ព័ត៌មានជាតិ

ខេត្តកំពង់ឆ្នាំង : ប្រជាពលរដ្ឋចំនួន២ឃុំ ជាង៣០០គ្រួសារ ផ្ទុះការតវ៉ា..រឿងគំរោងជញ្ជីងថ្លឹងរថយន្ត របស់ក្រសួងសាធារណការ និង ដឹកជញ្ជូន …! នៅចន្លោះគីទ្បូម៉ែត្រលេខ៤៦ ក្នុងភូមិអន្លង់ត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង…!

ខេត្តកំពង់ឆ្នាំង : ប្រជាពលរដ្ធ ប្រមាណជាង ៣០០គ្រួសារ រស់នៅពីរឃុំដែលស្ថិតនៅក្នុងឃុំ លង្វែក និង ឃុំសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ត្រង់ចំណុចគីឡូម៉ែត្រ លេខ៤៦ផ្ទុះការតវ៉ា ពាក់ព័ន្ធគម្រោងសាងសង់ ចំណតជញ្ជីងថ្លឹងរថយន្តថ្មី តាមបណ្ដោយផ្លូវជាតិលេខ ៥ ត្រង់ចំណុចភូមិ អន្លង់ត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

នៅចន្លោះម៉ោង ០៨ ព្រឹកថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២១ ប្រជាពលរដ្ឋប្រមាណ ជិត១០០ នាក់ តំណាងឲ្យប្រជាពលរដ្ឋជាង 300 គ្រួសារ  ផ្ទុះការតវ៉ា…។

ប្រជាពលរដ្ឋសំណូមពរដល់ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និង ដឹកជញ្ជូន សូមកុំដាក់ជញ្ជីងថ្លឹងរថយន្ត នៅចំណុចទីតាំងខាងលើ …។

ដោយមូលហេតុថា ជាតំបន់ទីប្រជុំជន បង្កឱ្យមានការ កកស្ទះចរាចរណ៍យ៉ាងខ្លាំង និងប៉ះពាល់ ដល់ជីវភាពការរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ..។

ប្រជាពលរដ្ឋ សំណូមពរដល់ឯកឧត្តម ស៊ុន ចាន់ថុល រដ្ធមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន ព្រមទាំងមន្ត្រីពាក់ព័ន្ធ សូមពិចារណាសារជាថ្មី តាមប្រភពពីប្រជាពលរដ្ឋ បានលើកទ្បើងថា ក្រសួងមិនគួរដាក់ជញ្ជីងថ្លឹងរថយន្ត នៅគីទ្បូម៉ែត្រ ៤៦ នេះទេ ព្រោះជាទីប្រជុំជន ទល់មុខរោងចក្រ សហគ្រាស រោងចក្រវាយនភ័ណ្ឌ រោងចក្រផលិតស្រាបៀរ ដែលមានកម្មករ ជិតដប់មុឺននាក់ ស្ទះចរាចរណ៍ទាំងពេលកម្មករទៅធ្វើការ និង ពេលចេញ..។

ប្រជាពលរដ្ឋ បន្តទៀតថា ឯកឧត្តមរដ្ឋមន្ត្រី គួរតែចុះមកពិនិត្យផ្ទាល់ មិនគួរយកជញ្ជីងថ្លឹងរថយន្ត មកដាក់ទីតាំង ទីប្រជុំជន(ចង្អៀត) នោះទេ ។

ពលរដ្ឋបានបន្តថា ទីតាំងដែលទូលាយ មិនប៉ះពាល់ដល់អាជីវកម្មប្រជាពលរដ្ធ និង ការកកស្ទះចរាចរណ៍ មានច្រើនណាស់នៅកៀកៗហ្នឹងទេ…!  ចុះហេតុអ្វីបានជាយកមកដាក់ទីតាំងកកស្ទះ និង ទីប្រជុំជនទៅវិញ…។ ឬក៏ប៉ះពាល់ផលប្រយោជន៍ របស់មន្ត្រីពាក់ព័ន្ធមួយចំនួនតូច..! សូមអស់លោកគិតពិចារណាសារជាថ្មី ។

នេះជាការលើកទ្បើង និង ការស្នើសុំ របស់ប្រជាពលរដ្ឋ ជាង៣០០គ្រួសារទៅ ឯកឧត្តម (ស៊ុន ចាន់ថុល) រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ជ្រាបជាព័ត៌មាន…៕

រក្សាសិទ្ធិដោយ : ក្តាម ក្រហម Hot News

www.kdamkrohormhotnews.com

ឧបត្ថម្ភដោយ

 

adm

Leave a Reply

Your email address will not be published. Required fields are marked *