ខេត្តបាត់ដំបង ៖ មានករណីអគ្គីភ័យមួយកើតឡើង ដ៏គួរអោយរន្ធត់ បណ្ដាលឲ្យឆេះអស់ផ្ទះប្រជាពលរដ្ឋជាង១០ខ្នង បង្កឲ្យមានការភ្ញាក់ផ្អើលពេញក្រុងបាត់ដំបង ។
ហេតុការណ៍នេះនៅ នៅចន្លោះវេលាម៉ោង 05 : 30 នាទីល្ងាច ថ្ងៃទី(06/កក្កដា/ 2022) ស្ថិតនៅត្រង់ចំណុចក្រុមទី 05 ភូមិ ព្រែកមហាទេព សង្កាត់ ស្វាយប៉ោ ក្រុង បាត់ដំបង ។


នៅក្នុងករណីនេះ ពុំមានបង្ករគ្រោះថ្នាក់ដល់អាយុជីវិត រឺរបួសស្នាមដល់នណារម្នាក់ឡេីយ។
សម្ភារខូចខាត រួមមាន : ផ្ទះចំនួន ១២ ខ្នង ជាប្រភេទផ្ទះ សង់អំពីឈើ និង ដែកប្រក់សង្ក័សី។


ក្នុងហេតុការណ៍គ្រោះថ្នាក់អគ្គិភ័យនេះ ដោយមានការចូលរួមពីប្រជាពលរដ្ឋជិតខាង និង រថយន្តពន្លត់អគ្គីភ័យទៅជួយអន្តរាគមន៍ ជួយពន្លត់ចំនួន ៦ គ្រឿង ដោយប្រើប្រាស់ទឹកអស់១២ឡាន។

យើងមិនទាន់ដឹងពីមូលហេតុ និង ទំហំនៃការខូចខាតនៅទ្បើយទេ ព័ត៌មានលម្អិត និង ជំរាបជូននៅវគ្គបន្ទាប់..៕