ព័ត៌មានជាតិ

នគរបាល​ចា​ប់​បាន​ប្តី​និង​ប្រពន្ធ​ករណី​លក់​ថ្នាំញៀន​ជា​ទ្រង់ទ្រាយ​ធំ​នៅក្បែរ​គុក​​

បន្ទាយមានជ័យ​៖​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​និង​នគរបាល​ក្រុង​សិរីសោភ័ណ​បាន​ចុះ​ឃាត់ខ្លួន​សង្ស័យ​២​នាក់​ប្តី​ប្រពន្ធ​និង​ដកហូត​បាន​វត្ថុតាង​ថ្នាំញៀន​មួយចំនួនធំ​។​នៅ​ចំណុច​ក្បែរ​ពន្ធនាគារ​ខេត្ត​ភូមិ​គាប​សង្កាត់​ទឹកថ្លា​ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ​កាលពី​ម៉ោង​១​និង​១០​នាទី​រសៀល​ថ្ងៃទី​២៩​ខែមិថុនា​ឆ្នាំ​២០២០​។​

មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន​បានឱ្យដឹងថា​៖​កម្លាំង​នគរបាល​ក្រុង​សិរីសោភ័ណ​បាន​ស៊ើបអង្កេត​តាម​វិធាន​ការជំនាញ​ឈានដល់​ការបង្ក្រាប​មុខសញ្ញា​សង្ស័យ​លួច​លក់​ថ្នាំញៀន​បាន​២​នាក់​ប្តី​ប្រពន្ធ មានឈ្មោះ ឈិន សំពៅ ភេទ​ប្រុស​អាយុ​៥១​ឆ្នាំ ជា​ប្តី និង​ប្រពន្ធ​ឈ្មោះ ទុយ​សុភា​អាយុ​៤៧​ឆ្នាំមាន​ទៅ​លំនៅ​ភូមិ​គាប​សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​

សមត្ថកិច្ច​បានរ​ឆែកឆេរ​រកឃើញ​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​គ្រាប់ ពណ៌​ផ្កា​ឈ​ឈូក មាន​អក្សរ​Wy​លើ​គ្រាប់​ថ្នាំ​ម្ខាង​ចំនួន​៣១​ថង់​ពណ៌​ខៀវ​ស្មើ​៦.០០៥​គ្រាប់​។​ក្នុងនោះ​ថ្នាំញៀន​គ្រាប់​ពណ៌​បៃតង​ចំនួន​៦០​គ្រាប់ មាន​ទម្ងន់​៥៤០,៤៥​ក្រាម និង​ថ្នាំញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​៥​ថង់ មាន​ទម្ងន់ ១៤៣,២២​ក្រាម រួមទាំង​សម្ភារ​មាន​ទូរស័ព្ទដៃ​ចំនួន​២​គ្រឿង ធុង​ទឹកកក​ពណ៌​ក្រហម​។​

​ជនសង្ស័យ​លាក់ទុក​ថ្នាំញៀន​ចំនួន​១​កាបូប​ក្រណាត់​១​បំពង់​កែវ​ចំនួន​១​និង​សំបក​វេច​ខ្ចប់​មួយចំនួនទៀត ។​លោក​ង៉េ​ង​សុជា​បាន​បន្តថា​៖​ជនសង្ស័យ​បាន​សារភាពថា​ថ្នាំញៀន​ទាំងនេះ​ខ្លួន​បាន​ពី​មិត្តភក្តិ​របស់គេ​យកមក​លក់​បន្ត​នៅក្នុង​ខេត្ត ។​ដោយ​ផ្អែក​តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ទាំង​២​នាក់​ប្តី​ប្រពន្ធ និង​មាន​វត្ថុតាង​ជាក់ស្តែង​៕

   

adm

Leave a Reply

Your email address will not be published. Required fields are marked *