ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងកសិកម្មបានអញ្ជើញចុះពិនិត្យទី​តាំងការដ្ឋាន​សាងសង់មន្ទីរពេ​ទ្យបង្អែកស្រុ​កតំបែរ

នាព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែបុស្ស ឆ្នាំកុរ ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែមករា ឆ្នាំ ២០២១ ឯកឧត្តមវេងសាខុនរដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានអញ្ជើញចុះពិនិត្យទីតាំងការដ្ឋានសាងសង់មន្ទីរពេទ្យបង្អែកស្រុកតំបែរ ។
សូមបញ្ចាកថា ដោយកន្លងមកមន្ទីរពេទ្យស្រុកតំបែរមានការខ្វះខាតទីតាំងទទួលពិនិត្យព្យាបាលអ្នកជំងឺ ហេតុនេះ ឯកឧត្តមប្រធាន និងក្រុមការងារបានជួយឧបត្ថម្ភដល់ការសាងសង់អគារចំនួនមួយខ្នង កម្ពស់បីជាន់ (គិតទាំងជាន់ផ្ទាល់ដី) ដែលមានទំហំ ៣៦មx១៥ម ចំនួន៣៥បន្ទប់។ បច្ចុប្បន្នអគារនេះ បានធ្វើការសាងសង់រួចរាល់ប្រមាណ៤០%ហើយហើយនឹងត្រូវគ្រោងបញ្ចប់ក្នុងរយះបួនខែខាងមុខទៀត៕

adm

Leave a Reply

Your email address will not be published. Required fields are marked *