ព័ត៌មានជាតិ

រដ្ឋបាលខេត្តក្រចេះរៀបចំពិធីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ៨មីនា លើកទី១១០

ខេត្តក្រចេះ ៖ នាព្រឹកថ្ងៃអង្គារ ៤រោច ខែផល្គុន ឆ្នាំជូត ទោសក័ ពស ២៥៦៤ ត្រូវនឹងថ្ងៃ ទី០២ ខែមីនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តក្រចេះរៀបចំពិធីអបអរសាទរ ទិវាសិទ្ធិនារីអន្តរជាតិ៨មីនា លើកទី១១០ ក្រោមប្រធាន «ស្ត្រី និងការអភិវឌ្ឍ ក្នុងបរិកាណ៍កូវី-១៩ » ក្រោមអធិបតីភាពឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ។ ក្នុងពិធីនេះផងដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម និងលោកជំទាវជាអភិបាលរងខេត្ត លោក នាយករដ្ឋបាលសាលាខេត្តលោក លោក ស្រីប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត និងសមាជិកា សមាគមនារីប្រមាណជាង៦០នាក់។ មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តបានវាយតម្លៃខ្ពស់ និងកោតសរសើរដល់ប្រធានសមាគមនារីខេត្ត ដែលបានបំពេញតួនាទី និងដឹកនាំការងារកន្លងមកបានល្អប្រសើរ ក្នុងភាពទទួលខុសត្រូវខ្ពស់ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញនូវយុទ្ធសាស្រ្តបង្កើនចំនួនស្រ្តីក្នុងមុខតំណែងក្នុងការគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិសម្រាប់ខេត្ត ក៏ដូចជាជូនរដ្ឋាភិបាល។ ឯកឧត្តមបន្តថា ក្នុងបរិបទ នៃជំងឺរាតត្បាត កូវីដ-១៩នេះបានធ្វើឲ្យអ្វីៗ គ្រប់យ៉ាងជួបនឹងបញ្ហាសម្រាប់យើងគ្រប់គ្នា និងឈានទៅប៉ះពាល់ដល់សេដ្ឋកិច្ចជាតិទាំងមូលផងដែរ។ ដូចនេះយើងចាំបាច់ត្រូវជម្នះគ្រប់ឧបសគ្គដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ សែន ជានាយករដ្ឋមន្រ្តីក្នុងការដោះស្រាយគ្រប់ជំពូកតាមមន្ទីរ អង្គភាពរហូតដល់មូលដ្ឋាន ដើម្បីភាពសុខដុមរបស់ប្រជាពលរដ្ឋតាមសហគមន៍ រស់ក្រោមដំបូលសន្តិភាព។ ក្នុងឱកាសនោះដែរ ឯកឧត្តម គណៈអភិបាលខេត្តបានផ្តល់ជាថវិកាមួយចំនួន […]

ព័ត៌មានជាតិ

ខេត្តបាត់ដំបង : (ចោរកម្ម…) ជុងមិនដែកភ្លេចកុក មានតែកុកអាចភ្លេចជុង ទោះម្បីជាកណ្តុរ បច្ចេកវិទ្យាសម័យទំនើប នៅតែមិនអាចគេច ពីសំណាញ់ច្បាប់ កណ្តាប់ដៃសមត្តកិច្ច ខេត្តបាត់ដំបង..។

  ខេត្តបាត់ដំបង : ដោយ​អនុវត្តន៍​ តាម​ការ​ណែនាំ​ បញ្ជា​ផ្ទាល់​ពី​ ឯកឧត្ដម​ ឧត្ដមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ក៏ដូចជា​ លោក​ វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ ផែនការងារ​នគរបាល​ព្រហ្មទណ្ឌ​ និង​មាន​ការ​សម្របសម្រួល​ទៅលេី​នីតិវិធី​ពី​ ឯកឧត្ដម​ គឺ​ ប៊ុណ្ណារ៉ា​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អមសាលា​ដំបូង​ ខេត្ត​បាត់ដំបង​ នៅ​ថ្ងៃទី​ ២៧​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០២១​ នៅ​ចំណុច​ភូមិ​ ទូកមាស​ ឃុំ​ទូកមាស​ខាងលិច​ ស្រុក​បន្ទាយមាស​ ខេត្ត​កកំពត…។   លោក​វរសេនីយ៍ឯក​ (ឈឿង​ គឹមសុង​) នាយការិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​ជំនាញ​ និង​ ក្រុម​អន្តរាគមន៍​ បង្ការ​ បង្ក្រាប… ​ ចុះសហការ​ជាមួយ​ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ស្នងការ​នគរបាល​ខេត្ត​កំពត​ ដែល​ដឹកនាំ​ដោយ​ លោក​វរសេនីយ៍ឯក​ លក​ […]

ព័ត៌មានជាតិ

ស្រ្តីសម្រាលកូន និងស្រ្តីពិនិត្យផ្ទៃពោះនៅមន្ទីរពេទ្យបង្អែកខេត្ត​កែបទទួលអំណោយពីសាខាកាកបាទក្រហម​កម្ពុជាខេត្

ខេត្តកែប ៖ ឯកឧត្តម សោម ពិសិដ្ឋ ប្រធានគណៈកម្មាធិការសាខាកាកបាទ​ក្រហមកម្ពុជាខេត្តកែប និងលោកជំទាវ​ ស​ សុម៉ាលីដា​ អនុប្រធានកិត្តិយស​សាខា រួមដំណើរដោយលោកជំទាវ ឯកឧត្តម អនុប្រធាន សមាជិក គណៈកម្មាធិការសាខា មន្រ្តីប្រតិបត្តិសាខា អនុសាខា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ​២០២១​ បានចុះសាកសួរសុខទុក្ខ​ និងចែកអំណោយមនុស្សធម៌​របស់កាកបាទក្រហមកម្ពុជាចែកជូនដល់ស្រ្តីឆ្លងទន្លេ និងស្រ្តីមានផ្ទៃពោះចំនួន ៣៣គ្រួសារ ជាប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតមកពិនិត្យផ្ទៃពោះ និងសម្រាលកូននៅមន្ទីរពេទ្យបង្អែកខេត្ត។ ក្នុងឱកាសនោះដែរ ឯឧត្តមប្រធានគណៈកម្មាធិការ បានលើកឡើងពីការយកចិត្តទុកដាក់​ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ ចំពោះសុខទុក្ខប្រជាពលរដ្ឋ​ ជាពិសេស​ ស្រ្តីមានផ្ទៃពោះ,ស្រ្តីឆ្លងទន្លេ និងកុមារ ដែលងាយរងគ្រោះគ្រប់ប្រភេទ។ ទន្ទឹមនោះ ឯកឧត្តមប្រធានក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់ការពារ​ និងរក្សាអនាម័យជានិច្ច តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់​ បង្ការហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ទាំងអស់គ្នា ដោយផ្តើមចេញពីខ្លួនយើង។ អំណោយមនុស្សធម៌ដែលបានចែកជូនក្នុង១គ្រួសារៗទទួល​ សម្រាប់គ្រួសារឆ្លងទន្លេ ០៤នាក់ និងស្រ្តីដែលមកពិនិត្យផ្ទៃពោះ […]

ព័ត៌មានជាតិ

តុលាការឃុំខ្លួនជនម្នាក់ករណីកាប់រានទន្ទ្រានយកដីព្រៃរដ្ឋក្នុងតំបន់ការពារធម្មជាតិ

ព្រះវិហារ៖ចៅក្រមស៊ើបសួរនៃតុលាការខេត្តព្រះវិហារបានចេញដីកាបង្គាប់ឱ្យនាំខ្លួនជនជាប់ចោទម្នាក់ពីបទកាប់រុករានទន្ទ្រាដីរដ្ឋជាកម្មសិទ្ធិដាក់ក្នុងពន្ធនាគារខេត្តកាលពីរសៀលថ្ងៃទី២៥ខែកុម្ភៈ។ ក្រោយការចាប់ខ្លួនដោយមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តនៅក្នុងដែនព្រៃការពារធម្មជាតិនៅប្រាសាទតាម៉ៅក្នុងភូមិរលំឡែងឃុំរណសិរ្សស្រុកសង្គមថ្មីកាលពីរំលងអាធ្រាត្រចូលថ្ងៃទី២៥កុម្ភៈឆ្នាំ២០២១។ លោកមាសញឹមអនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារបានឱ្យអ្នកសារព័ត៌មានដឹងនៅថ្ងៃ២៦កុម្ភៈនេះថា៖ការកាប់រានដីព្រៃរដ្ឋនោះក៏ត្រូវគេសង្ស័យថាជនជាប់ចោទមានគូកនច្រើននាក់ទៀតនិងមានទាំងអ្នកមានអំណាចនិងលុយកាក់នៅពីក្រោយនៃការទន្ទ្រានដីព្រៃរដ្ឋនោះ។ លោកអនុប្រធានមន្ទីរបរិស្ថានបានបន្តថា៖នៅល្ងាចថ្ងៃទី២៥កុម្ភៈលោកទីវគឹមពិសាលចៅក្រមស៊ើបសួរបានបញ្ចប់ការសាកសួរនិងបានចេញដីកាឃុំខ្លួនជាបណ្តោះអាសន្នជនជាប់ចោទម្នាក់ឈ្មោះឆុងផាន់ភេទប្រុសអាយុ១៩ឆ្នាំ។ជននេះត្រូវបានចោទតាមមាត្រា៦២ពីបទកាប់រុករានទន្ទ្រានយកដីព្រៃរដ្ឋដែលស្ថិតនៅក្នុងតំបន់ការពារធម្មជាតិដោយខុសច្បាប់ យកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន៕   

ព័ត៌មានជាតិ

ពីថ្ងៃទី១​០ដ​ល់ថ្ងៃទី២៥ខែ​កុម្ភ:​ឆ្នាំ២០២១​ចំនួនអ្នក​ដែលស្ម័គ្រចិត្តចាក់​វ៉ាក់សាំងកូវីដ-​១៩​​(Si​Nopharm Beijing I​Nstitut​E Of Biological Products)

ក្រសួងសុខាភិបាលនៅយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១សូមជូនព័ត៌មានដល់សាធារណជន ដូចខាងក្រោមនេះ៖ Ministry of Health (MoH) would like to inform the public as the following: ចំនួនអ្នកដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ (Sinopharm Beijing Institute of Biological Products) ពីថ្ងៃទី១០ ដល់ថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២១ ៖ (Number of people voluntary for Covid-19 vaccination (Sinopharm Beijing Institute of Biological Products) from 10 – 25 February 2021): ១. សរុបអ្នកមកចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន ១៦០៤៥នាក់ (ស្រី ៥៥៩៩នាក់) ។ […]

ព័ត៌មានជាតិ

មន្ត្រីមន្ទីរសុខាភិបាលយកមនុស្ស១០នាក់មកធ្វើចត្តាឡីស័ក

កំពង់ឆ្នាំង៖ក្រុមមន្ត្រីមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងរួមនិងអាជ្ញាធរកាលពីយប់ថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០២១ បានចុះស្រឡាងដើម្បីតាមយកមនុស្សចំនួន១០នាក់ ពីស្រុកកំពង់លែង៣គ្រួសារ ចំនួន៨នាក់ និងស្រុកបរិបូណ៌ចំនួន២នាក់ដើម្បីយកពួកគាត់មកធ្វើចត្តាឡីស័ក។ពួកគាត់បានចាកចេញពីភ្នំពេញក្នុងព្រឹត្តិការណ៍ ២០កុម្ភៈពាក់ព័ន្ធទៅនឹងទីកន្លែងដែលមានករណីផ្ទុះកូវីដ-១៩។   លោកវេជ្ជបណ្ឌិត ប្រាក់វ៉ុនប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា៖ ករណីនាំយកមនុស្សទាំង១០ រូបយកមកធ្វើចត្តាឡីស័កនៅមណ្ឌលស្រុកទឹកផុសដើម្បីព្យាបាល។ពេលនេះក្រុមគ្រូពេទ្យកំពុងធ្វើតេស្តពីព្រោះពួកគាត់ទាំងនោះមានពាក់ព័ន្ធជាមួយនឹងទីតាំងហេតុការណ៍ ២០កុម្ភៈនៅទីក្រុងភ្នំពេញ ។ពួកគាត់បានធ្វើដំណើរចូលមកកាន់ខេត្តកំពង់ឆ្នាំងដើម្បីបន្តដំណើរទៅលំនៅស្ថានរបស់ពួកគាត់ទាំង២កន្លែង ។   ប្រធានមន្ទីរសុខាភិបាលខេត្តក៏បានអំពាវនាវចំពោះអ្នកដែលមានការពាក់ព័ន្ធទៅនឹងទីតាំង ៤៦កន្លែងនៅក្នុងសហគមន៍២០កុម្ភៈសូមមកពិនិត្យសំណាក និងធ្វើចតាឡីស័កឱ្យបានត្រឹមត្រូវ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានហ្មត់ចត់៕

ព័ត៌មានជាតិ

បុគ្គលិករោងចក្រម្នាក់ត្រូវបានឲ្យធ្វើកិច្ចសន្យា ក្រោយបង្ហោះព័ត៌មានមិនពិតរឿងឆ្លងជំងឺកូវីដ១៩ បង្កការភ្ញាក់ផ្អើលពេញក្រុងបាវិត

ខេត្តស្វាយរៀង ៖ មានករណីម្ចាស់គណនីឈ្មោះ Wechat និងគណនីហ្វេសប៊ុកគ្រុបមួយបានបង្ហោះព័ត៌មានមិនពិតពាក់ព័ន្ធនឹងបញ្ហាខ្លឹមសារដែលបានលើកឡើងថា យោងតាមសាលាក្រុងបាវិតបានជូនដំណឹងថា នៅក្រុងបាវិតមានករណីមនុស្ស២ឬ៣នាក់ឆ្លងជំងឺកូវីដ១៩ ហើយធ្វើឲ្យមានការភ្ញាក់ផ្អើលនិងប្រតិកម្មពីលោកអភិបាលខេត្តស្វាយរៀងចាត់កម្លាំងចុះស្រាវជ្រាវភ្លាមៗនៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើតខែផល្គុន ឆ្នាំជូតទោស័កព.ស.២៥៦៤ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១លទ្ធផលគឺជាព័ត៌មានក្លែងក្លាយ។ បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនបង្ហោះព័ត៌មានក្លែងក្លាយនោះឈ្មោះ លី ចាន់នី ភេទប្រុស អាយុ៣១ឆ្នាំជាបុគ្គលិករោងចក្រស៊ី វ៉ាយ ថប់ ខេមបូឌា ឯក មានទីលំនៅភូមិដើមពោធិ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ប្រភពបន្តទៀតថា យោងតាមអនុសាសន៍ណែនាំរបស់ឯកឧត្ដម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ក្នុងនាមគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ខេត្ត ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងជាអនុប្រធានគណៈកម្មការ តំណាងឯកឧត្ដមអភិបាលខេត្តបានដឹកនាំក្រុមការងារ និងកម្លាំងជំនាញសហការជាមួយតំបន់សេដ្ឋកិច្ចពិសេសហ្គីហ្កា នៅរោងចក្រស៊ី.វ៉ាយ.ថប់ (ខេមបូឌា) ឯ.ក ចុះស្រាវជ្រាវករណីមានគណនី Wechat និងគណនីហ្វេកប៊ុកគ្រុប មួយបានបង្ហោះពាក់ព័ន្ធនឹងបញ្ហាខ្លឹមសារដែលបានលើកឡើងថា យោងតាមសាលាក្រុងបាវិត បានជូនដំណឹងថា នៅក្រុងបាវិតមានករណីមនុស្ស២ ឬ៣នាក់ ឆ្លងជំងឺកូវីដ១៩ហើយ។ ទាក់ទិននឹងករណីនេះ គណៈកម្មការកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ខេត្ត សូមជម្រាបជូនដល់ឯកឧត្ដម លោកជំទាវ លោក […]

ព័ត៌មានជាតិ

ចាប់មន្ត្រីពន្ធនាគារម្នាក់បញ្ជូលទៅក្នុងពន្ធនាគារវិញ តាមដីការឃុំខ្លួនរបស់តុលាការ

  កណ្តាល៖ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ថា លោក តុង ដារ៉ា មន្ត្រីពន្ធនាគារខេត្តកណ្តាល ត្រូវកម្លាំងព្រហ្មទណ្ឌ នគរបាលខេត្តកណ្តាល ឃាត់ខ្លួនពាក់ព័ន្ធការរត់ការដោះលែងជនជាប់ឃុំ តែមិនបានសម្រេច ហើយត្រូវអ្នកពឹងពាក់ដាក់ពាក្យបណ្តឹង  ។ ប្រភពព័ត៌មានច្បាស់ការបានប្រាប់ឱ្យដឹងថា ក្រោយការសាកសួររួចមក លោកស្រី ពេជ ម៉ារ៉ែន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចឃុំខ្លួនលោក តុង ដារ៉ា ដាក់ពន្ធនាគារបណ្តោះអាសន្ន ។ អ្នកដឹងរឿងច្បាស់ បញ្ជាក់ថា លោក តុង ដារ៉ា តែងតែរត់ការដោះលែងជនជាប់ឃុំក្នុងពន្ធនាគារ ឱ្យនៅក្រៅឃុំ ពេលបញ្ជូនចូលពន្ធនាគារម្តងៗ មិនថារឿងតូច ឬរឿងធំ នោះទេគឺរឿងអ្វី ក៏រត់ការដោះលែង បានដែរ ។ ឥទ្ធិពលរបស់លោក តុង ដារ៉ា បែបនេះ មិនដឹងមានអ្នកណានៅពីក្រោយខ្នង ដើម្បីកាងនោះទេ ។ ប៉ុន្តែ ដោយសារយកលុយពីអ្នកដែលពឹងពាក់ ក្នុងមួយរឿងៗរាប់ពាន់ និង រាប់ម៉ឺនដុល្លារ ដោយយកលេស […]

ព័ត៌មានជាតិ

ឯកឧត្តម ឃួង ស្រេង និងតំណាងស្ថានទូតចិនចុះពិនិត្យការព្យាបាលអ្នកកើតជំងឺកូវីដនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកទីប្រឹក្សាស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះពិនិត្យទីបញ្ជាការស្រាល សួរសុខទុក្ខ និងលើកទឹកចិត្តក្រុមគ្រូពេទ្យ កងកម្លាំងគ្រប់ប្រភេទដែលប្រចាំការក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ព្រមទាំងបានណែនាំដល់អ្នកជំងឺទាំងអស់ដែលកំពុងតែសម្រាកព្យាបាលក្នុងរាជធានីភ្នំពេញចូលរួមសហការជាមួយក្រុមគ្រូពេទ្យ និងអនុវត្តគោរពតាមវិធានការការពាររបស់ក្រសួងសុខាភិបាល និងបទបញ្ជាផ្ទៃក្នុងរបស់មន្ទីរពេទ្យ។ មន្ត្រីជំនាញឱ្យដឹងថា នៅពេលនេះជនបរទេស មន្ត្រីស្ថានទូតចិន ជនជាតិចិន មន្ត្រីស្ថានទូតជប៉ុន និងប្រជាពលរដ្ឋកម្ពុជាចំនួន៤២នាក់ បាននិងកំពុងសំរាកព្យាបាលជំងឺកូវីដនៅក្នុងមន្ទីរពេទ្យរុស្ស៊ី ក្រោយពីអ្នកទាំងនេះត្រូវបានរកឃើញថា មានភាពវិជ្ជមានជំងឺដ៏កាចសាហាវមួយនេះ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភ:។ ក្នុងឱកាសនោះឯកឧត្តម ឃួង ស្រេង បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជា រដ្ឋបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ខ្លាំងណាស់ ក្នុងការទប់ស្កាត់ការបង្ការនូវជំងឺកូវីដ១៩ ក្រោយបានរកឃើញថា មានវិជ្ជាមានកូវីដ-១៩ ហើយយើងបានយកពួកគាត់ទៅដាក់តាមមន្ទីរពេទ្យនានា ដែលយើងបានរៀបចំទុក និងបានយកចិត្តទុកដាក់ក្នុងការព្យាបាលដោយមិនគិតថា អ្នកជំងឺទាំងនោះ ជាជនជាតិបរទេសជនជាតិខ្មែរនោះទេ ហើយការព្យាបាល ក៏មិនត្រូវអោយមានការបង់ប្រាក់នោះដែរ។ ជាមួយគ្នានោះ ឯកឧត្តម […]