ព័ត៌មានជាតិ

សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​ឃាត់​ជនសង្ស័យ​៣​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន

ខេត្ត​ព្រះសីហនុ​៖​សមត្ថកិច្ច​នគរបាល​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​នៅ​កន្លែង​ផ្សេងគ្នា​ដែល​រកឃើញថា​មានការ​ពាក់ព័ន្ធ​និង​បទល្មើស​គ្រឿងញៀន​។​ក្នុងនោះ​ក៏មាន​ជនជាតិ​ចិន​ម្នាក់​ផងដែរ​។​

​មន្ត្រីនគរបាល​ជំនាញ​ផ្នែក​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​បានឱ្យដឹងថា​៖​ករណី​ទី​១,​កាល​យប់​ថ្ងៃទី​២៨​ខែមិថុនា​ឆ្នាំ​២០២០​នៅ​ភូមិ​ព្រៃនប់​១​ឃុំ​ព្រៃនប់​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ កម្លាំង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​។

​ឈ្មោះ​គង់​វណ្ណ​:​អាយុ​២៨​ឆ្នាំ​ភេទ​ប្រុស​និង​ឈ្មោះ​គង់​សុ​ភ័​ណ្ឌ​អាយុ​២០​ឆ្នាំ​ភេទ​ប្រុស​។​ដកហូត​បាន​វត្ថុតាង​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​៣​កញ្ចប់​,​ទូរស័ព្ទដៃ​២​គ្រឿង​និង​ម៉ូតូ​១​គ្រឿង ។​

​ករណី​ទី​២,​យប់​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃទី​២៩​ខែមិថុនា​នេះដែរ​នៅ​ភូមិ​៣​សង្កាត់​៤​ក្រុងព្រះសីហនុ​កម្លាំង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​YangJiangKun​ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​ជនជាតិ​ចិន​។​ដកហូត​វត្ថុតាង​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​៣​កញ្ចប់​,​ថ្នាំ​W.Y​ចំនួន​៩​គ្រាប់​ទូរស័ព្ទដៃ​២​គ្រឿង​។​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣ នេះ​នគរបាល​ជំនាញ​កំពុង​កសាង​សំណុំរឿង​តាម​នីតិវិធី ៕

   

adm

Leave a Reply

Your email address will not be published. Required fields are marked *