ព័ត៌មានជាតិ

ខេត្តព្រះសីហនុ : រឿងដែលមិននឹកស្មានដល់ ..!ករណី​លង់ទឹកសមុទ្រ​​ នៅព្រះសីហនុ​​៥​នាក់​រកឃេីញ២នាក់ ​ស្លាប់​ម្នាក់​ រស់ម្នាក់​ បាត់​ខ្លួន​៣នាក់…សប្បាយក្លាយជាទុក្ខ…។

ខេត្តព្រះសីហនុ : សេចក្តីរាយការណ៍ តាមបណ្តាញសង្គម ហ្វេសប៊ុកថា មានក្មេងៗជំទង់ចំនួន០៥នាក់ បានលង់ទឹកសមុទ្រ ពេលនាំគ្នាចុះលេងទឹកសមុទ្រ នៅចំណុច ខាងក្រោមដើមឈើចាំស្នេហ៍ តំបន់ពយម៉ាចូវ ក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីវេលាម៉ោង៣ រសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១នេះ ខណៈព្យុះរលកសមុទ្រធំៗកំពុងកើតមាន…។

ភ្លាមៗមានក្មេង២នាក់ ត្រូវបានគេជួយសង្គ្រោះបាន ពីសមុទ្រ តែអកុសល ក្មេងស្រីម្នាក់បានស្លាប់ ពេលលើកឡើងពីទឹក ហើយនៅបាត់ខ្លួន៣នាក់ទៀត…។

លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានបញ្ជូនក្រុមការងារ GTVC និង អូប័រចំនួន០២គ្រឿង ដើម្បីចេញស្វែងរកក្មេងរងគ្រោះ ដែលលង់ទឹកនៅបាត់ខ្លួន០៣នាក់ទៀត និងមិនទាន់ដឹងពីជោគវាសនា យ៉ាងណានៅឡើយ…។

សេចក្តីរាយការណ៍ ពីសមត្ថកិច្ចឲ្យដឹងបន្ថែមថា ក្នុងចំណោមក្មេង២នាក់ ដែលស្រង់បាន បច្ចុប្បន្នមានក្មេងស្រីម្នាក់បានស្លាប់ហើយ…។

បើតាមសមត្ថកិច្ចឲ្យដឹងថា ក្មេងៗជំទង់ទាំង០៥នាក់ មានទីលំនៅ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ…។ នេះជាព្រឹត្តិការណ៍ដែលគួរអោយសោកស្តាយជាទីបំផុត ក្រុមការងារ ( ក្តាម ក្រហម Hot news) សូមចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារនៃសព….៕ ប្រភព : Fash news

 

ឧបត្ថម្ភដោយ

 

adm

Leave a Reply

Your email address will not be published. Required fields are marked *