ព័ត៌មានជាតិ

បន្ទាប់ពីមានអង្គភាពសារព័ត៌មាន ក្ដាម ក្រហម Hot News ចុះផ្សាយព័ត៌មាន ល្បែងជល់មាន់ តាមអនឡាញ និងមានបង្កប់ វង់អាប៉ោង នៅក្នុងហាងកាហ្វេ មួយកន្លែងបើកលេងយ៉ាងរំភើយ នៅស្រុកកំពង់រោទិ៍ ស្រាប់តែ…!

ខេត្តស្វាយរៀង៖ នៅថ្ងៃអាទិត្យ ៩កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ លោក សុច ពិសី អភិបាលនៃគណ:អភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានបញ្ជាអោយកំលាំងមានសមត្ថកិច្ចចុះទៅ ពិនិត្យ ណែនាំ និងធ្វើកិច្ចសន្យាជាមួយ ម្ចាស់ហាងកាហ្វេ ដែលមានម្ចាស់ឈ្មោះស្វាង សាវុធ អាយុ ៣២ឆ្នាំ មុខរបរ កសិករ អោយបញ្ឍប់ការប្រព្រឹត្តការបញ្ចាំងទូរទស្សន៍អនឡាញ និងភ្នាល់ល្បែងផ្សេងៗ ដែលមានទីតាំងស្ថិតនៅភូមិថ្មី ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

បន្ទប់ពីអង្គភាពគេហទំព័រក្តាមក្រហម Hot Newsចុះផ្សាយព័ត៌មានល្បែងជល់មាន់បានចុះផ្សាយកាលថ្ងៃទី១៨ ខែ កក្កដាឆ្នាំ ២០២១ម្សិលមិញល្បែងជល់មាន់ តាមអនឡាញ និងមានបង្កប់ វង់អាប៉ោង នៅក្នុងហាងកាហ្វេ ជ្រកក្រោមស្លាកយីហោ លក់ឆ្នោតខ្មែរ តាមអនឡាញ ដែលជាល្បែងស៊ីសង មួយប្រភេទមានអាជ្ញាបណ្ណ័ ធ្វើឲ្យសមត្ថកិច្ចពិបាកបង្ក្រាប ធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ និងភ័យខ្លាចការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ នៅក្នុងសហគមន៍។

ស្ថិតនៅភូមិថ្មី ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្ដស្វាយរៀង។

ជាចុងក្រោយប្រជាពលរដ្ឋទូទាំងស្រុកកំពង់រោទិ៍មានការចូលរួមត្រេកអរលើចំណាត់ការរបស់លោក សុច ពិសីអភិបាលនៃគណៈអភិបាលស្រុកកំពង់រោទិ៍ដែលបានចុះបង្ក្រាបបនល្បែងទាន់ពេលវេលា៕

ដោយ អាចារ្យ ឆៃ

 

 

adm

Leave a Reply

Your email address will not be published. Required fields are marked *