ព័ត៌មានជាតិ

តើល្បែងភ្នាល់មេឃ…! (ភ្នាល់ទឹកភ្លៀង) មេល្បែងដែលល្បីឈ្មោះ និង អ្នកលេងយក ក្បាលជ្រូក/មាន់/ទា និងលាបសក្ការៈយកទៅថ្វាយលោកតា ដំបងក្រញូង…! តើលោកតាឈប់ទទួលយកឬ…..? អ្នកប្រព្រឹត្តល្បែងភ្នាល់ ទឹកភ្លៀងត្រូវបានបង្ក្រាបយ៉ាងចាស់ដៃ នៅក្រុងបាត់ដំបង…។

ខេត្តបាត់ដំបង : នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ នេះក្រោមការចង្អុលបង្ហាញពីឯកឧត្តម​ ងួន​ រតនៈ​ អភិ​បាលនៃគណៈអភិ​អភិបាលខេត្ត និងជាប្រធានគ ណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង​ ឯក ឧត្តម ណុប ដារ៉ា អភិបាលរងខេត្តបាត់ដំបង និងជាប្រធានគណៈកម្មការស្រាវជ្រាវបង្ក្រាបល្បែង​ ស៊ីសងគ្រប់ប្រភេទក្នុងទឹកដីខេត្តបាត់ដំបង។

 

ដោ យ មាន​លោកព្រះរាជអាជ្ញារងនៃអយ្យការអម សា​លាដំបូងខេត្តបាត់ដំបង​ លោកឧត្តមសេនីយ៍ ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់​បានចាត់តាំងឱ្យកម្លាំងនគរបាល​ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នង​ការ​ដ្ឋានចុះបង្រ្កាបករណីល្បែងភ្នាល់ទឹក​ភ្លៀងនៅចំណុចភូមិចំការសំរោង២ សង្កាត់ ចំការសំ​រោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ក្នុងនោះបង្ក្រាបឃាត់ខ្លួនមេល្បែងភ្នាល់ទឹក ភ្លៀងនិងជាម្ចាស់ទីតាំងចល័ត លេងល្បែងភ្នាល់ទឹកភ្លៀងចំនួន១នាក់ ឈ្មោះ​ ពេជ្រ​ សុធា​ ភេទប្រុ ស​ អាយុ​៤០​ ឆ្នាំ​មានទីលំនៅ​ភូមិ​កម្មករ​ សង្កាត់​ស្វាយប៉ោ​ក្រុងបាត់ដំបង​ខេត្ត​បាត់ដំបង​ ។

វត្ថុតាង​ដកហូត​រួម​មាន​ ៖​

-​  ឧបករណ៍​កែច្នៃ​សម្រាប់​ត្រង​ទឹកភ្លៀងចំនួន​ ០១​

-​  វិទ្យុ​ទាក់ទង​ចំនួន​ ០៣​ គ្រឿង​

–  រថយន្ត​ ម៉ាក​ TOYOTA RUSH ពណ៌​ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2AY-1982 ចំនួន០១​ គ្រឿង​

បច្ចុប្បន្នការិយាល័យជំនាញបានកសាងសំ​ណុំរឿង​ បញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី ច្បាប់…៕ ប្រភព : By kosal

 

adm

Leave a Reply

Your email address will not be published. Required fields are marked *