ព័ត៌មានជាតិ

ប៉ូលិស​ចរាចរណ៍​ណា​អនុវត្ត​ខុស​តួរ​នាទី​ពលរដ្ឋ​មាន​សិទ្ធិ​ថត​និង​ប្រមូល​ភស្តុតាង​ប្តឹងទៅ​តុលាការ

ភ្នំពេញ​៖​មន្ត្រីជាន់ខ្ពស់​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បានបញ្ជាក់​ថា​៖​ពលរដ្ឋ​មាន​សិទ្ធិ​ថត​នគរបាល​ចរាចរ​ណ៍​ណា​អនុវត្ត​ខុស​តួរ​នាទី​ប្ដឹងទៅ​តុលាការ​។​ប្រសិនបើ​រកឃើញ​ភាពមិនប្រក្រតី​ឬ​មិន​សុខចិត្ត​ពាក់ព័ន្ធ​នឹង​ការពិន័យ​បទល្មើស​ចរាចរណ៍​។​នេះ​បើតាម​ការ​ឱ្យដឹងពី​លោក​ហ៊ាង​សុទ្ធា​យុ​ត្តិ​អ្នកនាំពាក្យ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​ប្រាប់​បណ្តាញសារព័ត៌មាន​ក្នុងស្រុក​។​

​លោក ហ៊ាង សុទ្ធា​យុ​ត្តិ​បាន​បន្តថា​៖​ពលរដ្ឋ​ត្រូវ​ដឹង​ច្បាប់​ច​រារ​ចរណ៍​ឱ្យ​ច្បាស់​ពេល​នគរបាល​ណា​ខុស គឺ​យើង​ដឹង​ហើយ​អាចមាន​សិទ្ធិ​ថ​និង​ប្ដឹង​បាន​។​បើ​ពលរដ្ឋ​មិន​ពេញចិត្ត​រាល់​ការផាកពិន័យ​របស់​ន​គ​របាល​ណា​ម្នាក់​អាចមាន​សិទ្ធិ​ថត​ប្ដឹង​និង​កត់​ឈ្មោះ​។​សំខាន់​ឱ្យតែ​ស្គាល់ឈ្មោះ​នគរបាល​និង​អង្គភាព​ហើយ​តុលាការ​ជា​អ្នករក​ខុស​ត្រូវឱ្យ​តាមច្បាប់​។​

​តែ​យ៉ាងណា​ពលរដ្ឋ​ត្រូវតែ​ដឹង​ច្បាប់​ចរាចរណ៍​ឱ្យបាន​ច្បាស់​ដើម្បី​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​និង​ងាយ​ជជែក​ជាមួយ​នគរបាល​ដែល​ប្រព្រឹត្តិ​ខុស​គោលការណ៍​ឬ​ឆ្លៀតឱកាស​រកប្រាក់​ចូល​ហោប៉ៅ​ខ្លួន​នោះ​៕​

 

adm

Leave a Reply

Your email address will not be published. Required fields are marked *