ព័ត៌មានជាតិ

ស្នូរផ្ទុះអាវុធជាច្រើនគ្រាប់….! បង្កទ្បើងដោយជនជាតិចិន បន្ទាប់ពីបានជួបជាមួយកម្លាំងសមត្ថកិច្ច ខេត្តព្រះសីហនុ…!

ខេត្តព្រះសីហនុ : (ព័ត៌មានបឋម) មុននេះបន្តិច មានករណីផ្ទុះអាវុធ មួយបានកើតឡើងបង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង ៦:៥៥ នាទីយប់ថ្ងៃទី ១០ខែកញ្ញា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវ ចុងអូឈើទាល ២ ស្ថិតក្នុងភូមិ ៤ សង្កាត់ ៤ ក្រុងព្រះសីហនុ/ខេត្តព្រះសីហនុ…។

 

យោងតាមប្រភពព័ត៌មាន នៅជុំវិញកន្លែងកើតហេតុ បានប្រាប់ឱ្យបណ្ដាញសារព័ត៌មានដឹងថា មុនពេលកើតហេតុ ប្រទះឃើញរថយន្តម៉ាកអូឌីពណ៌ស មិនចាំស្លាកលេខ បើកបរដោយបុរសជនជាតិចិន បានបើកចូលក្នុងបុរីចំណុចខាងលើ ហើយក៏ស្រាប់តែមាន កម្លាំងសមត្ថកិច្ចស៊ីវិល មកទាន់ក៏ស្រាប់តែផ្ទុះអាវុធផ្ទួន..ៗ គ្នាបង្កការភ្ញាក់ផ្អើលតែម្ដង ដោយពុំទាន់ដឹងពីមូលហេតុ…។

បច្ចុប្បន្នកម្លាំង សមត្ថកិច្ចជំនាញ កំពុងតែតាមរករថយន្តខាងលើ ព័ត៌មានច្បាស់ការណ៍ក្រុមការងារ នឹងធ្វើការផ្សាយជូនបងប្អូននៅពេលក្រោយ…៕

ឧបត្ថម្ភដោយ

adm

Leave a Reply

Your email address will not be published. Required fields are marked *