ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំព​ង់ឆ្នាំងប្រជុំផ្សព្វផ្សាយ​អ​នុក្រឹត្យស្តីពីវិធាន​ការចត្តាឡីស័ក​ដើម្បីទប់ស្កាត់ការឆ្លង​រីករាលដាល​នៃជំងឺកូវីដ១៩របស់រាជរដ្ឋាភិបាល

កំពង់ឆ្នាំង៖ កាលពីរសៀលថ្ងៃសុក្រទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យ ស្តីពីវិធានការចត្តាឡីស័ក ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ ១៩ របស់រាជរដ្ឋាភិបាលកម្ពុជា។ពិធីផ្សព្វផ្សាយអនុក្រឹត្យនេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងឯកឧត្តម ផាន់ ចាន់ដារ៉ា សមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីជាប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាល អភិបាលរងក្រុង ស្រុក មេបញ្ជាការ មេបញ្ជាការរងផ្នែកសឹករងក្រុង ស្រុក អាវុធហត្ថក្រុង ស្រុក និងអធិការ អធិការរងក្រុង ស្រុកចូលរួមផងដែរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *