ព័ត៌មានជាតិ

ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៦៧ខ្នងផ្ទះក្នុងស្រុករមាសហែកទទួលអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្

ខេត្តស្វាយរៀង ៖ នៅថ្ងៃសុក្រ ៦កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០២០ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយលោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខា លោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានគណៈកម្មាធិការសាខា និងសហការីបាននាំយកអំណោយមនុស្សធម៌របស់សាខាចុះសួរសុខទុក្ខ និងចែកអំណោយដល់ គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ចំនួន៦៧ខ្នង ក្នុងនោះខូចខាតទាំងស្រុង៤ខ្នង មធ្យម២៨ខ្នង និងខូចខាតស្រាល៣៥ខ្នង ចំនួន៦ឃុំ ក្នុងស្រុករមាសហែក។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ លោកជំទាវ ដួង វណ្ណា បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ដែលជានិច្ចកាលសម្ដេច តែងតែគិតគូរពីសុខទុក្ខ និងជំរុញឲ្យមានការដោះស្រាយបញ្ហានានារបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

ជាមួយគ្នានោះ លោកជំទាវក៏សូមសម្តែងនូវការសោកស្តាយចំពោះការខូចខាតទ្រព្យសម្បត្តិ ផ្ទះសំបែងដែលបង្ករដោយគ្រោះធម្មជាតិដែលមិននឹកស្មានដល់។ ទន្ទឹមនេះលោកជំទាវក៏ផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដោយត្រូវបិទទូរទស្សន៍ ទូរស័ព្ទ រកកន្លែងដែលមានសុវត្ថិភាព នៅពេលមានភ្លៀងធ្លាក់ ដែលងាយនឹងបង្កឲ្យមានគ្រោះថ្នាក់ដោយសាររន្ទះ ឬខ្យល់កន្ត្រាក់ ត្រូវមើលថែទាំកូនចៅឲ្យបានល្អ ជាពិសេសក្មេងតូចៗកុំឲ្យលេងទឹកដែលអាចបង្កឲ្យមាន គ្រោះថ្នាក់ដោយករណីលង់ទឹក ត្រូវថែរក្សាសុខភាព និងមានអនាម័យល្អក្នុងការរស់នៅត្រូវត្រៀមឧបករណ៍សម្ភារ ពូជជាដើមសម្រាប់ការងារបង្កបង្កើនផលនារដូវវស្សាឲ្យបានទាន់ពេលវេលា។

អំណោយដែលបានចែកជូនទាំង៦៧គ្រួសារ ៖ សម្រាប់គ្រួសាររងគ្រោះធ្ងន់ធ្ងរ៤គ្រួសារ ទទួលបាន អង្ករ៣០គក្រ មី១កេស ត្រីខ១០កំប៉ុង ទឹកស៊ីអ៊ីវ៦ដប ធុងទឹកជ័រ១ ឆ្នាំងបាយ-សម្ល២ ក្រណាត់កៅស៊ូតង់១ កន្ទេលបត់១ អាវយឺត២ ឃីត១កញ្ចប់ (ភួយ មុង សារុង ក្រមា) និងថវិកា២០០,០០០រៀល។ គ្រួសាររងគ្រោះមធ្យម២៨គ្រួសារ ក្នុង១គ្រួសារទទួលបានអង្ករ៣០គក្រ មី១ កេស ត្រីខ១០កំប៉ុង ទឹក ស៊ីអ៊ីវ៦ដប កន្ទេលបត់១ អាវយឺត២ ឃីត១កញ្ចប់ (ភួយ មុង សារុង ក្រមា) និងថវិកា៥០,០០០រៀល និងសម្រាប់គ្រួសាររងគ្រោះស្រាល៣៥គ្រួសារទទួលបានថវិកា៥០,០០០ រៀលសម្រាប់ទិញសម្ភារជួសជុលផ្ទះឡើងវិញ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *