ព័ត៌មានជាតិ

ខេត្តកំពង់ឆ្នាំង : ការព្រួយបារម្មណ៍ ប្រជានេសាទត្រី នៅពេលយប់បន្ត ចាប់បានកូនក្រពើ តូចៗចំនួន៣ក្បាល នៅក្នុងស្រុកជលគិរី…។

ខេត្តកំពង់ឆ្នាំង : យោងតាមសេចក្តីរាយការណ៍ពីបងប្អូន ប្រជានេសាទត្រី រស់នៅក្នុងភូមិកោះថ្កូវ ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ពួកគាត់ បានចាប់សត្វក្រពើ ជាបន្តបន្ទាប់ចំនួន៣ ក្បាលបន្ថែមទៀតក្នុងនោះសត្វក្រពើ១ក្បាលៗមានទម្ងន់ចាប់2គីឡូក្រាមរហូតដល់4 គីឡូក្រោមដែលមានប្រវែងចាប់ពី១ ម៉ែត្រ ទៅដល់១ម៉ែត្រ 3 តឹកផងដែរ …។

កាលពីវេលាម៉ោង៧ និង៣០នាទីកាលពីយប់ថ្ងៃទី ២៧ខែតុលា ឆ្នាំ២០២១ ហើយការចាប់បានកូនក្រពើតូចៗខាងលើនេះជាបន្តបន្ទាប់ក្នុងភូមិសាស្ត្រ ចំណុចក្បែរដីវត្តទួលវិហារ ក្នុង ស្ថិតក្នុង ភូមិកោះឡូត ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។

ក្នុងការចាប់កូនក្រពើតូចៗបានជាបន្តបន្ទាប់នេះធ្វើឲ្យ ប្រជានេសាទមានការព្រួយបារម្ភខ្លាំងពីសុវត្ថិភាពរបស់ពួកគាត់ ជាពិសេសគឺនេសាទត្រីនៅពេលយប់…។

និង សូមសំណូមពរដល់មន្ត្រីជំនាញពាក់ព័ន្ធ ក៏ដូចជាសមត្ថកិច្ចមូលដ្ឋានមេត្តាមានវិធានការបន្ទាន់ជូនពួកគាត់ផងបើមិនដូច្នោះទេ ប្រាកដជាមានហាន់នីភ័យខ្លាំងណាស់ចំពោះប្រជាពលរដ្ឋក្នុងភូមិទាំងមូលជាពិសេសគឺកូនក្មេងតូចៗនេះតែម្ដង ៕

ឧបត្ថម្ភដោយ….

adm

Leave a Reply

Your email address will not be published. Required fields are marked *