ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពត ប្រើកណ្តាប់ដៃដែក វាយបំបែកករណីសង់ខ្ចុះ បូមខ្សាច់ និង សំណង់រឹង អនាធិបតេយ្យ…! ក្នុងនោះលោកយោធា សេស យ៉ុង …! មាន ៣ ករណី មិនមែនតែរឿងខ្ចុះមួយមុខនោះទេ…!

ខេត្តកំពត : លោកអភិបាល នៃគណៈអភិបាលខេត្តកំពត ឯកឧត្តម ម៉ៅ ធនិន បានបញ្ចេញប្រតិបត្តិការក្តៅ ប្រើក្រញុំឥន្ទ្រីនៅចន្លោះម៉ោង ០៨:៣០ នាទីព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ដឹកនាំដោយ លោក (លាង រឿនសុធី ) អភិបាលនៃគណៈអភិបាលក្រុងកំពត និង ជាប្រធានគណៈបញ្ជាការឯកភាពក្រុង..។

បានដឹកនាំកម្លាំងចំរុះ និង សហការជាមួយ ថ្នាក់ខេត្ត ដឹកនាំផ្ទាល់ដោយ ឯកឧត្ដម សេង សេរីបុត្រ អភិបាលរងខេត្ត ចុះអនុវត្តសំអាត និង រុះរើសំណង់សាងសង់ រំលោភចូលក្នុងចំណីមាត់ព្រែក កំពង់បាយ របស់ លោក សេស យ៉ុង ស្ថិតនៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត…។

នៅក្នុងប្រតិបត្តិការនេះ ប្រជាពលរដ្ឋ ដែលបានសាងសង់សំណង់រឹង កញ្ចុះ ចូលមាត់ព្រែក ធ្វើអោយបាត់បង់ សោភ័ណភាពជាច្រើនទីតាំង បានយល់ព្រមរុះរើ ដោយគ្មានលក្ខខណ្ឌ ដើម្បីលំអរនិង បង្កើនភាពស្រស់ស្អាត នៃឆ្នេរព្រែកកំពត ដែលកំពង់តែទាក់ទាញផ្នែកវិស័យទេសចរណ៍…។

ដោយទ្បែក លោកយោធាផ្កាយ១ សេស យ៉ុង ដែលអាងអំណាច អាងខ្សែអាងខ្នង ដែលបានផ្ញើរសារសម្លេង តាមប្រព័ន្ធ Telegram សម្លុតគំរាម កំហែង លោក អភិបាលក្រុងកំពត បានយល់ព្រម អោយអនុវត្ត តាមច្បាប់រដ្ឋបាល ដោយឥតលក្ខខណ្ឌ..។

សូមបញ្ជាក់ជូនផងដែរ លោកយោធាផ្កាយ១ សេស យ៉ុង បានរំលោភបំពាន ៣ករណី បូមខ្សាច់រំលោភព្រែក ពង្រីកដីខ្លួន រៀបខឿនថ្មរំលោភយកព្រែក និងសង់ខ្ចុះ ពីជើងបេតុង ឆ្អឹងដែក ទំហំធំនឹងរឹងមាំ នាំអាទិ៍គេ…។

ដូច្នេះសរុប មានចំនួន ៣ ករណី មិនមែនតែរឿងខ្ចុះមួយទេ..។

ប្រជាពលរដ្ធ មានការសាទរ និង អបអរចំពោះ ចំណាត់ការ យ៉ាងក្តៅកគុក របស់លោក អភិបាលខេត្ត ឯកឧត្តម ម៉ៅ ធនិន ដែលទើបតែចូលកាន់ដំណែងថ្មី..ៗ ហើយមន្ត្រីរាជការ អ្នកមានអំណាច អាងខ្សែ មួយចំនួនដែលរកសុីខុសច្បាប់ កំពុងតែដកខ្លួនបណ្តើរៗហើយ ។

ព្រោះសម័យនេះ ហើយព័ត៌មាន ទូលំទូលាយគ្រប់ដៃប្រជាពលរដ្ឋ ប្រជានុរាស្ត្រមានទូរស័ព្ទ១គ្រឿង ជាអ្នកព័ត៌មានម្នាក់ ចឹងអ្នករកសុីខុសច្បាប់ រំលោភបំពានដីធ្លីប្រជាពលរដ្ឋ គួរតែយល់ហើយ…។ ដោយ : ពូ ក្តាម

 

 

ឧបត្ថម្ភដោយ

adm

Leave a Reply

Your email address will not be published. Required fields are marked *