ព័ត៌មានជាតិ

សមត្ថកិច្ចខេត្តបាត់ដំបង បញ្ចេញក្រញុំខ្លាកំណាច ចាប់អ្នកញៀនល្បែងទឹកភ្លៀង រត់បាតជើងសព្រាត…!

ខេត្តបាត់ដំបង : ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដឹកនាំដោយ លោកវរសេនីយ៍ឯក (ឈឿន គឹមសុង) បានបង្ក្រាបអ្នកញៀនល្បែង យ៉ាងចាស់ដៃ ។

ដោយអនុវត្តន៍​តាម​ការ​ណែនាំ​បញ្ជា​ផ្ទាល់​ពី​ឯកឧត្ដម​ ឧត្ដមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ក៏ដូចជា​លោក​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ ផែនការងារ​នគរបាល​ព្រហ្មទណ្ឌ​ និង​មានការសម្របសម្រួលលើនីតិវិធីពី​ ឯកឧត្តម​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អមសាលាដំបូងខេត្តបាត់ដំបង​ នៅ​ថ្ងៃទី​ ០៨​ ខែ​ សីហា​ ឆ្នាំ​ ២០២១​ វេលាម៉ោង​ ១៥:១៤​ នាទី​ លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប សហការ​ជាមួយ​កម្លាំង​អធិការ​ដ្ឋាន​នគរ​បាល​ក្រុង​បាត់ដំបង​ ដែល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ ពេជ្រ​ សារ៉ែន​​ ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ ល្បែងស៊ីសង​ (​ ភ្នាល់​ទឹកភ្លៀង​ )​ ចំនួន​ ០២​ ទីតាំង​ និង​បាន​នាំខ្លួន​មនុស្ស​ចំនួន​ ០៥​ នាក់​មក​កាន់​ស្នងការដ្ឋាន​។ 

​ ០១​.​ នៅ​ចំណុច​ភូមិ​អញ្ចាញ​ សង្កាត់​អូរចារ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។

០២.​ នៅ​ចំណុច​ក្នុង​ព្រលាន​យន្តហោះ​ ស្ថិតក្នុង​ភូមិ​រំចេក៤​ សង្កាត់​រតនៈ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។

1️⃣ ឈ្មោះ​ ស៊ុយ​ សុគន្ធ​ ភេទប្រុស​ អាយុ​ ៥៨​ ឆ្នាំ​ មានទីលំនៅ​ភូមិ​រំចេក៣​ សង្កាត់​ រតនៈ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។

2️⃣ ឈ្មោះ​ ប៊ុន​ វុទ្ធី​ ភេទប្រុស​ អាយុ​ ៥៥​ ឆ្នាំ​ មានទីលំនៅ​ភូមិ​គងទុំ​ ឃុំ​ពាមឯក​ ស្រុក​ឯកភ្នំ​ ខេត្តបាត់ដំបង​ ។

3️⃣ ឈ្មោះ​ ភិញ​ ហាក់​ ភេទប្រុស​ អាយុ​ ៥១​ ឆ្នាំ​ មានទីលំនៅ​ភូមិ​បវេល​ ឃុំ​បវេល​ ស្រុក​បវេល​ ខេត្ត​បាត់ដំបង​ ។

4️⃣ ឈ្មោះ​ ស៊ីម​ ប៉េង​គីម​ ភេទប្រុស​ អាយុ​ ៦៧​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ បែកចានថ្មី​ សង្កាត់​ព្រែកព្រះស្តេច​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​ ។

5️⃣ ឈ្មោះ​ លឹម​ សៀង​ ភេទប្រុស​ អាយុ​ ៤៣​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ បវេល​ ឃុំ​បវេល​ ស្រុក​បវេល​ ខេត្ត​បាត់ដំបង​ ។

📍 វត្ថុតាង​ដកហូត​រួម​មាន​ ៖​

-​ ទូរស័ព្ទ​ដៃ​ ចំនួន​ ០៧​ គ្រឿង​

-​ វិទ្យុ​ទាក់ទង​ចំនួន​ ០៥​ គ្រឿង​

-​ រថយន្ត​ចំនួន​ ០៣​ គ្រឿង​

បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុង​តែ​ធ្វេីការ​កសាងសំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ។

ឧបត្ថម្ភដោយ

 

adm

Leave a Reply

Your email address will not be published. Required fields are marked *