ព័ត៌មានជាតិ

ពលរដ្ឋចោទអាជ្ញាធរ ក្រុងបាវិត បើកភ្លើងខៀវ ឲ្យក្រុមឈ្មួញរបស់លោក (តេវ ) ជីកអាចម៍ដីបឹង ខ្វាងយកទៅលក់ម៉ាសេរី ដោយគ្មានចំណាត់ការ…!

 

ខេត្ដស្វាយរៀង : ដីបឹងជាសម្បតិ្ដរបស់រដ្ឋ ដែលបម្រើប្រយោជន៍រួម ត្រូវបានក្រុមឈ្មួញកាយយកអាចម៍ដី យកទៅលក់យ៉ាងអាណាធិបតេយ្យ ដើម្បីប្រយោជ៍ផ្ទាល់ខ្លួន បណ្ដាលឱ្យស្ថានភាពបឹង ក្រហេងក្រហូងប៉ះពាល់ដល់ប្រព័ន្ ធអេកូឡូសុីជីវៈចម្រុះ ថែមទាំងបាត់បង់ផ្ទៃ បឹងធម្មជាតិនិងក្លាយជារណ្តៅមរណះ ដោយក្រុមឈ្មួញទាំងនោះ ត្រូវបានគេស្គាល់ឈ្មោថា ជារបស់លោក( តេវ..)។

ទីតាំងដែលក្រុមឈ្មួញកាយអាចម៍ដី បឹងខ្វាង នោះស្ថិតនៅ ភូមិជ្រៃធំ សង្កាត់ ព្រៃអង្គុញ ក្រុងបាវិត ខេត្ដស្វាយរៀង ។

ពលរដ្ឋបានឲ្យដឹងថា៖ ក្រុមឈ្មួញដែលកាយយកអាចម៍ដីបឹងយកទៅលក់យកតែផលប្រយោជន៍រៀងៗខ្លួន។ ចំពោះអាជ្ញាធរពាក់ពន្ធ័វិញ ប្រជាពលរដ្ឋដាក់ការសង្ស័យថា បានលាភសក្ការៈសើមមាត់សើមករយ៉ាងត្រជាក់ថ្លើម  …។ 

ទើបបានជាបណ្ដែតបណ្ដោយ ឲ្យក្រុមឈ្មួញកាយយកអាចម៍ដីបឹង យកទៅលក់យ៉ាងរលួនបែបនេះ ដើម្បីផលប្រយោជន៍ រៀងៗខ្លួន ទើបមិនគិតពីបឹងរបស់រដ្ធជាសម្បិត្តរួម….។

ពលរដ្ឋបានបន្ដថា ចំពោះការដឹកជញ្ជូនវិញ តាមរថយន្ត កែឆ្នៃរ ឡានធំៗ មិនគ្រប ស្បៃ មុង តង់ អោយបានត្រឹមត្រូវ ធ្វើឲ្យជ្រុះអាចម៌ដី ប្រឡាក់ផ្លូវ យ៉ាងខ្លាំងនិង បង្ករឲ្យហុយពេលមេឃក្តៅ និងពេលភ្លៀង រអិលដួលម៉ូតូ កង់ បង្ករឲ្យគ្រោះថ្នាក់ ដល់ពលរដ្ឋធ្វើដំណើរទៀតផង….។

ជុំវិញករណីខាងលើនេះ ម្ចាស់គ្រឿងចក្រឈ្មោះតេវ បានប្រាប់ អង្គភាពសារព័ត៌មាន យើងថា ការកាយអាចម៍ដីបឹង គឺលោកមានលិខិតអនុញ្ញាតត្រឹមត្រូវ ដោយទទួលស្គាល់ពីថ្នាក់ក្រោមរហូតដល់ខេត្ដ…។

ចំណែកឯលោកអភិបាលក្រុងបាវិត លោកលឹម សៀងហេង បានឲ្យដឹងថា ៖ ដីបឹងដែលក្រុមហ៑ុនស្ដារនោះ គឺស្ដារយូរហើយ ហេីយរដ្ឋបាលក្រុង រដ្ឋបាលខេត្ដជួនដំណឹងអស់ហើយតាំងពីឆ្នាំមុនឆ្នាំទៅមួយទៀត ខាងក្រសួងធនធានទឹកគេបានផ្ដល់អនុញ្ញាតឲ្យក្រុមហ៑ុនមួយធ្វើការស្តារបឹង ក្នុងនោះគេឲ្យស្ដាបឹងរហូតទៅដល់បឹងដូនទយ ម្យ៉ាងវិញទៀត ខាងក្រសួងធនធានទឹក បានចេញសេចក្ដីសម្រេច ហេីយក៍ផ្សព្វផ្សាយជូនពលរដ្ឋអស់ហើយ មុននឹងស្ដាបឹងនោះក៍មានគណកម្មការក្រសួងធនធានទឹក និងគណកម្មការខេត្ដចុះមកត្រួតពិនិត្យផងដែរ…។

លោកអភិបាលបានបន្ដថា បេីចង់ច្បាស់អោយសួរទៅខាងក្រសួងធនធានទឹកទៅ។ ទោះជាយ៉ាងក្ដីពលរដ្ធ សូមសុំណូមពរដល់ អាជ្ញាធរពាក់ពន្ធ មេត្ដាចុះត្រួតពិនិត្យ និងមានវិធានការទៅលើក្រុមឈ្មួញដីទាំងនេះផង ព្រោះបឹងគឺជាសម្បត្ដិរដ្ឋ មិនជាកម្មសិទ្ធរបស់ក្រុមឈ្មួញទាំងអស់នោះឡើយ គឺបំរើផលប្រយោជន៍រួមពួកគាត់បន្តទៀតថា បើមានច្បាប់ស្តារបឹងមែននោះបើយកអាចម៌ដី ទៅធ្វើផ្លូវជូនប្រជាពលរដ្ធពួកគាត់ និងសាទរបើយកទៅលក់ជាប្រយោជន៍ឯកជន ពួកគាត់ប្រជាពលរដ្ធចោទអាជ្ញាធរថា មានការពុករលួយបក្ខពួកជាប្រពន្ធ័……៕

ពាក់ព័ន្ធរឿងជីកបឹងខ្វាង ខាងលើអង្គភាពសារព័ត៌មានយើង និងរង់ចាំការបកស្រាយ ជុំវិញភាគីពាក់ពន្ធ័ទាំងអស់ ដើម្បីអោយមានភាពសុក្រិត និងយុត្តិធម៌តែប៉ុណ្ណោះ រាល់ម៉ោងធ្វើការ។

ដោយ : អាចារ្យ ឆៃ ក្ដាម ក្រហម Hot Now ទាន់ហេតុការណ៍24ម៉ោង

 

 

adm

Leave a Reply

Your email address will not be published. Required fields are marked *