ខេត្តព្រះសីហនុ៖អ្នករកស៊ី បេះឃ្មុំ ២នាក់ បានស្លាប់និងរបួសធ្ងន់ ដោយជួបគ្រោះថ្នាក់ចរាចរណ៍ លើដងផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១១៣-១១៤ ក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុកាលពីល្ងាចថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០។
មន្ត្រីប៉ូលីសចរាចរណ៍ ស្រុកស្ទឹងហាវបានឱ្យដឹងថា គ្រោះថ្នាក់ ចរាចរណ៍កើតឡើងរវាងរថយន្តនិងម៉ូតូ បណ្តាលឱ្យភាគីខាងម៉ូតូបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ ។ ប្រភពដដែលប្រាប់ថារថយន្តម៉ាក kia ពណ៌ ស ពាក់ស្លាកលេខភ្នំពេញ 2A – 7098 មានទិសដៅភ្នំពេញ ទៅខេត្តព្រះសីហនុ បានបុកប៉ះម៉ូតូ១គ្រឿង ឌុបគ្នា២នាក់នៅចំណុចកើតហេតុ។
ចំណែកម៉ូតូម៉ាកHondaសង់c125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំ ពេញ 1AD- 5910 បើកបរដោយឈ្មោះ សាយ ស៊ន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិ ខ្មែរបានស្លាប់នៅភូមិ ព្រីង ឃុំរលាំងចក ស្រុក សំរោង ទង ខេត្ត កំពង់ ស្ពឺ។ មុខរបរ រកឃ្មុំ មានរួម ដំណើរ ម្នាក់ឈ្មោះ ណែម វ៉ាន់នីម ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិ ខ្មែរបានរបួសធ្ងន់នៅជាមួយគ្នា បើកបរទិសដៅ ផ្ទុយ គ្នា ។
ចំពោះ អ្នកបើកបរថយន្តក្រោយកើតហេតុបានរត់គេចខ្លួនបាត់ វត្ថុតាង រថយន្ត និងម៉ូតូត្រូវបានផ្នែកជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សិលាដើម្បីបំពេញនីតិវិធីតាមផ្លូវច្បាប់៕