ព័ត៌មានជាតិ

ខេត្តស្វាយរៀង : ឯកឧត្តម ជិន ប៊ុនធឿន ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា -ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង -លោក សុច ពិសី អភិបាលស្រុកកំពង់រោទិ៍ បានអញ្ជើញនាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនដល់ព្រះសង្ឃ គង់ចាំព្រះវស្សា០២វត្ត ក្នុងឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

ថ្ងៃសៅរ៍១៤ រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ត្រូវនឹងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១

-ឯកឧត្តម ជិន ប៊ុនធឿន ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

-ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង

-លោក សុច ពិសី អភិបាលស្រុកកំពង់រោទិ៍

បានអញ្ជើញនាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនដល់ព្រះសង្ឃ គង់ចាំព្រះវស្សា០២វត្ត ក្នុងឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

មានវត្តអង្គរំដួល ហៅព្រៃចំណារ នឹង វត្ត ព្រៃចារ ជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ដែលនិច្ចកាលសម្តេចទាំងទ្វេតែងតែគិតគួរដល់សុខទុក្ខរបស់ប្រជាជននិងព្រះសង្ឃ។ស្ថិតក្នុងមហានក្ខត្តឫកនេះ សូមឧទ្ធិសមហាកុសលជូនអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវឌ្ឍនា ប៊ុន ស៊ាងលី សូមសោយសុខក្នុងសុគតិភពកុំបីខានឡើយ🙏

ក្នុងឪកាសនោះដែរព្រះគ្រូ វិរិយៈគុតោ ឈុន ឌីណា ព្រះគ្រូអនុគណស្រុកកំពង់រោទិ៍ ព្រះទាំងគ្រូអាចារ្យ គណៈកម្មការទាំងអស់ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិក្នុងលោក ទេវតាឆ្នាំថ្មី ទសបារមីព្រះអង្គគ្រប់វត្តទូទាំងព្រះរាជាណាចក្រកម្ពុជា សូមតាមអភិបាលរក្សាសម្ដេចទាំងទ្វេ បុត្រាបុត្រី ចៅប្រុសស្រី និងឯកឧត្តម អស់លោក លោកស្រីជាក្រុមការងារទាំងអស់ សូមជួបនូវព្រះពុទ្ធពរទាំងឡាយ៤ប្រការ គឺអាយុវណ្ណៈសុខៈ ពលៈ និងជោគជ័យគ្រប់ភារកិច្ចកុំបីឃ្លៀងឃ្លាតឡើយ🙏

#បច្ច័យនិងទេយ្យទានទទួលបានក្នុង១វត្តៗ៖

១/​ អង្ករ 1 តោន

២/​ ត្រីខ10យួរ

៣/​ មី 30កេស

៤/​ ភេសជ្ជៈ 3 កេស

៥/ ត្រីងៀត 10 គីឡូ

៦/​ សាច់ក្រក 10 គីឡូ

៧/​ សាច់ជ្រូកផាត់ 10 គីឡូ

៨/​ ទឹកដោះគោខាប់ 96 កំប៉ុង

៩/​ កាហ្វេ5កញ្ចប់ធំ

១០/​ តែ2គីឡូ

១១/ ស្ករស1បេ

១២ អំបិល1បេ

១៣/​ ទឹកត្រី 5 យួរ

១៤/ ប៊ីចេង 19 គីឡូ

១៥/​ ទឹកស៊ីអ៊ីវ 5 យួរ

១៦/​ សាប៊ូ 30 ដុំ

១៧/​ ថ្នាំនឹងច្រាសដុសធ្មេញ100ឈុត

១៨/ ប្រេងក្រឡា 5 ដុំ

១៩/​ ប្រេងខ្យល់ 5 ដុំ

២០/​ ម៉ាស 20 ប្រអប់

២១/​ អាល់កុល 4 កាន

២២/​ ដបទឹកអាកុល 500ml 4 ដប

២៣/​ ដបសម្រាប់អាកុល 10 ដប

២៤/​ ស្លាដក់ 15អង្គ

២៥/ ទានវស្សា1គូ

២៦/ ថវិការចំនួន ២.០០០.០០០រៀល៕

ក្នុងឪកាសនោះដែរ ឯកឧត្តម ជិន ប៊ុនធឿន បានពាំនាំផ្ដាំផ្ញើសួរសុខទុកបងប្អូនប្រជាពលរដ្ឋពីសម្ដេចតេជោផងដែរ ហើយសូមអោយព្រះសង្ឃ ប្រជាពលរដ្ឋចូលរួមអនុវត្តវិធានការណ៍ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីត១៩ នឹងអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល នឹងអនុវត្តន៍វិធាន៣កុំ៣ការពារទាំងអស់គ្នារ៕ ដោយ ឆៃ អាចារ្យ

ឧបត្ថម្ភដោយ

 

adm

Leave a Reply

Your email address will not be published. Required fields are marked *