ព័ត៌មានអន្តរជាតិ

លោក ត្រាំ បញ្ជាឲ្យដកកងទ័ពអាមេរិកទ្រង់ទ្រាយធំ ចេញពីប្រទេសអាល្លឺម៉ង់

អឺរ៉ុប ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាឱ្យយោធាដកកងទ័ពចំនួន ៩.៥០០ នាក់ចេញពីប្រទេសអាល្លឺម៉ង់ ដែលប្រការដែលទំនងជាបង្កើនក្តីបារម្ភនៅអឺរ៉ុបទាំងមូលអំពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការការពារទ្វីបនេះ។ បើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃសៅរ៍ ទី០៦ ខែមិថុនា ឆ្នាំ២០២០។

មន្ត្រីដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា ប្រសិនបើការសម្រេចចិត្តនេះ ត្រូវបានប្រកាសជាផ្លូវការនោះ កងទ័ពសហរដ្ឋអាមេរិកដែលកំពុងមានវត្តមាននៅអាល្លឺម៉ង់ នឹងត្រូវថយចុះពី ៣៤,៥០០នាក់ មកនៅត្រឹម ២៥,០០០នាក់ប៉ុណ្ណោះ នៅតាមមូលដ្ឋានយោធាតូចធំក្នុងប្រទេសអឺរ៉ុបមួយនេះចំនួន៣៧។

ការសម្រេចចិត្តរបស់លោក ដូណាល់ ត្រាំ ខាងលើនេះត្រូវបានគេមើលឃើញថា ជាការឆ្លើយតបចំពោះទំនាក់ទំនងដ៏តានតឹង រវាងលោកផ្ទាល់ជាមួយនឹងអធិការបតីអាល្លឺម៉ង់ លោកស្រី អាំងហ្គែឡា មើគែល (Angela Merkel) ចាប់តាំងពីលោក ដូណាល់ ត្រាំ ឡើងកាន់តំណែងប្រធានាធិបតីអាមេរិកបានមួយរយៈ ហើយស្ត្រីដ៏មានឥទ្ធិពលបំផុតលើពិភពលោករូបនេះ ក៏ទើបតែបានប្រកែកមិនចូលរួមកិច្ចប្រជុំកំពូល G7 ដែលលោក ដូណាល់ ត្រាំ ជាអ្នកអញ្ជើញដោយផ្ទាល់លើកទឹកដីអាមេរិកនោះផងផែរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *