សន្តិសុខសង្គម

ភ្លើង​ឆេះ​ផ្ទះ​ជាប់​មនុស្ស​៥​នាក់​នៅ​ខាងក្នុង​រងរបួស​រលា​ក​ពេញ​ខ្លួន​តែ​ជួយសង្គ្រោះ​ទាន់​

ភ្នំពេញ​៖ អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះ​ពលរដ្ឋ​ជាន់​ទី​២​ជាប់​មនុស្ស​ក្នុងផ្ទះ ត្រូវបាន​ជួយសង្គ្រោះ​៥​នាក់ ។​​ហេតុការណ៍​នេះ​បានកើត​ឡើង នៅក្រោយ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​វា​ល​វង់ ផ្ទះ​លេខ​១៦៣ ភូមិ​៤ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា កាលពី​យប់​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២០​។​

​ប្រភព​បានឱ្យដឹងថា​៖​ដំបូង​គេ​ឮ​សំឡេង​ផ្ទុះ​កំប៉ុង​ហ្គាស​បណ្ដាលឱ្យមាន​ជា​អណ្តាតភ្លើង​ឆាបឆេះ​រាលដាល​ផ្ទះ​នៅ​ជា​ន់ទី​២​មួយ​ល្វែង​ខាងលើ​។​បន្ទាប់មក​ដោយមាន​កា​រ​ជួយសង្គ្រោះ​គាស់​ទ្វារ​បន្ទប់​ទើប​ជួយសង្គ្រោះ​បាន​បុរស​ម្នាក់​ដែល​របួសធ្ងន់​និង​មាន​នារី​៤​នាក់​ទៀត​ក៏​ត្រូវបាន​ជួយសង្គ្រោះ​ជា​បន្តបន្ទាប់​ផងដែរ​។

​សមត្ថកិច្ច​បញ្ជាក់ថា​ក​រ​ណី​អគ្គិភ័យ​នេះ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​អស់​ចំនួន​៦​គ្រឿង​ហើយ​បាន​រលត់ទៅវិញ​ក្នុង​យប់​ដដែល​៕​

 

adm

Leave a Reply

Your email address will not be published. Required fields are marked *