សន្តិសុខសង្គម

រថយន្ដ​ព្រួស​បើក​បុក​កង់​បី​២​គ្រឿង​បណ្ដាលឱ្យ​ក្រឡាប់​និង​រងរបួស​ធ្ងន់​២​នាក់

ភ្នំពេញ​៖​បុរស ២​នាក់​បាន​រងរបួស​ធ្ងន់ បន្ទាប់ពី​ត្រូវបាន រថយន្ត​ព្រូស​បុក កង់​បី​បណ្ដាលឱ្យ​ក្រឡាប់​ហើយក៏បន្តទៅបុកស្លាកសញ្ញាចរាចរណ៍និងប៉ះបង្គោលភ្លើងបំភ្លឺផ្លូវរងការខូចខាត។ហេតុការណ៍បានកើតឡើងនៅក្នុង​សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ​កាលពី​​យប់​ថ្ងៃ​សៅរ៍​ទី​២៧​ខែមិថុនា​ឆ្នាំ​២០២០​។​ម្ចាស់​កង់​បី​ទាំងពីរ​ដែល​រងរបួស​ធ្ងន់​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នោះទេ​។​

​រថយន្ត​ម៉ាក​ព្រូស​ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AX.5227​បើកបរ​តាម​បណ្តោយ​ផ្លូវ​1980​ទឹ​សដៅ​ពី​លិច​មក​កើត​យ៉ាង​លឿន​ដូច​ហោះ​។​ខណ​:​មកដល់​ចំណុចកើតហេតុ​ខាងលើ​ក៏​ស្រាប់​តែមាន​ម៉ូតូ​កង់​បី​ឥណ្ឌា​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​1IC.8749​បាន​បើក​តាម​បណ្ដោយ​ផ្លូវ​1003​ទិសដៅ​ពី​ត្បូង​មក​ជើង​បុក​ឡើង​វិល​មួយ​ជុំ ទើប​ក្រឡាប់​។

​ទៅបុក​នឹង​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយគ្រឿង​ទៀត​ពណ៌​ស ដូចគ្នា ពាក់​ស្លាក​លេខ​ភ្នំពេញ​1HU.9040​បណ្តាលឱ្យ​ក្រឡាប់​ដូចគ្នា​ដែល​បើកបរ​ដោយ​បុរស​ម្នាក់​ទិសដៅ​ពី​ជើង​មក​ត្បូង​តាម​បណ្ដោយ​ផ្លូវ​1003​រងរបួស​ធ្ងន់​ម្ចាស់​កង់​បី​ទាំងពី​នាក់​​៕

    

adm

Leave a Reply

Your email address will not be published. Required fields are marked *