ព័ត៌មានជាតិ

បើក​ត្រាក់ទ័រ​ភ្ជួរ​ដីស្រែ​ឱ្យគេ​កិន​ចំ​មីនតោន​ផ្ទុះ​កក្រើក​ដី​បណ្តាលឱ្យ​បុរស​ម្នាក់​ស្លាប់

បាត់ដំបង​៖​កាលពី​ព្រឹក​ថ្ងៃទី​២៨​ខែមិថុនា​ឆ្នាំ​២០២០​បុរស​ម្នាក់​បើក​ត្រាក់ទ័រ​ភ្ជួរ​ដីស្រែ​ស៊ីឈ្នួល​ឱ្យគេ​កិន​ចំ​មីនតោន​ផ្ទុះ​កក្រើក​ដី​បណ្តាលឱ្យ​បុរស​ម្នាក់​នោះ​ស្លាប់​។​ហេតុការណ៍​បានកើត​ឡើង​នៅ​ចំណុច​អូរ​ច្រក​ថ្លាង​ក្នុងភូមិ​បឹង​អំពិល​ឃុំ​ព្រែកជីក​ស្រុក​រុក្ខ​គិរី​ខេត្តបាត់ដំបង​។​

​មន្ត្រីនគរបាល​ស្រុក​រុក្ខ​គី​រី​បានឱ្យដឹងថា​៖​តៃកុង​ត្រាក់ទ័រ​ដែលរ​បួស​ដាច់​ជើងឆ្វេង​ម្ខាង​មានឈ្មោះ​ជូន​ណុល​ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​រស់នៅ​ភូមិ​អូរ​តា​ប៉ោង​ស្រុក​បាកាន​ខេត្តពោធិ៍សាត់​។​មន្ត្រី​ដដែល​បាន​ដកស្រង់​សម្តី​ម្ចាស់​ដីស្រែ​មក​បញ្ជាក់ថា​៖​ដីស្រែ​របស់គាត់​ធ្លាប់ជួល​ត្រាក់ទ័រ​គេ​ភ្ជួរ​រាស់​ជា​រៀងរាល់ឆ្នាំ​មិន​ដែលមាន​បញ្ហា​អ្វី​ទេ​។

​លុះ​នៅ​ថ្ងៃទី​២៨​ខែមិថុនា​គាត់​បាន​ជួល​ត្រាក់ទ័រ​ដែលមាន​ឈ្មោះ​ជូន​ណុល​មក​ភ្ជួរ​ឱ្យ​ស្រាប់តែ​ឮ​សំឡេង​ផ្ទុះ​គ្រាប់មីន​លាន់​កក្រើក​ដី​ធ្វើឱ្យ​តួ​ត្រាក់ទ័រ​ក្រឡាប់​។​ចំណែក​អ្នកបើកបរ​រងរបួស​ដាច់​ជើងឆ្វេង​ម្ខាង​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​៕
  

adm

Leave a Reply

Your email address will not be published. Required fields are marked *