សន្តិសុខសង្គម

ភ្លើង​ឆេះ​ផ្ទះ​ជាប់​មនុស្ស​៥​នាក់​នៅ​ខាងក្នុង​រងរបួស​រលា​ក​ពេញ​ខ្លួន​តែ​ជួយសង្គ្រោះ​ទាន់​

ភ្នំពេញ​៖ អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះ​ពលរដ្ឋ​ជាន់​ទី​២​ជាប់​មនុស្ស​ក្នុងផ្ទះ ត្រូវបាន​ជួយសង្គ្រោះ​៥​នាក់ ។​​ហេតុការណ៍​នេះ​បានកើត​ឡើង នៅក្រោយ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​វា​ល​វង់ ផ្ទះ​លេខ​១៦៣ ភូមិ​៤ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា កាលពី​យប់​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២០​។​ ​ប្រភព​បានឱ្យដឹងថា​៖​ដំបូង​គេ​ឮ​សំឡេង​ផ្ទុះ​កំប៉ុង​ហ្គាស​បណ្ដាលឱ្យមាន​ជា​អណ្តាតភ្លើង​ឆាបឆេះ​រាលដាល​ផ្ទះ​នៅ​ជា​ន់ទី​២​មួយ​ល្វែង​ខាងលើ​។​បន្ទាប់មក​ដោយមាន​កា​រ​ជួយសង្គ្រោះ​គាស់​ទ្វារ​បន្ទប់​ទើប​ជួយសង្គ្រោះ​បាន​បុរស​ម្នាក់​ដែល​របួសធ្ងន់​និង​មាន​នារី​៤​នាក់​ទៀត​ក៏​ត្រូវបាន​ជួយសង្គ្រោះ​ជា​បន្តបន្ទាប់​ផងដែរ​។ ​សមត្ថកិច្ច​បញ្ជាក់ថា​ក​រ​ណី​អគ្គិភ័យ​នេះ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​អស់​ចំនួន​៦​គ្រឿង​ហើយ​បាន​រលត់ទៅវិញ​ក្នុង​យប់​ដដែល​៕​  

សន្តិសុខសង្គម

អគ្គិភ័យកំពុងឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅក្បែរអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ

ភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឱ្យដឹងថា នៅវេលាម៉ោងប្រមាណ៩ព្រឹក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ មានករណីអគ្គិភ័យកំពុងឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅក្បែរអធិកដ្ឋាននគរបាលខណ្ឌច្បារអំពៅ ស្ថិតក្នុងសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅពេលនេះកម្លាំងសមត្ថកិច្ច កំពុងចេញអន្ដរាគមន៍ដើម្បីជួយសង្គ្រោះ ខណៈមូលហេតុដែលនាំឲ្យភ្លើងឆេះមិនទាន់ដឹងនៅឡើយទេ៕

សន្តិសុខសង្គម

សមត្ថកិច្ច​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ជាង​៤០​គីឡូក្រាម​

ភ្នំពេញៈ​សមត្ថកិច្ច​នគរបាល​ក្រសួងមហាផ្ទៃ​,​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​រាជធានី​ភ្នំពេញ​បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​តាម​ដីកា​តុលាការ​ពីបទ​ជួញដូរ​គ្រឿងញៀន​ជាង​៤០​គីឡូក្រាម​។​ករណី​ចាប់ខ្លួន​នេះ​បាន​ធ្វើឡើង​នៅ​ចំណុច​បន្ទប់​មួយកន្លែង​ស្ថិតនៅ​ក្នុងភូមិ​ព្រៃ​ជី​សាក់​សង្កាត់​ចោមចៅ​ទី​៣​ខណ្ឌ​ពោធិ៍​សែន​ជ័យ​កាលពី​ថ្ងៃទី​១៩​ខែវិច្ឆិកា​ឆ្នាំ​២០២០ ។​ ​មន្ត្រីនគរបាល​បានឱ្យដឹងថាៈ​ជនសង្ស័យ​ឈ្មោះ​ប៉ាន់​ប៉េ​រ៉ា​អាយុ​ប្រហែល​៤០​ឆ្នាំ​។​បន្ទាប់ពី​ចាប់ខ្លួន ជនសង្ស័យ​បាន​ភ្លាម កម្លាំង​នគរបាល​ចម្រុះ បាន​ឆែកឆេរ​បន្ទប់​ជួល ដែល​ជនសង្ស័យ​ស្នាក់នៅ នេះ​តាម​ដីកា​បង្គាប់ ចេញ​ដោយ​លោក ប្លង់ សុផល ព្រះរាជអាជ្ញារង អម​សាលាដំបូង រាជធានី​ភ្នំពេញ​។​ ​មន្ត្រី​ដដែល​បាន​បន្តថាៈ​កម្លាំង​បាន​រកឃើញ​វត្ថុតាង​ជាច្រើន រួមមាន វត្ថុ​ច្រក​ក្នុង​កញ្ចប់​តែ​សញ្ញា​លេខ​៨៨៨​ពណ៌​ត្រួយ​ចេក​សង្ស័យ​ជា​សារធាតុ​ញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ចំនួន ៣៧ ដុំ​។​វត្ថុតាង​ច្រក​ក្នុង​កញ្ចប់​តែ​សញ្ញា​ប៉ាន់តែ​សង្ស័យ​ជា​សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​១០​ដុំ​។​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​៨​ថង់​សរុប​ជាង​៤០​គីឡូក្រាម​,​ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​១​គ្រឿង​,​ឧបករណ៍​សម្រាប់​អ៊ុត​ថង់​ប្លា​ស្ទីក​រំលែក​គ្រឿងញៀន​១​គ្រឿង

សន្តិសុខសង្គម

សកម្មភាពដឹកជញ្ជូនបទល្មើសព្រៃឈើក្នុងខេត្តមណ្ឌលគិរីចាប់ផ្តើមកម្រើកឡើងទៀតហើយ!

ខេត្តមណ្ឌលគិរី ៖ បទល្មើសព្រៃឈើក្នុងខេត្តមណ្ឌលគិរីចាប់កម្រើកឡើងទៀតហើយ ជាក់ស្តែងកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ មានមេឈ្មួញធំរកស៊ីឈើដុះស្លែនៅក្នុងភូមិ១០៥ ទឹកដីខេត្តក្រចេះបានធ្វើសកម្មភាពដឹកជញ្ជូនឈើគ្មានច្បាប់អនុញ្ញាតរកស៊ីយ៉ាងអនាធិបតេយ្យ ខណៈដែលប្រជាពលរដ្ឋលើកឡើងថា អ្នកឃុបឃិតបានបើកដៃ គឺជាមន្ត្រីប៉េអឹមមួយរូប។ បើតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ក្រុមឈ្មួញទាំងនោះបានធ្វើសកម្មភាពដឹកជញ្ជូនឈើយ៉ាងអនាធិបតេយ្យចេញពីដែនជម្របសត្វព្រៃភ្នំព្រិច តាមច្រកភូមិខ្លុល ក្នុងទឹកដីខេត្តមណ្ឌលគិរី ដែលរួមមាន ៖ ទី១-ឈ្មោះរាម, ទី២-ឈ្មោះញ៉ក់ និងទី៣-ឈ្មោះ អ៊ិម ដោយអ្នកឃុបឃិតបានបើកដៃ គឺជាមន្ត្រីប៉េអឹមឈ្មោះជា វណ្ណៈ ឲ្យបទល្មើចេញយ៉ាងរលូន។ បើតាមការបកស្រាយពីប្រជាពលរដ្ឋរស់នៅភូមិ១០៥  ឃុំថ្មី ស្រុកចិត្របុរីខេត្តក្រចេះបានឲ្យដឹងថា ឈ្មោះ រាម ជាអ្នកកាងឈើចេញពី ដែនជម្របសត្វព្រៃភ្នំព្រិច តាមច្រកភូមិខ្លុល ក្នុងទឹកដីខេត្តមណ្ឌលគិរី ដោយបានបង្គាប់ឲ្យម្ចាស់ម៉ាស៊ីនត្រង់សឺន័រអារឈើបង់លុយក្នុងមួយគ្រឿងចំនួនជាង៣ លានរៀល យកទៅឲ្យឈ្មោះ ជា វណ្ណៈប៉េអឹមខេត្តមណ្ឌលគីរី ដែលកំពុងឈរជើង ដកតុងក្នុងដីក្រុមហ៊ុនម៉ូវីបាយ ត្រង់ចំណុចផ្លូវចូលទៅភូមិសណ្តាយ។ ជុំវិញករណីខាងលើនេះ ប្រជាពលរដ្ឋសូមឯកឧត្តមស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី មេត្តាចំណាត់លើមន្រ្តីបរិស្ថានខេត្តផងទាន៕

សន្តិសុខសង្គម

ខំទុកចិត្តឲ្យខ្ចីម៉ូតូមិនយកឲ្យវិញ ប្ដឹងសមត្ថកិច្ចឃាត់ខ្លួន

ខេត្តរតនគិរី ៖ បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនដើម្បីកសាងសុំណំរឿងបញ្ជូនទៅតុលាការ បន្ទាប់ពីបុរសរូបនេះ ខ្ចីម៉ូតូមិត្តភក្ដិមិនយកទៅជូនម្ចាស់វិញ។ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៧.៣០នាទី កម្លាំងអធិការដ្ឋាននគរបាលក្រុងបានលុង សហការជាមួយកម្លាំងអធិការស្រុកកូនមុំ ក្រោមការសម្របសម្រួលនីតិវិធីពីលោក រ៉ាបូ រ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឃាត ប៊ុនឡេង (ហៅ អាគោ) ប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានលំនៅភូមិ២ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ពាក់ពន្ធ័ករណីរំលោភលើទំនុកចិ ត្ត( ខ្ចី ម៉ូតូ )។ តាមការឲ្យដឹងពីអធិការនគរបាលក្រុងបានលុងបានឲ្យដឹងថា កាលពីវេលាម៉ោង១១.០០នាទី ថ្ងៃ ទី៩ ខែ តុលា ឆ្នាំ២០២០ ជនសង្ស័យបានខ្ចីម៉ូតូមិត្តភក្ដិជាជាងកាត់សក់ នៅចំណុច ហាងកាត់សក់ យឹម លីនដា  ស្ថិតក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរីថា ទៅទិញទូរស័ព្ទមួយភ្លែត ក៏បាត់ឈឹងរហូត ទូរស័ព្ទក៏ខលមិនចូល ជនរងគ្រោះជាម្ចាស់ម៉ូតូ ក៏ទូរស័ព្ទទៅប្រាប់សាច់ញាតិជនសង្ស័យប្រាប់ថា ឲ្យយកម៉ូតូមកឲ្យខ្លួនវិញ ក៏នៅតែមិនឃើញយកមកឲ្យ។ ជនរងគ្រោះក៏សម្រេចចិត្តប្ដឹងទៅសមត្ថកិច្ចៗ […]

សន្តិសុខសង្គម

អាជ្ញាធរ​បិទ​បញ្ចប់​លែងឱ្យ​មានការ​លក់ដូរ ប៉ះពាល់​ចិញ្ចើមផ្លូវ​ទៀតហើយ​

ព្រះសីហនុៈ​កាលពី​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២០ រដ្ឋបាល ក្រុងព្រះសីហនុ បាន​បន្ត​បើក​យុទ្ធនាការ​ក្តៅ ចុះ​រៀបចំ​សណ្តាប់ តាមផ្លូវ​ជាតិ​លេខ​៤ ចាប់ពី​ចំណុច​ផ្សារ​ឃ្លាំង​លើ ដល់​មុខ​រោងចក្រ ញូ​ស្តា ក្នុង​សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​មិនឱ្យ​មានការ​លក់ដូរ​និង​សំណង់​អនាធិបតេយ្យ​លើ​ដងផ្លូវ​នេះ​ទៀត​។​ ​មន្ត្រី​ក្រុងព្រះសីហនុ បានលើកឡើង​ថាៈ យុទ្ធនាការ​នេះ ក្នុង​ហេតុផល ដើម្បី​រក្សា​ចំណីផ្លូវ​តាម​ប្លង់គោល មិនឱ្យ​មានការ​សាងសង់ ឬ​លក់ដូរ​លើដី​ចំណីផ្លូវ ដែល​តាម​មន្ត្រី​អះអាងថា ទំហំ​ទទឹងផ្លូវ​នេះ ទាំង​តួ​ផ្លូវ និង​ចិញ្ចើមផ្លូវ មាន​ប្រវែង​រហូតដល់ ៦០ ម៉ែត្រ​។​ ជាការ​កត់សម្គាល់​ពេល​សមត្ថកិច្ច ចុះ​អនុវត្តន៍​វិធានការ​ក្តៅ​នេះ មាន​បញ្ហា​ជជែក​គ្នា​ខ្លះៗ​ដែរ រវាង​មន្ត្រី និង​ពលរដ្ឋ ពាក់ព័ន្ធ ។​ដូចជា​ពលរដ្ឋ​ខ្លះ សុំ​ការយោគយល់ ពី​អាជ្ញាធរ​ក្រោម​ហេតុផល​ថា គ្មាន​កន្លែង​លក់ដូរ និង​មាន​ពលរដ្ឋ​ខ្លះ បាន​ជំទាស់​មិនឱ្យ​រុះរើ ផងដែរ​។​ ​លោក គង់ សោភា អភិបាលរង ក្រុងព្រះសីហនុ បាន​ពន្យល់ថាៈ មិនអាច​បន្ធូរបន្ថយ​បានទេ ដោយសារតែ​នេះ ជា​យុទ្ធនាការ​ពិសេស បិទ​បញ្ចប់​លែងឱ្យ​មានការ​លក់ដូរ​ប៉ះពាល់​ចិញ្ចើមផ្លូវ​ទៀតហើយ​។​ស្រប​ពេលដែល ការស្ថាបនា​ផ្លូវ​និង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ចំណុច​នោះ​កំពុង​ធ្វើ​ដែរ​។ ​លោក អភិបាលរងក្រុង​បាន​បន្តថាៈ យុទ្ធនាការ​ក្តៅ​នេះ […]

សន្តិសុខសង្គម

អ្នកស្រុក​រើសបាន​គ្រាប់មីន​មិនទាន់​ផ្ទុះ​ចេញពី​ក្នុង​ស្រែ​យកជូន​សមត្ថកិច្ចជំនាញ​

បាត់ដំបងៈ​ប្រជាពលរដ្ឋ​២​នាក់​ជា​ម្ចាស់​ស្រែ​រស់នៅ​ចំណុច​ហុង​ទី​៥​ស្ថិតក្នុង​ភូមិ​ឃុំ​ព្រែកជីក​ស្រុក​រុក្ខ​គី​រី​កាលពី​ថ្ងៃទី​១៥​ខែកញ្ញា​២០២០​ឆ្នាំ​បាន​រើស​គ្រាប់មីន​ចំនួន​២​លើក​សរុប​ចំនួន​២៥​គ្រាប់​ជា​ប្រភេទ​មីន​សញ្ញា​លេខបូក​។​ក្នុង​នោ​:​មាន​៦​គ្រាប់​ខូចគុណភាព​ក្រៅពីនោះ​នៅមាន​គុណភាព​១០០​ភាគរយ​ហើយ​បាន​ប្រគល់ជូន​អង្គភាព​ជំនាញ​យកទៅ​រក្សា​ទុកជៀ​សវាង​គ្រោះថ្នាក់​ដល់​អាយុជីវិត​។​ ​មន្ត្រីនគរបាល​ស្រុក​រុក្ខ​គី​រី​បានឱ្យដឹងថា​កាលពី​លើក​ទី​១​នៅ​ព្រឹក​ថ្ងៃទី ៦​ខែកញ្ញា​ឆ្នាំ ២០២០​កន្លង ទៅ ពលរដ្ឋ​មួយរូប​រស់នៅ​ក្នុងភូមិ​ព្រែកជីក​ឃុំ​ព្រែកជីក​ស្រុក​រុក្ខ​គិរី​បាន​បាន​ប្រទះឃើញ​គ្រាប់មីន​លេខបូក​ចំនួន​២០​គ្រាប់​ផលិត​នៅ​ប្រទេស​សូ​វៀត​។​គ្រាប់មីន​ទាំងនេះ​បាន​ប្រគល់ឱ្យ​មន្ត្រី​ជំនាញ​យកទៅ​រក្សាទុក​ក្នុងនោះ​ខូចគុណភាព​៦​គ្រាប់​។​ ​លើក​ទី​២​នៅ​ព្រឹក​ថ្ងៃទី​១៥​ខែកញ្ញា​មាន​ពលរដ្ឋ​ម្នាក់​ឈ្មោះ​ឡាប ជាប់​ភេទ ប្រុស​អាយុ​៥៥​ឆ្នាំ​រស់នៅ​ភូមិ ព្រែកជីក​បាន​រើស​គ្រាប់មីន​ចំនួន​៥​គ្រាប់​ទៀត​ជា​ប្រភេទ​មីន​សញ្ញា​លេខបូក​មានគុណ​ភាព​១០០​ភាគរយ​ហើយ​ប្រគល់ឱ្យ​អង្គភាព ជំនាញ​យកទៅ​រក្សាទុក​។ ​ប្រភព​ដដែល​បាន​បញ្ជាក់ថា​ក្រោយពេល​ទទួលបាន​គ្រាប់មីន​សញ្ញា​លេខបូក​ចំនួន​២៥​គ្រាប់​រួចមក​លោក​បាន​រាយការណ៍​ទៅ​អង្គភាព​ស៊ីម៉ាក់​ប្រចាំ​ស្រុក​មោង​ឬ​ស្សី​មក​ទទួល​យកទៅ​រក្សាទុក​នៅ​កន្លែង​មាន​សុវត្ថិភាព​ដើម្បី​កម្ទេចចោល​នៅពេល​ក្រោយ​៕ ​ 

សន្តិសុខសង្គម

បង្ក្រាបសង្វៀនមាន់ជល់មួយកន្លែង និងឃាត់ខ្លួនម្ចាស់ទីតាំងម្នាក់

ខេត្តស្ទឹងត្រែង ៖ កម្លាំងព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបានបង្រ្កាបទីតាំងបើកសង្វៀនបញ្ជល់មាន់មួយកន្លែង នៅចំណុចអូរចំបក់ ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់។ លោកវរសេនីយ៍ ហោ វុទ្ធី នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានឲ្យដឹងថា ការចុះបង្រ្កាបសង្វៀនជល់មាន់ខាងលើនេះ គឺធ្វើឡើងនៅវេលាម៉ោង៩ និង៣០នាទី កាលពីថ្ងៃទី០៦កញ្ញាម្សិលមិញ ។ លោកបន្តថា ការដឹកនាំកម្លាំងចុះបង្ក្រាបខាងលើនេះដែរ គឺមានការសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលមូលដ្ឋាន និងអាជ្ញាធរដែនដីផងដែរ។ ក្នុងនោះ សមត្ថកិច្ចឃាត់ខ្លួនបានម្ចាស់ទីតាំងបើកបញ្ជល់មាន់បានម្នាក់ ឈ្មោះ លាង ហេង ភេទប្រុសអាយុ៤៥ឆ្នាំ មានស្រុកកំណើតភូមិមាន ឃុំមាន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ បច្ចុប្បន្នរស់នៅភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ដកហូតបានសម្ភារៈមួយចំនួន ដូចជា ស៊ុមក្រុងមាន់ចំនួន២០ស៊ុម ស្កុតរុំជើងមាន់ចំនួន១៥ដុំទូលក់ភេសជ្ជៈមួយ តង់សម្រាប់ប្រក់ដំបូលពីរស័ង្កសីពីរ។ ក្រោយកសរបង្ក្រាប ម្ចាស់សង្វៀនមាន់ ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនមកកាន់ស្នងការដ្ឋានខេត្តដើម្បីកសាងសំណុំរឿងទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់៕    

សន្តិសុខសង្គម

អាចជា​ភ្លើង​ប្រចណ្ឌ​បុរស​ម្នាក់​ចាក់​សម្លាប់​នារី​សង្សារ​និង​អា​.​ក​ប៉ង​សម្លាប់​ខ្លួនឯង​

ភ្នំពេញ​៖​ករណី​ឃាតកម្ម​មួយ​បាន​កើតឡើង​ដោយ​បុរស​ម្នា​ក់បាន​ចាក់​សម្លាប់​នារី​ជា​សង្សារ​បណ្តាល​ឱ្យស្លាប់​ភ្លាមៗ​រួច​ជនដៃដល់​បាន​អារ​.​ក​សម្លាប់ខ្លួន​តាម​ក្រោយ​តែ​មិន​ស្លាប់​។​ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​នៅ​បុរី​លឹម​ឈាង​ហាក់​ស្ថិត​ក្នុងភូមិ​ម័​រ​សង្កាត់​ដង្កោ​ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃទី​៣​ខែកញ្ញា​ឆ្នាំ​២០២០​។​ ​សមត្ថកិច្ច​បានឱ្យដឹង​ថា បុរស​ជា​ជនសង្ស័យ​មានឈ្មោះ ឯក ឌៀ​ម​វ​ន្ថា ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មុខរបរ រកស៊ី​អចលនា​ទ្រព្យ មាន​ទីលំនៅ ភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌ​មាន ជ័យ រាជធានី​ភ្នំ ពេញ​។​ចំណែក​នារី​រងគ្រោះ​ឈ្មោះ​វង្ស​ម៉ា​លីដា​អាយុ​២៧​ឆ្នាំ​មុខរបរ​ជា​អ្នកលក់​ផលិតផល​តាម Online មាន​ទីលំនៅ​ក្នុង​បុរី លឹម​ឈាង​ហាក់​ភូមិ​ម័​រ​សង្កាត់​ដង្កោ​ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ​។ ​សមត្ថកិច្ច​បាន​បន្ដថាៈ​មុនពេល​កើតហេតុ​នេះ​គឺមាន​មនុស្ស​ប្រុស​ស្រី​៥​នាក់​ជួបជុំ​ផឹកស៊ី​ជាមួយគ្នា ។​បន្ទាប់មក​បុរស​២​នាក់​បាន​ចេញទៅ​បាត់​មុន សល់​តែ​ជនរងគ្រោះ និង បុរស​ជា​ជនសង្ស័យ និង ចុងភៅ​នៅក្នុង​ផ្ទះ​។​មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​បុរស​ជា​ជនសង្ស័យ​បាន​យក​កាំបិត​ចាក់​សម្លាប់​នារី​រងគ្រោះ​ស្លាប់​ក្នុង​ធ្លុ​ក​ឈាម រួច​អារ​.​ក សម្លាប់​ខ្លួនឯង​តាម​ក្រោយ​។ ​ប៉ុន្ដែ​មិនបាន​សម្រេច​បណ្ដាលឱ្យរ​ង​របួសធ្ងន់​ត្រូវបញ្ជូន​ខ្លួន​ទៅ​សង្គ្រោះ​ភ្លាមៗ​នៅ​មន្ទី​ពេទ្យ​សួគ៌ា​។​សមត្ថកិច្ច​បាន​បន្ដថាៈ​ក្នុង​អំពើ​ឃាតកម្ម​នេះ​ជា​ជំហាន​ដំបូង​គឺ​អាចជា​ករណី​ភ្លើង​ប្រចណ្ឌ​។​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​នាំខ្លួន​ចុងភៅ​ជា​ស្ដ្រី​យកទៅ​សាកសួរ ។​ ​បច្ចុប្បន្ន​កម្លាំង​សមត្ថកិច្ច​ជំនាញ​ខាង​កោសល្យវិច័យ បាន​ចុះមក​ពិនិត្យ​ទៅលើ​សាកសព​នារី​រងគ្រោះ ។​រីឯ​បុរស​ជា​ជនសង្ស័យ​ដែល​កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​សមត្ថកិច្ច​ដាក់​កម្លាំង​យាម​យ៉ាង​តឹងរឹង និង​រង់ចាំ​សាកសួរ​នៅពេល​ក្រោយ​ដើម្បី​ចាត់ការ​បន្ដ​នីតិវិធី​។​ចំណែក​សាកសព​ជនរងគ្រោះ​ក្រោយពី​កោសល្យវិច័យ​រួច​កម្លាំង​សមត្ថកិច្ច​និង​ធ្វើ​កំណត់ហេតុ​ប្រគល់ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​៕​       

សន្តិសុខសង្គម

រថយន្ត​បើក​បុក​អ្នកជិះ​ម៉ូតូ​បណ្តាលឱ្យ​បុរស​ពីរ​នាក់​ស្លាប់​និង​របួស​លើផ្លូវ​ជាតិ​លេខ​៤

ខេត្ត​ព្រះសីហនុ​៖​អ្នករកស៊ី បេះ​ឃ្មុំ ២​នាក់ បាន​ស្លាប់​និង​របួសធ្ងន់ ដោយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍ លើ​ដង​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​១១៣-១១៤ ក្នុងភូមិ​ស្ទឹងច្រាល ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ​កាលពី​ល្ងាច​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២០​។​ ​មន្ត្រី​ប៉ូលីស​ចរាចរណ៍ ស្រុក​ស្ទឹងហាវ​បានឱ្យដឹងថា គ្រោះថ្នាក់ ចរាចរណ៍​កើតឡើង​រវាង​រថយន្ត​និង​ម៉ូតូ បណ្តាលឱ្យ​ភាគី​ខាង​ម៉ូតូ​បុរស​ម្នាក់​ស្លាប់ និង​ម្នាក់ទៀត​របួសធ្ងន់ ។ ប្រភព​ដដែល​ប្រាប់ថា​រថយន្ត​ម៉ាក kia ពណ៌ ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2A – 7098 មាន​ទិសដៅ​ភ្នំពេញ ទៅ​ខេត្ត​ព្រះសីហនុ បាន​បុក​ប៉ះ​ម៉ូតូ​១​គ្រឿង ឌុប​គ្នា​២​នាក់​នៅ​ចំណុចកើតហេតុ​។ ​ចំណែក​ម៉ូតូ​ម៉ាក​Honda​សង់​c125 ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំ ពេញ 1AD- 5910 បើកបរ​ដោយ​ឈ្មោះ សាយ ស៊ន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិ ខ្មែរ​បាន​ស្លាប់​នៅ​ភូមិ ព្រីង ឃុំ​រលាំងចក ស្រុក សំរោង ទង ខេត្ត កំពង់ ស្ពឺ​។ មុខរបរ […]