ព័ត៌មានជាតិ

បញ្ជូនជនសង្ស័យ៩នាក់ទៅតុលាការពាក់ព័ន្ធគ្រឿងញៀន

ភ្នំពេញ៖កម្លាំងកងរាជអាវុធហត្ថក្រុងភ្នំពេញបានបញ្ជូនសង្ស័យ៩នាក់ ទៅតុលាការពាក់ព័ន្ធករណីគ្រឿងញៀន ក្រោយពីបង្ក្រាបជាបន្តបន្ទាប់ ចំនួន៥ករណីផ្សេងគ្នាកាលពីថ្ងៃទី៤កុម្ភៈឆ្នាំ២០២១នេះ។

មន្ត្រីសមត្ថកិច្ចបានឱ្យថា៖នៅព្រឹកថ្ងៃទី៥ខែកុម្ភៈនេះកម្លាំងជំនាញ បានបញ្ជូនសង្ស័យ៩នាក់ទៅតុលាការមានស្រីម្នាក់ដែល ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន ក្រោយពីបង្ក្រាបបានជាបន្តបន្ទាប់ ចំនួន៥ករណីផ្សេងគ្នារួមមានវត្ថុតាង និងសម្ភារសម្រាប់សេពគ្រឿងញៀនមួយចំនួនទៀត។

ប្រភពដដែលបានបន្តថា៖ករណីចំនួន៥ដែលកម្លាំងអាវុធហត្ថចាប់បាន រួមមាន៖ទី១,កាលពីថ្ងៃទី១ខែកុម្ភៈ កម្លាំង អាវុធហត្ថខណ្ឌជ្រោយចង្វាឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅផ្លូវវិមានឈ្នះឈ្នះ ខណ្ឌជ្រោយចង្វា។

ទី២,នៅថ្ងៃទី២ ខែកុម្ភៈអាវុធហត្ថខណ្ឌដង្កោ ឃាត់ខ្លួនជនសង្ស័យម្នាក់ សង្កាត់ជើងឯក ។ទី៣,ថ្ងៃទី២ ខែកុម្ភៈ  កម្លាំងអាវុធហត្ថខណ្ឌទួលគោកឃាត់ខ្លួនជនសង្ស័យ៣នាក់ សង្កាត់ទឹកល្អក់ទី៣  ឃាត់ខ្លួនបានជនសង្ស័យ២នាក់ និងបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត នៅ សង្កាត់ទឹកល្អក់ទី២ កាលពី ថ្ងៃខែដដែល។

ទី៤, ថ្ងៃទី៣ ខែកុម្ភៈ កម្លាំង អាវុធហត្ថខណ្ឌព្រែកព្នៅបានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។ទី៥,កម្លាំង អាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ បង្ក្រាប នៅមុខបន្ទប់ជួលគ្មានលេខ ផ្លូវរថភ្លើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ កាលពី រសៀល ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ ឃាត់ខ្លួនបានជនសង្ស័យ២នាក់៕

adm

Leave a Reply

Your email address will not be published. Required fields are marked *