ព័ត៌មានជាតិ

សម្តេច ហ៊ុន សែន៖ ពន្លឿនស្ថាប័នពាក់ព័ន្ធឲ្យរិះរកដំណោះស្រាយ អភិវឌ្ឍន៍វិស័យកសិកម្មក្នុងស្រុក

ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសគម្រោងកាត់បន្ថយការនាំចូលបន្លែ ត្រី សាច់ ពីប្រទេសជិតខាង ដោយជំរុញឱ្យពលរដ្ឋក្នុងស្រុកបង្កើនការដាំដុះ និងចិញ្ចឹមសត្វក្នុងស្រុកឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ប៉ុន្ដែមិនតម្រូវឱ្យប្រើថ្នាំគីមីច្រើនទេ ខណៈបច្ចុប្បន្នកម្ពុជាបាននាំចូលបន្លែពីប្រទេសវៀតណាម និងថៃរាប់រយតោនក្នុងមួយថ្ងៃ។ ការប្រកាសនេះ បានធ្វើឡើង នៅក្នុងឱកាសដែលសម្តេច បានអញ្ជើញបំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រីក៏ដូចជាសំណេះសំណាលជាមួយ ប្រជាកសិករនៅស្រុកពាមរក៍ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ។ នាឪកាសនោះ សម្តេច ហ៊ុន សែន ក៏បានពន្លឿនយ៉ាងទទូចដល់ស្ថាប័នពាក់ព័ន្ធឲ្យរិះរកដំណោះស្រាយឲ្យបានឆាបរហ័ស ដើម្បីអភិវឌ្ឍន៍វិស័យកសិកម្មក្នុងស្រុក ឈានដល់ការកាត់បន្ថយការនាំចូលផលិតផលកសិកម្មពីបរទេស។ទន្ទឹមគ្នានោះ សម្តេច ថា ចាប់ពីពេលនេះតទៅ នឹងត្រូវបំផុសឱ្យប្រជាពលរដ្ឋខ្មែរ ធ្វើការដាំដុះបន្លែ ផ្លែឈើ ប៉ុន្ដែ សម្ដេចមិនលើកទឹកចិត្តឱ្យប្រើថ្នាំសារធាតុគីមីទេ ហើយគ្រោងនឹងត្រូវកាត់បន្ថយការនាំចូលពីប្រទេសជិតខាងដែលបានប្រើប្រាស់គីមីច្រើននោះ។ សម្ដេច ហ៊ុន សែន បានថ្លែងថា៖ “ត្រូវបំផុសឱ្យប្រជាពលរដ្ឋរបស់យើង ដាំដុះនូវបន្លែបង្ការដែលគ្មានប្រើប្រាស់សារធាតុគីមី ហើយកាត់បន្ថយការនាំចូលពីប្រទេសក្រៅដែលមានការប្រើប្រាស់ជាតិគីមី ជាវិធានការដែលយើងត្រូវប្រកាន់យក ជំរុញការដាំដុះក្នុងស្រុក ហើយជំរុញចូលទីផ្សារ ដែលទីផ្សាររបស់យើងមិនសំដៅតែនាំចេញទៅក្រៅទេ»។ សូមបញ្ជាក់ថា វិស័យកសិកម្ម គឺជាវិស័យមួយដ៏សំខាន់របស់កម្ពុជា ហើយរាជរដ្ឋាភិបាលនៅតែយកចិត្តទុកដាក់ខ្ពស់លើវិស័យនេះ។ យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម […]

ព័ត៌មានជាតិ

កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ ស្ដីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិការាជធានី-ខេត្តសម្រាប់ឆ្នាំ២០២១-២០២៣

ខេត្តព្រះសីហនុ៖នារសៀលថ្ងៃចន្ទ ៨រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ ស្ដីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិការាជធានី-ខេត្តសម្រាប់ឆ្នាំ២០២១-២០២៣ និងនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលក្រុង ស្រុក មន្ទីរ អង្គភាព មេឃុំ ចៅសង្កាត់ ស្មៀនក្នុងខេត្តព្រះសីហនុ និងតំណាងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍បើកកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ ស្ដីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិការាជធានី-ខេត្តសម្រាប់ឆ្នាំ ២០២១-២០២៣ និងនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ តាមចរាចរណ៍លេខ០៤-០៥របស់ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុបន្តថា ដោយសារវិបត្តិកូវីដ-១៩ រាជរដ្ឋាភិបាលបានកាត់កញ្ចក់ថវិកាសម្រាប់ ការអភិវឌ្ឍខេត្តព្រះសីហនុសម្រាប់ឆ្នាំ២០២០ នៅសល់ត្រឹមតែ ៦៧ពាន់លានរៀល ហើយសម្រាប់ឆ្នាំ២០២១ ខេត្តមានថវិកា៧២ពាន់លានរៀល។ តាមលទ្ធភាពនៃការប្រមូលពន្ធរបស់សាខាពន្ធដារខេត្តព្រះសីហនុរយៈពេល ៦ខែ ប្រមូលចំណូលពន្ធបាន ៦១ពាន់លានរៀល […]

ព័ត៌មានជាតិ

កិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តកណ្ដាល លើកទី១៤ អាណត្តិទី៣

ខេត្តកណ្ដាល ៖ ដើម្បីធ្វើឲ្យរដ្ឋបាលខេត្ត មានលទ្ធភាពគ្រប់ គ្រាន់ ក្នុងការអភិវឌ្ឍខេត្តតាមផែនការដែលបានគ្រោងទុក និងអាចដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋបានប្រកបដោយប្រសិទ្ធិភាព ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល បានស្នើឲ្យរដ្ឋបាលខេត្ត និងអង្គភាពពាក់ព័ន្ធ ត្រូវត្រៀមរៀបចំផែនការថវិកាឆ្នាំ ២០២១ ឲ្យបានច្បាស់លាស់ តាមការណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញ វត្ថុ សម្រាប់ត្រៀមឲ្យក្រុមប្រឹក្សាខេត្ត ធ្វើការពិនិត្យ ពិភាក្សា និងអនុម័ត។ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តបានលើកឡើងដូច្នេះ នៅ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិ​ទី​២ របស់​ក្រុមប្រឹក្សា​ខេត្ត នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ​២០២១នេះ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាល ខេត្តកណ្ដាល ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងមន្ទីរអង្គភាពនានាជុំវិញខេត្តជាច្រើនរូប។ ឯកឧត្តមបានបញ្ជាក់ថា ការរៀបចំកសាងផែនការថវិកាសម្រាប់ឆ្នាំ២០២១ខាងមុខនេះគឺជាការងារចាំបាច់ណាស់ ត្រូវធ្វើឲ្យបានស្របទៅតាម តម្រូវការ ជាអាទិភាពរបស់ប្រជាពល រដ្ឋ និងតាមសំណូមពររបស់ប្រជាពលរដ្ឋដែលបានស្នើសុំនៅ ក្នុងវេទិការបស់ក្រុមប្រឹក្សាទាំងថ្នាក់ស្រុក និងថ្នាក់ខេត្ត ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត […]

ព័ត៌មានជាតិ

កិច្ចប្រជុំវគ្គបណ្ដុះបណ្ដាលរំលឹកឡើងវិញស្ដីពីការរៀបចំនិងអនុវត្តគម្រោងក្រុង-ស្រុក

ខេត្តកណ្ដាល៖ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំវគ្គបណ្ដុះបណ្ដាល រម្លឹកឡើងវិញ ស្ដីពី ការរៀបចំគម្រោង ក្រុង-ស្រុក ដោយបានការចូលរួមពីលោក លោកស្រី ជាអភិបាលរង ក្រុង-ស្រុក សមាជិក សមាជីកាទាំងអស់ ដែលមានការពាក់ព័ន្ធ នឹងការរៀបចំ និងការអន ុវត្តគម្រោងក្រុង-ស្រុក ។ ឯកឧត្តមអភិបាលខេត្តកណ្ដាល បានធើ្វការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះទីចាត់ការ អង្គភាពជំនាញពាក់ព័ន្ធទាំងអស់ ដែលបានជួយគាំទ្រដល់រដ្ឋបាល ក្រុង-ស្រុក ព្រម ទាំងរដ្ឋបាលក្រុង-ស្រុក ទាំង១១ ដែលបានយកចិត្តទុកដាក់ខិតខំ ប្រឹងប្រែងអនុវត្តការងារទៅតាមតួនាទី ភារកិច្ច របស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំ និងអនុវត្តគម្រោង ក្រុង-ស្រុក និងបានគោរពតាមគោលការណ៍ បែបបទ នីតិវិធី និងសៀវភៅណែនាំ ស្ដីពីការរៀបចំគម្រោងក្រុង-ស្រុក បានយ៉ាងល្អប្រសើរនាពេលកន្លងមក ។ ឯកឧត្តមអភិបាលខេត្ត បានបញ្ចាក់ខ្លឹមសារសំខាន់ៗទាំង១១ នៅក្នុងវគ្គបណ្ដុះបណ្ដាលរម្លឹកឡើងវិញ ស្ដីពីការរៀបចំគម្រោងក្រុង-ស្រុក រួមមាន ទី១ […]

ព័ត៌មានជាតិ

កូនឈើចំនួន ៥៦០០ដើម ត្រូវបានដាំនៅលើផ្ទៃដី ៣ហិចតា នៅក្នុងឧទ្យានជាតិព្រះបាទជ័យវរ្ម័ន.នរោត្តម.ភ្នំគូលែន

ខេត្តសៀមរាប៖កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងភូមិតាពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប បានប្រារព្ធពិធីដាំកូនឈើចំនួន ៥៦០០ដើម ត្រូវបានដាំនៅលើផ្ទៃដី ៣ហិចតា នៅក្នុងឧទ្យានជាតិព្រះបាទជ័យវរ្ម័ន.នរោត្តម.ភ្នំគូលែនដែលរៀបចំឡើងដោយមន្ទីរបរិស្ថានខេត្ត ក្រោមវត្តមានរបស់ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម អ៉ឹង ហឿន ប្រធាន ក្រុមប្រឹក្សាខេត្ត ឯកឧត្តម ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់អស់ លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរស្រុក មន្ត្រីរាជការ និងប្រជាពលរដ្ឋប្រមាណជាង ៦០០នាក់ចូលរួម។ ព្រៃឈើមានតួនាទីសំខាន់ ក្នុងការជួយថែរក្សាដំណើរការប្រព័ន្ធអេកូឡូស៊ី តាមរយៈការជួយធ្វើនិយ័តកម្មអាកាសធាតុ ជួយកាត់បន្ថយឥទិ្ធពលអវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ ដូចជាទឹកជំនន់ ខ្យល់ព្យុះ និងការស្រូបយកឧស្ម័ន កាបូនិចពីបរិយាកាស ។ ទន្ទឹមនឹងនោះព្រៃឈើ ផ្តល់នូវសេវាកម្ម និងជួយគាំពារផ្នែកបរិស្ថានជាច្រើនទៀត ដូចជា ការការពារទីជំរាល ទប់ស្កាត់ការហូរច្រោះដី ការធ្វើឱ្យប្រសើរឡើងនៃគុណភាពដី និងផ្តល់នូវផលអនុផលព្រៃឈើជាច្រើនដល់ប្រជាពលរដ្ឋ ជាពិសេសរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ របស់សហគមន៍នៅជនបទ ។ សូមអ្នកកំពុងធ្វើអាជីវកម្មកាប់បំផ្លាញព្រៃឈើ […]

ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ស្នងការ និងលោកស្រីព្រមទាំងសហការីនាំយកទៀនវស្សា និងទេយ្យទានប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តថ្មដាលើ និងវត្តថ្មដាក្រោមក្នុងស្រុកព្រៃនប់

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ និងលោកស្រី លីម ដារ៉ែន ព្រមទាំងសហការី ពុទ្ធបរិស័ទ បានអញ្ជើញនាំយកទៀនព្រះវស្សា បច្ច័យ ទេយ្យទាន សម្ភារ បរិក្ខាជាច្រើនមុខ ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅវត្តព្រះពុទ្ធសំរិទ្ធីគិរីថ្មដាលើ និងវត្តព្រះពុទ្ធសំរិទ្ធីគិរីថ្មដាក្រោម ស្ថិតក្នុងឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០នេះ ។ ពិធីបុណ្យចូលព្រះវស្សា ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ចាប់ពីថ្ងៃ១រោច ខែអាសាធ ដល់ថ្ងៃ១៥ កើត ខែអស្សុជ ។ ពិធីត្រូវបានចាប់ផ្តើម នៅល្ងាចថ្ងៃទី ១៥កើត ខែអាសាឍ ដោយមានការចូលរួមពីសំណាក់ បងប្អូន ចាស់ទុំ ចំណុះជើងវត្ត នាំគ្នាហែរទៀនវស្សា សំពត់ សាដក និងសម្ភារប្រើប្រាស់ផ្សេងៗ ហែរជុំវិញព្រះវិហារ និងបន្ទាប់មកសម្តែងធម៌ទេសនា និងវេរទៀនវស្សា សម្ភារប្រគេនព្រះសង្ឃ ។ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ និងលោកស្រី […]

ព័ត៌មានជាតិ

បែកធ្លាយព័ត៌មាន ឈ្មួញរកស៊ីឈើដ៏មានឥទ្ធិពលម្នាក់ ដឹកជញ្ជូនឈើពីខាងក្រៅចូលទីតាំងដីក្រុមហ៊ុន សៀ ម៉ុន បង្វែរជាឈើស្របច្បាប់

ខេត្តស្ទឹងត្រែង ៖ ថ្មីៗនេះ មានការលេចលឺថា ក្រុមហ៊ុន សៀ ម៉ុន ( SIEMON CAMBODIA AGRICULTURE COMPREHENSIV DEVELOPMENT CO., LTD) បានធ្វើសកម្មភាពផ្ទុយពីគោលការណ៍កិច្ចសន្យាជាមួយរាជរដ្ឋាភិបាល ដោយបាននឹងកំពុងដាក់កម្លាំងអារឈើនៅតំបន់ព្រៃនៅក្បែរៗក្រុមហ៊ុននោះ រួចដឹកចូលទីតាំងក្រុមហ៊ុនបង្វែរទៅជាឈើស្របច្បាប់។ យោងតាមរបាយការណ៍របស់ក្រសួងកសិកម្មលេខ១២០ សជណ.កស ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រុមហ៊ុន សៀ ម៉ុន បានទទួលសិទ្ធិវិនយោគជាមួយរាជរដ្ឋាភិបាល លើទំហំដីចំនួន៣០១៩៣ហិកតា ស្ថិតនៅក្នុងឃុំស្រែសំបូរ ស្រុកសៀមប៉ាង បច្ចុប្បន្នត្រូវបានកាត់មកឲ្យ ស្រុកបុរីអូរស្វាយសែនជ័យ។ កន្លងមកនេះក្រុមហ៊ុនបានដាំដំណាំឪឡឹក និងក្រូចវល្លិ៍ ផ្ទុយពីកិច្ចសន្យា គោលការរបស់ក្រុមហ៊ុនជាមួយរាជរដ្ឋាភិបាល ក្នុងការដាំឈើលើដីព្រៃឈើរិចរិល ដោយសហការដៃគូជាមួយវិស័យឯកជន។ ថ្មីៗនេះបានលេចលឺថាមានឈ្មួញដ៏មានឥទ្ធិពលម្នាក់ ដែលគេស្គាល់ថា ឈ្មោះ យីម ស្នា ជាមេការក្រុមហ៊ុន សៀ ម៉ុន បានកាប់ឈើពីខាងក្រៅ ហើយនាំចូលទៅស្តុកទុកក្នុងដីក្រុមហ៊ុន ជ្រកក្រោមស្លាកអាជ្ញាបណ្ណស្របច្បាប់ ដើម្បីដឹកចេញបន្តទៅកាន់ទីផ្សារ។ ជាក់ស្តែង ថ្មីៗនេះ គេឃើញមានរថយន្តយីឌុបធំៗ បានដឹកឈើចេញពីក្រុមហ៊ុន សៀ ម៉ុន […]

ព័ត៌មានជាតិ

ឯកឧត្ដម អ៊ុំ រាត្រី ជាមួយក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្ត បន្តនាំយកអំណោយចែកជូនគ្រួសារទីទាល់ក្រ ចាស់ជរា ជនពិការ និងគ្រួសារងាយរងគ្រោះ ចំនួន ៤៥គ្រួសារ មកពីឃុំទាំង៦ ក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ឯកឧត្ដម អ៊ុំ រាត្រី ប្រធាន សាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ នៅតែបន្តដោះស្រាយដល់ប្រជាពលរដ្ឋខ្វះខាតគ្រប់ទីកន្លែង គ្រប់កាលៈទេសៈ មិនទុកឲ្យពុកម៉ែបងប្អូនប្រជាពលរដ្ឋណាម្នាក់មានបញ្ហាដោយសារអត់អាហារនៅឡើយ ឯកឧត្ដម អ៊ុំ រាត្រី ជាមួយក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្ត បន្តនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនគ្រួសារទីទាល់ក្រ ចាស់ជរា ជនពិការ និងគ្រួសារងាយរងគ្រោះ ចំនួន ៤៥គ្រួសារ មកពីឃុំទាំង៦ ក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដែលមានជីវភាពលំបាកពិតប្រាកដ ។ ដោយក្នុងមួយគ្រួសារទទួលបានរួមមាន ១ • អង្ករ ១ការ៉ុង ២៥គីឡូ ២ • ត្រីខ ១យួរ ១០កំប៉ុង ៣ • ទឹកត្រី ៣ដប ៤ • ខ្លាញ់ ១ដប ៥• សាប៊ូ ១ថង់ ៦ • អាវយឺត ២ […]

ព័ត៌មានជាតិ

ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ ដឹកនាំ ក្រុមការងារជំនាញ មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ចុះពិនិត្យការងារ កំពុងអនុវត្តសកម្មភាព គូសគំនូស សញ្ញា ចរាចរណ៍ !!!

ខេត្តបន្ទាយមានជ័យ៖ឯកឧត្ដម អ៊ុំ រាត្រី ប្រធាន សាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ នៅតែបន្តដោះស្រាយដល់ប្រជាពលរដ្ឋខ្វះខាតគ្រប់ទីកន្លែង គ្រប់កាលៈទេសៈ មិនទុកឲ្យពុកម៉ែបងប្អូនប្រជាពលរដ្ឋណាម្នាក់មានបញ្ហាដោយសារអត់អាហារនៅឡើយ ឯកឧត្ដម អ៊ុំ រាត្រី ជាមួយក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្ត បន្តនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនគ្រួសារទីទាល់ក្រ ចាស់ជរា ជនពិការ និងគ្រួសារងាយរងគ្រោះ ចំនួន ៤៥គ្រួសារ មកពីឃុំទាំង៦ ក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដែលមានជីវភាពលំបាកពិតប្រាកដ ។ ដោយក្នុងមួយគ្រួសារទទួលបានរួមមាន ១ • អង្ករ ១ការ៉ុង ២៥គីឡូ ២ • ត្រីខ ១យួរ ១០កំប៉ុង ៣ • ទឹកត្រី ៣ដប ៤ • ខ្លាញ់ ១ដប ៥• សាប៊ូ ១ថង់ ៦ • អាវយឺត ២ […]

ព័ត៌មានជាតិ

ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ ដឹកនាំ ក្រុមការងារជំនាញ មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ចុះពិនិត្យការងារ កំពុងអនុវត្តសកម្មភាព គូសគំនូស សញ្ញា ចរាចរណ៍ !!!

ខេត្តបន្ទាយមានជ័យ ៖ នាព្រឹកថ្ងៃទី០១រោជ ខែអាសាឍឆ្នាំជូតព.ស២៥៦៤ត្រូវនឹងថ្ងៃទី,០៦ខែកក្កដា ឆ្នាំ២០២០ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ បានដឹកនាំ ក្រុមការងារជំនាញ មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ចុះពិនិត្យក្រុមការងារ កំពុងអនុវត្តសកម្មភាព គូសគំនូសបែកចែកទិសចរាចរណ៍ • គំនូសព្រួញបង្ហាញទិញដៅចរាចរណ៍ តាមបណ្តាភ្លេីងស្តុប និង គំនូសបែងចែកគន្លងចរាចរណ៍ តាមបណ្តោយផ្លូវជាតិលេខ៥ ,ផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៥៦ ក្នុងទីប្រជុំជននៃក្រុងសិរីសោភ័យ ខេត្តបន្ទាយមានជ័យ។ សញ្ញាចរាចរណ៍ រួមមាន ផ្លាកសញ្ញានៅតាមផ្លូវ ភ្លេីងសញ្ញាចរាចរណ៍ គំនូសសញ្ញាចរាចរណ៍នៅលេីផ្លូវ សញ្ញាបញ្ជារបស់ភ្នាក់ងារចរាចណ៍ និងសញ្ញាផ្សេងៗទៀត។ សញ្ញាចរណ៍ និងគំនូសចរាចរណ៍ នៅលេីផ្លូវ គឺត្រូវបានរៀបចំជាប្រព័ន្ធទាក់ទងសុីចង្វាក់គ្នាជាហូរហែនៅតាមកន្លែង មានសារៈប្រយោជន៍ ដែលធ្វេីអោយអ្នកប្រេីប្រាស់ផ្លូវងាយស្រួល មេីលឃេីញ។ ហេីយសញ្ញាគ្រោះថ្នាក់នៅតាមដងផ្លូវដែលមានលក្ខណៈមិនអចិន្ត្រៃយ៍ ត្រូវបានដាក់ចង្ងាយសមស្របល្មមគ្រប់គ្រាន់ តាមប្រភេទផ្លូវ ចំណាត់ផ្លូវ និងស្ថានភាពផ្លូវដែលអាចធ្វេីអោយអ្នកបេីកបរមានស្មារតីប្រុងប្រយ័ត្នជាងមុន។ដោយ៖រិទ្ធ’