ព័ត៌មានជាតិ

ខ្លាំងមែន លោក កែវ ចំរើន ហៅព្រីង បើកល្បែងកន្ទុយលេខស្រេចនឹងចិត្ត….!

 

ភ្នំពេញ ៖ មេឆ្នោតយួននិងបង្កប់ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញជាច្រើនកន្លែង នៅក្នុងទីក្រុងភ្នំពេញនិងតាមបណ្តាខេត្តនានាក្នុងប្រទេសកម្ពុជា ឈ្មោះ កែវ ចំរើន (ហៅព្រីង) មានតួនាទីជា មន្ត្រីកងរាជអាវុធហត្ថ និងបក្សពួកកាងឆ្នោតជាច្រើននាក់ទៀតដើម្បីដើរគំរាមនិងយកទីតាំងដើម្បីកត់ឆ្នោតយួនខុសច្បាប់អោយខ្លួនដោយអាងអំណាចខ្លួនជាមន្រ្តីកងរាជអាវុធហត្ថជាន់ខ្ពស់ ដោយមិនខ្វល់ថាជារឿងដែលធ្វើអោយប៉ះពាល់ដល់ស្ថាបន័កំពូលរបស់ កងរាជអាវុធហត្ថ នុះឡើយ។

តើមានអំណាចឬមានអ្នកធំជាខ្នងបង្អែកបានជាហ៊ានបើកល្បែងស៊ីសងឆ្នោតវៀតណាមខុសច្បាប់ និងបើកល្បែងភ្នាល់ខុសច្បាប់ ភ្នាល់ដាក់លុយរាប់រយ រាប់ ពាន់ដុល្លារ ខុសច្បាប់ដាក់ពង្រាយកូន ចៅ(កូនកញ្ជ្រែង)កត់កន្ទុយលេខគ្រប់ទីកន្លែងនៅតាមផ្សារនិងទីប្រជុំជនគ្រប់ទីកន្លែងនៅពេញរាជធានី ខេត្ត យ៉ាងអនាធិប តេយ្យ គ្មានដែលឃើញ សមត្ថកិច្ចមូលដ្ឋានណាចុះទៅរំខានទេ។ ការដាក់លក់ល្បែងភ្នាល់យ៉ាងសេរីនិងអណាធិបតេយ្យនេះពុំមានក្រសួងពាក់ពន្ធ័រឺកំលាំងមានសមត្ថកិច្ចណាមួយមកអន្តរាគម៍ក្នុងរឿនេះទេ ព្រោះឈ្មោះ កែវ ចំរើន (ហៅ ព្រីង) បានប្រើលុយសូកប៉ាន់ជារាងរាល់ខែ ដើម្បីធ្វើជាខ្នងបង្អែក ក្នុងការលក់ ល្បែងខុសច្បាប់និងអណាធិបតេយ្យទាំងនេះ ។

បងប្អូនប្រជាពលរដ្ឋក៏ដូចជាមហាជនទូទៅបានសូមសំណូមពរទៅដល់អាជ្ញាធរនិង កំលាំងសម្ថត្តកិច្ច សូមមេត្តាចាត់នូវវិធាន ការចុះមកចាប់បង្រ្កាបទីតាំងមេល្បែងស៊ីសងឆ្នោតវៀត

ណាម គ្មានច្បាប់អនុញ្ញាត្តិ ទាំងនេះផង!ព្រោះបណ្តាលអោយ កើតមាននូវអំពើហឹង្សារ ចោរលួច ចោរឆក់ ចោរប្លន់ ជាញឹកញ៉ាប់នៅក្នុងមូលដ្ឋាន ។

គិតសព្វៗទៅ គឺខ្លាំងមែន ព្រោះលោក កែវ ចំរើន ហៅព្រីង បើកល្បែងកន្ទុយលេខស្រេចនឹងចិត្ត រាប់ឆ្នាំមកហើយក្នុងរាជធានី និងតាមបណ្តាលខេត្តមួយចំនួនដែលមេខ្លោង កែវ ចំរើន (ហៅ ព្រីង) បានបង្កើតទីតាំងកត់ឆ្នោតខុសច្បាប់ជាច្រើនកន្លែង នៅខេត្តតាកែវ កំពង់ឆ្នាំង សៀមរាប ឧត្តរមានជ័យ តាំងពីជំនាន់លោកស្នងការចាស់ ដល់ស្នងការ ថ្មី និងលោកអភិបាលរាជធានីចាស់ ថ្មី គ្មានអ្នកណាហ៊ានធ្វើអីទេ៕គិតសព្វៗទៅ គឺខ្លាំងមែន ព្រោះលោក កែវ ចំរើន ហៅព្រីង បើកល្បែងកន្ទុយលេខស្រេចនឹងចិត្ត រាប់ឆ្នាំមកហើយក្នុងរាជធានី និងតាមបណ្តាលខេត្តមួយចំនួនដែលមេខ្លោង កែវ ចំរើន (ហៅ ព្រីង) បានបង្កើតទីតាំងកត់ឆ្នោតខុសច្បាប់ជាច្រើនកន្លែង នៅខេត្តតាកែវ កំពង់ឆ្នាំង សៀមរាប ឧត្តរមានជ័យ តាំងពីជំនាន់លោកស្នងការចាស់ ដល់ស្នងការ ថ្មី និងលោកអភិបាលរាជធានីចាស់ ថ្មី គ្មានអ្នកណាហ៊ានធ្វើអីទេ៕

ឧបត្ថម្ភដោយ

adm

Leave a Reply

Your email address will not be published. Required fields are marked *