ព័ត៌មានជាតិ

លោកគ្រូ​ ឈឹម​ ដែលល្បីក្នុង​ TikTok​ ដែលបានបើកលក់ ឱសថបុរាណ ភ្នំទ្រទ្រង់ ត្រូវគណៈកម្មាធិការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ ចុះធ្វើការឆែកឆេរ និងដកហូតសម្ភារៈមួយចំនួន ដោយសង្ស័យគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ…!

 

(ភ្នំពេញ)៖​ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ញ៉ែម ណារ៉ូ អនុប្រធានលេខាធិការដ្ឋាន​ នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ​ ក្រសួងមហាផ្ទៃ​ និងជា​ប្រធានក្រុម​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ផលិតផល​ក្លែងក្លាយ​ និង​ខុសច្បាប់​ក្នុង​រាជធានី​-ខេត្ត​ទាំង​២៥…។

បានដឹង​នាំ​កំលាំង​ចំណុះ​លេខាធិការ​ដ្ឋាន​ គ.ប.ផ.ក​ និង​មន្ត្រី​មូលដ្ឋាន​ និងមានការសម្របសម្រួល​ដោយលោក​ ប្លង់​ សុផល​ ព្រះរាជ​អាជ្ញា​រង​ នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បានចុះធ្វើការត្រួតពិនិត្យទីតាំងលក់ឱសថបុរាណ ភ្នំទ្រទ្រង់ ដោយសង្ស័យថា ពុំមានច្បាប់ត្រឹមត្រូវ​..។

ដែលស្ថិតនៅចំណុចផ្ទះលេខ1C ផ្លូវលេខ៥៣បេតេ​ ភូមិក្បាលទំនុប​ សង្កាត់បឹងទំពុលទី២​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។

ដោយនៅក្នុងការចុះត្រួតពិនិត្យនេះ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានដកហូតសម្ភារៈមួយចំនួន ដើម្បីយកទៅធ្វើការត្រួតពិនិត្យ ដើម្បីបញ្ជាក់ថា ឱសថបុរាណទាំងនោះ មិនមានការប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ។

 

លោកឧត្តមសេនីយ៍ត្រី ញ៉ែម ណារ៉ូ អនុប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានបញ្ជាក់ថា ចំពោះការដកហូតសម្ភារៈទាំងអស់នេះ គឺត្រូវយកទៅធ្វើតេសឡើងវិញ ដើម្បីបញ្ជាក់ថា សម្ភារៈទាំងអស់នេះ មិនប៉ះពាល់ដល់សុខភាព និងបានកោះហៅម្ចាស់ឱសថបុរាណមកធ្វើការសួរនាំផងដែរ៕

ឧបត្តមដោយ

adm

Leave a Reply

Your email address will not be published. Required fields are marked *