ព័ត៌មានជាតិ

ប្រធានមន្ទីរទំនាក់ទំនងព្រឹទ្ធសភា និង អធិការកិច្ចខេត្តកំពង់ស្ពឺ លោក អុិន សារ៉ន ជាប់អន្ទាក់សមត្ថកិច្ចដោយសារ…! ជនសង្ស័យ៤នាក់ មានម្នាក់ដែលដោះលែងមុន ពេលបញ្ជូនទៅតុលាការ…។

 

ខេត្តកំពង់ស្ពឺ : ថ្មីៗនេះមានការ ភ្ញាក់ផ្អើលយ៉ាងខ្លាំង រឿងបែកធ្លាយរូបភាព អាស្រូវរបស់លោក អុិន សារ៉ន ដែរគេដឹងថាជា ប្រធានមន្ទីរទំនាក់ទំនងព្រឹទ្ធ សភា និងអធិការកិច្ច ខេត្តកំពង់ស្ពឺ ត្រូវបានកម្លាំងសមត្ថកិច្ច ស្រុកឳរ៉ាល់ ធ្វើការឃាត់ខ្លួន ពីបទលេងល្បែងសុីសង ប្រព្រឹត្តឡើងកាល ពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លង ទៅនេះ នៅចំណុចភូមិដូង ឃុំតាសាល ស្រុកឳរ៉ាល់ ខេត្តកំពង់ស្ពឺ… ។

ក្នុងនោះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបានមនុស្សចំនួន៤នាក់ ទី១.ឈ្មោះ លីប លីម អាយុ៤០ឆ្នាំ ទី២.ឈ្មោះជា គឿន អាយុ​៤២ឆ្នាំ ទី៣.ឈ្មោះហាក់ លាប អាយុ៤៨ឆ្នាំ នឹងទី៤លោក អុិន សារ៉ន ប្រធានមន្ទីរទំនាក់ទំនងព្រឹទ្ធសភានិងអធិការកិច្ចខេត្តកំពង់ស្ពឺ នឹងសម្ភារៈមួយចំនួនទៀតផងដែរ…។

ករណីបង្ក្រាបក្រុមអ្នកញៀនល្បែងស៊ីសង ខាងលើហាក់​បីដូចជាមិនមានភាពប្រក្រតី ក្នុងចំណោមជនសង្ស័យចំនួន៤នាក់នេះ មានម្នាក់ត្រូវបានដោះលែងវិញ មុនពេលបញ្ជូនទៅតុលា ការ គឺលោក អុិន សារ៉ន ប្រធានមន្ទីរទំនាក់ទំនង ព្រឹទ្ធសភានិងអធិការកិច្ចខេត្តកំពង់ស្ពឺ ក្រោយឃុំខ្លួនបាន២យប់៣ថ្ងៃ…។

បើយោងតាមប្រភពមួយបានទំលាយថា លោក អុិន សារ៉ន ប្រធានមន្ទីរទំនាក់ទំនងព្រឹទ្ធសភា និងអធិការកិច្ចខេត្តកំពង់ស្ពឺ ខាងលើ ត្រូវបានគេសង្ស័យថា ប្រហែលជាមានការត្រូវរ៉ូវគ្នាណាមួយ ដើម្បីជាថ្នូរក្នុងការដោះលែងហើយមើលទៅ បានមិនបញ្ជូនខ្លួនទៅតុលាការ..។​

ជុំវិញករណីខាងលើនេះ អង្គភាពសារព័ត៌មានយើង នៅមិនអាចសូមការបកស្រាយបំភ្លឺ ណាមួយពីលោក អុិន សារ៉ន ប្រធានមន្ទីរទំនាក់ទំនងព្រឹទ្ធសភានិងអធិការកិច្ចខេត្តខេត្តកំពង់ស្ពឺ បាននៅឡើយទេដោយមិនមានលេខទូរស័ព្ទសម្រាប់ទំនាក់ទំនង…។

លុះដល់ រសៀលថ្ងៃទី 19 ខែវិច្ឆិកា ឆ្នាំ 2021 នេះ កាល ពីវេលាម៉ោង 2 និង 45 នាទី អង្គភាពយើងបានខលទៅលោក ប៊ុត ប៊ុនធឿន អធិការស្រុកឱរ៉ាល់ តាមរយៈលេខ ទូរសព្ទ 088 8888 561 ដើម្បីចង់សួរពីសាច់រឿងពិតដូចជាការលើកឡើង របស់ពលរដ្ឋ ឬយ៉ាងណា តែលោកប៊ុត ប៊ុនធឿន បានឆ្លើយថា រឿងនេះឲ្យសួរទៅស្នងការវិញទៅ កុំរំខានគាត់ច្រើនពេក…។​

បន្ទាប់ពីសម្ភាសលោកអធិការរួច អង្គភាពយើងក៏បានសម្ភាស ឯកឧត្តម សំ សាមួន ស្នងការខេត្តកំពង់ស្ពឺ ក្នុងការឡាយផ្ទាល់ តែឯកឧត្តម សំ សាមួន មិនផ្ដល់បទ សម្ភាសន៍តាមការឡាយផ្ទាល់ទេ គាត់មិនអនុញ្ញាតឲ្យថតសំឡេងរបស់គាត់ទេ បើសិនជាសួរគាត់ស្ដាប់បានប៉ុន្មានយកប៉ុណ្ណឹងទៅ​ តែសន្ទនាមិនបានប៉ុន្មានផងក៏ ដាច់ទំនាក់ទំនងតែម្ដង…។​

ដូចនេះនិយាយសរុបឱ្យខ្លីមក គឺអង្គភាពយើងនៅមិនទាន់បានប្រភពច្បាស់ការណ៍ណាមួយ ពីសមត្ថកិច្ចនៅឡើយទេ ទាក់ ទិននឹងការឃាត់ខ្លួន ចំនួនមនុស្ស៤នាក់ ទាក់ទិននឹងករណីការលេងល្បែងជល់មាន់នោះ… ។​

ពលរដ្ឋមួយចំនួន សូមសំណូមពរដល់ លោកជំទាវ កិត្តិសង្គ ហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច មេត្តាជួយពិនិត្យទៅលើ ភាពអាស្រូវរបស់លោក អុិន សារ៉ន ប្រធានមន្ទីរទំនាក់ទំនងព្រឹទ្ធសភានិងអធិការកិច្ចខេត្តកំពង់ស្ពឺ ដែរប្រាស់ចាកក្រមសីលធម៌របស់ខ្លួន ពាលានឹងល្បែងស៊ីសង គ្មានភាពដឹកនាំនឹងជាគំរូរអាក្រក់ ដល់មន្ត្រីថ្នាក់ក្រោម ផ្គើននឹងបំរាមរាជរដ្ឋាភិបាលនិងវិធានការ ៣កុំ៣ការពារនឹងជាពិសេសមិនគោ រព តាមគោលនយោបាយរបស់ រាជរដ្ឋា ភិបាលកម្ពុជា «ភូមិ-ឃុំ-សង្កាត់¯មានសុវត្ថិភាព» ផងដែរ…៕

ឧបត្ថម្ភដោយ

adm

Leave a Reply

Your email address will not be published. Required fields are marked *