សន្តិសុខសង្គម

បង្ក្រាបសង្វៀនមាន់ជល់មួយកន្លែង និងឃាត់ខ្លួនម្ចាស់ទីតាំងម្នាក់

ខេត្តស្ទឹងត្រែង ៖ កម្លាំងព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបានបង្រ្កាបទីតាំងបើកសង្វៀនបញ្ជល់មាន់មួយកន្លែង នៅចំណុចអូរចំបក់ ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់។

លោកវរសេនីយ៍ ហោ វុទ្ធី នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានឲ្យដឹងថា ការចុះបង្រ្កាបសង្វៀនជល់មាន់ខាងលើនេះ គឺធ្វើឡើងនៅវេលាម៉ោង៩ និង៣០នាទី កាលពីថ្ងៃទី០៦កញ្ញាម្សិលមិញ ។ លោកបន្តថា ការដឹកនាំកម្លាំងចុះបង្ក្រាបខាងលើនេះដែរ គឺមានការសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលមូលដ្ឋាន និងអាជ្ញាធរដែនដីផងដែរ។

ក្នុងនោះ សមត្ថកិច្ចឃាត់ខ្លួនបានម្ចាស់ទីតាំងបើកបញ្ជល់មាន់បានម្នាក់ ឈ្មោះ លាង ហេង ភេទប្រុសអាយុ៤៥ឆ្នាំ មានស្រុកកំណើតភូមិមាន ឃុំមាន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ បច្ចុប្បន្នរស់នៅភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ដកហូតបានសម្ភារៈមួយចំនួន ដូចជា ស៊ុមក្រុងមាន់ចំនួន២០ស៊ុម ស្កុតរុំជើងមាន់ចំនួន១៥ដុំទូលក់ភេសជ្ជៈមួយ តង់សម្រាប់ប្រក់ដំបូលពីរស័ង្កសីពីរ។

ក្រោយកសរបង្ក្រាប ម្ចាស់សង្វៀនមាន់ ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនមកកាន់ស្នងការដ្ឋានខេត្តដើម្បីកសាងសំណុំរឿងទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់៕

 

 

adm

Leave a Reply

Your email address will not be published. Required fields are marked *