សន្តិសុខសង្គម

អាចជា​ភ្លើង​ប្រចណ្ឌ​បុរស​ម្នាក់​ចាក់​សម្លាប់​នារី​សង្សារ​និង​អា​.​ក​ប៉ង​សម្លាប់​ខ្លួនឯង​

ភ្នំពេញ​៖​ករណី​ឃាតកម្ម​មួយ​បាន​កើតឡើង​ដោយ​បុរស​ម្នា​ក់បាន​ចាក់​សម្លាប់​នារី​ជា​សង្សារ​បណ្តាល​ឱ្យស្លាប់​ភ្លាមៗ​រួច​ជនដៃដល់​បាន​អារ​.​ក​សម្លាប់ខ្លួន​តាម​ក្រោយ​តែ​មិន​ស្លាប់​។​ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​នៅ​បុរី​លឹម​ឈាង​ហាក់​ស្ថិត​ក្នុងភូមិ​ម័​រ​សង្កាត់​ដង្កោ​ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃទី​៣​ខែកញ្ញា​ឆ្នាំ​២០២០​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា បុរស​ជា​ជនសង្ស័យ​មានឈ្មោះ ឯក ឌៀ​ម​វ​ន្ថា ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មុខរបរ រកស៊ី​អចលនា​ទ្រព្យ មាន​ទីលំនៅ ភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌ​មាន ជ័យ រាជធានី​ភ្នំ ពេញ​។​ចំណែក​នារី​រងគ្រោះ​ឈ្មោះ​វង្ស​ម៉ា​លីដា​អាយុ​២៧​ឆ្នាំ​មុខរបរ​ជា​អ្នកលក់​ផលិតផល​តាម Online មាន​ទីលំនៅ​ក្នុង​បុរី លឹម​ឈាង​ហាក់​ភូមិ​ម័​រ​សង្កាត់​ដង្កោ​ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ​។

​សមត្ថកិច្ច​បាន​បន្ដថាៈ​មុនពេល​កើតហេតុ​នេះ​គឺមាន​មនុស្ស​ប្រុស​ស្រី​៥​នាក់​ជួបជុំ​ផឹកស៊ី​ជាមួយគ្នា ។​បន្ទាប់មក​បុរស​២​នាក់​បាន​ចេញទៅ​បាត់​មុន សល់​តែ​ជនរងគ្រោះ និង បុរស​ជា​ជនសង្ស័យ និង ចុងភៅ​នៅក្នុង​ផ្ទះ​។​មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​បុរស​ជា​ជនសង្ស័យ​បាន​យក​កាំបិត​ចាក់​សម្លាប់​នារី​រងគ្រោះ​ស្លាប់​ក្នុង​ធ្លុ​ក​ឈាម រួច​អារ​.​ក សម្លាប់​ខ្លួនឯង​តាម​ក្រោយ​។

​ប៉ុន្ដែ​មិនបាន​សម្រេច​បណ្ដាលឱ្យរ​ង​របួសធ្ងន់​ត្រូវបញ្ជូន​ខ្លួន​ទៅ​សង្គ្រោះ​ភ្លាមៗ​នៅ​មន្ទី​ពេទ្យ​សួគ៌ា​។​សមត្ថកិច្ច​បាន​បន្ដថាៈ​ក្នុង​អំពើ​ឃាតកម្ម​នេះ​ជា​ជំហាន​ដំបូង​គឺ​អាចជា​ករណី​ភ្លើង​ប្រចណ្ឌ​។​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​នាំខ្លួន​ចុងភៅ​ជា​ស្ដ្រី​យកទៅ​សាកសួរ ។​

​បច្ចុប្បន្ន​កម្លាំង​សមត្ថកិច្ច​ជំនាញ​ខាង​កោសល្យវិច័យ បាន​ចុះមក​ពិនិត្យ​ទៅលើ​សាកសព​នារី​រងគ្រោះ ។​រីឯ​បុរស​ជា​ជនសង្ស័យ​ដែល​កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​សមត្ថកិច្ច​ដាក់​កម្លាំង​យាម​យ៉ាង​តឹងរឹង និង​រង់ចាំ​សាកសួរ​នៅពេល​ក្រោយ​ដើម្បី​ចាត់ការ​បន្ដ​នីតិវិធី​។​ចំណែក​សាកសព​ជនរងគ្រោះ​ក្រោយពី​កោសល្យវិច័យ​រួច​កម្លាំង​សមត្ថកិច្ច​និង​ធ្វើ​កំណត់ហេតុ​ប្រគល់ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​៕​

      

adm

Leave a Reply

Your email address will not be published. Required fields are marked *