ព័ត៌មានជាតិ

ភាពអយុត្តិធម៌ សំរាប់ក្រុមហ៊ុន KP Cement (ខេភី) បន្ទាប់ពីក្រុមហ៊ុន HLH ដាក់សំណើទៅរាជរដ្ឋាភិបាល បណ្តេញក្រុមហ៊ុន KP (ខេភី) ថាយកដីនេះជាតំបន់ឧស្សាហកម្ម ទីក្រុងរណបដែលមានទឹកប្រាក់១២០លានដុល្លារតែការពិតបែជា…?

ខេត្តកំពង់ស្ពឺ : ផ្ទៃដីដែលមានសក្តានុពលចំនួន ៤៥២ ហិកតា ស្ថិតនៅក្នុង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ  ត្រូវបានអនុញ្ញាត្តិ ដោយក្រសួងរ៉ែ និង ថាមពល ក្នុងការវិនិយោគ ដែលជាតំបន់ត្រួតគ្នាលើដីសម្បទានសេដ្ឋកិច្ច ។

ក្រុមហ៊ុន KP Cement(ខេភី) ដែលទទួលបានការ ចុះបញ្ជីពាណិជ្ជកម្ម នាថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ២០១៩ អនុញ្ញាតិអោយក្រុមហ៊ុន KP Cement ធ្វើការសិក្សាស្រាវជ្រាវបន្តធ្វើបុរេសនាថ្មកំបោរ សំរាប់ផលិតស៊ីម៉ងត៍ ។

តាមការបញ្ជាក់ ពីក្រុមហ៊ុន KP Cement (ខេភី) វាជារឿងអយុត្តិធម៌ណាស់ សំរាប់ក្រុមហ៊ុន បន្ទាប់ពីក្រុមហ៊ុនវិនិយោគមិនទាន់បានប៉ុន្មានផង ស្រាប់តែមានក្រុមហ៊ុន១ឈ្មោះ HLH Agriculture(ខេមបូឌា ខូអិល ធីឌី) ចុះមកដាក់សំណើរ ទៅប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ ដើម្បីវិនិយោគ លើទំហំផ្ទៃដី ៤៥២ ហិកតាដែលប្រើទុនវិនិយោគ ជាង១២០លានដុល្លារ ក្នុងតំបន់ដីសប្បទានសេដ្ឋកិច្ច កំពុងគំរោងការណ៍ ពង្រីកទៅជា តំបន់សេដ្ឋកិច្ចពិសេស កសិកម្មកម្ពុជា-សិង្ហបុរី ចូលរួមអភិវឌ្ឍន៍កសិកម្ម -កសិឧស្សាហកម្ម សំរាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក កាត់បន្ថយការពឹងផ្អែក ការនាំចូលផលិតផលកសិកម្ម ពីបរទេស និង ឈានទៅដល់ការនាំចេញផលិតផលទៅក្រៅប្រទេស…។

សូមបញ្ជាក់ថា ក្រុមហ៊ុន KP Cement (អ៊ីនដាស្ទ្រី) ឯ.ក ជាក្រុមហ៊ុនស្របច្បាប់ ទទួលបានការអនុញ្ញាតិ ពីស្ថាប័នដែលពាក់ព័ន្ធដួចជា ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្រសួងរ៉ែ និង ថាមពល ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ គាំទ្រចំពោះក្រុមហ៊ុន ក្នុងការវិនិយោគ ផ្ទៃដីទំហំ ៤៥២ ហិកតា ក្នុងឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលជាតំបន់ត្រួតគ្នាលើដីសប្បទានសេដ្ឋកិច្ច…។

តាមការបញ្ជាក់ ពីក្រុមហ៊ុន KP Cement មកអង្កភាព ក្តាម ក្រហម (Hot news) ក្រុមហ៊ុនយល់ព្រមចាកចេញ ពីទីតាំងតំបន់ត្រួតគ្នា លើដីសប្បទានសេដ្ឋកិច្ច ដោយសារមានចំណារ របស់ប្រមុខរាជរដ្ធាភិបាល…។ តែក្រុមហ៊ុនហួសចិត្ត ត្រង់ចំណុច ក្រុមហ៊ុន HLH មកវិនិយោគបន្ត មិនបានបំពេញ ដួចចំណាររបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍ វិស័យកសិកម្ម-កសិឧស្សាហកម្ម ទីក្រុងរណប ដួចការចុះបញ្ជី ។ បែជាមកខួងរ៉ែ ថ្មកំបោរ សំរាប់ផលិតស៊ីម៉ងត៍ ដួចក្រុមហ៊ុន មុនដំបូងទៅវិញ…។

ក្រុមហ៊ុន KP Cement បានបញ្ជាក់បន្តែមទៀតថា វាជារឿងអយុត្តិធម៌ណាស់សំរាប់ក្រុមហ៊ុន ។ ប៉ុន្មានថ្ងៃមុននេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ក្រសួងរ៉ែ និង ថាមពល បានចុះមកដល់ទីតាំងកើតហេតុ បានឃាត់ និង រក្សាទុក ផ្អាកសកម្មភាពរបស់ ក្រុមហ៊ុន HLH Agriculture (Co .ltd) ដែលអនុវត្តន៍ ខុសពីកិច្ចសន្យាក្នុងការចុះបញ្ជី…។

ប្រសិនបើវាជាការពិត ដួចការលើកទ្បើង របស់ក្រុមហ៊ុន KP (Cement) មែននោះ សូមអង្កភាពពាក់ព័ន្ធ និង ប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជួយពិចារណា ប្រកបដោយគតិយុត្ត ដែលស្របតាមអនុសាសន៍ របស់ប្រមុខរាជរដ្ឋាភិបាល ដោយសេចក្តីគោរព…៕

 

 

 

adm

Leave a Reply

Your email address will not be published. Required fields are marked *