ព័ត៌មានជាតិ

មនុស្ស​៥​នាក់​បាន​សង្គ្រោះ​ជីវិត​ករណី​ទូក​នេសាទ​សមុទ្រ​ពីរ​គ្រឿង​បាន​លិច​

ខេត្ត​ព្រះសីហនុ​៖​ទូក​ពីរ​គ្រឿង​(​អូស​គ្នា​)​ត្រូវ​រលក​បោក​ជាប់​ល្បាក់​ថ្ម​នៅ​កោះ​ថាស​វេលា​ម៉ោងជាង​៣​រសៀល​ថ្ងៃទី​២៩​ខែមិថុនា​ឆ្នាំ​២០២០​នេះ​មនុស្ស​៥​នាក់​ដែលជា​កម្មករ​និង​តៃកុង​ទូក​នេសាទ​រងគ្រោះ​កំពុង​ស្វែងរក​ការអន្តរាគមន៍​ពី​អាជ្ញាធរ​។

​ករណីនេះ​លោក​ឧកញ៉ា​ទៀ​វិចិត្រ​ប្រធាន​សមាគម​ទូក​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​ថ្លែងថា​ក្រុម​អូ​ប៊័រ​ល្បឿន​លឿន​ក្រុមហ៊ុន​លោក​ឧកញ៉ា​កំពុង​ចាត់ចែង​ចេញទៅ​គោលដៅ​នោះ​ហើយ ដើម្បី​ជួយសង្គ្រោះ​។​

​មនុស្ស​៥​នាក់​ដែល​ជាប់​លើ​ទូក​២​គ្រឿង​ដោយសារ​ព្យុះ​រលក​ខ្លាំង​វាយ​ផ្ទប់​ទូក​ឱ្យ​ជាប់​គឿង​នឹង​ថ្ម​នៅ​ជិត​កោះ​ថាស​ចន្លោះ​ពី​ក្រុងព្រះសីហនុ​ទៅ​កោះរ៉ុង​កាលពី​រសៀល​ថ្ងៃ​២៩​មិថុនា​២០២០​ត្រូវបាន​ជួយសង្គ្រោះ​រួច​ផុតពី​គ្រោះថ្នាក់​ហើយដោយ​កម្លាំង​អូ​ប៊​រ័​ល្បឿន​លឿន​របស់លោក​ឧកញ៉ា​ទៀ​វិចិត្រ​ក្រោយ​ប្រើពេល​សង្គ្រោះ​ជិត​២​ម៉ោង​។

​លោក​ឧកញ៉ា​ទៀ​វិចិត្រ​មានប្រសាសន៍ថា​ដោយសារ​រលក​ខ្លាំងពេក​ការជួយ​សង្គ្រោះ​ជួប​ការលំបាក​និង​ប្រើពេល​យូរ​ក្នុងនោះ​ជនរងគ្រោះ​ទាំង​៥​នាក់ ត្រូវបាន​នាំមក​ដល់​កន្លែង​សុវត្ថិភាព​នៅ​ល្ងាច​ថ្ងៃ​ដដែល ។​ក្នុងនោះ​លោក​ឧកញ៉ា​ទៀ​វិចិត្រ​បាន​ឧបត្ថម្ភ​ថវិកា​ដល់​ទូក​នេសាទ​ទាំង​២​គ្រឿងក្នុង​មួយ​ទូក​ចំនួន​មួយ​លាន​រៀល​បន្ថែមទៀត​។​

សូមបញ្ជាក់ថា​ទូក​ទាំង​២​គ្រឿង​នេះ​(​អូស​គ្នា​)​ដោយសារ​មាន​មួយគ្រឿង​ខូច​ចៃដន្យ​ពេលមកដល់​ឃ្លង​សមុទ្រ​ក្បែរ​កោះ​ថាស​ចំពេល​មាន​រលក​ខ្លាំង​ទូក​ទាំង​២​គ្រឿង​ក៏ត្រូវ​រលក​សមុទ្រ​វាយ​ពន្លិច​ទាំងពីរ​គឿង​ជាប់​នឹង​ថ្ម​និង​ថា​មនុស្ស​ដែល​ជាប់​លើ​ទូក​ទាំងអស់​ប្រសិនបើ​មិន​ជួយសង្គ្រោះ​ទាន់ពេល​ទេ​អាច​នឹងមាន​គ្រោះថ្នាក់​ដល់​ជីវិត​។​

​រំលឹកថា​ដោយ​ស្ថានភាព​អាកាសធាតុ​តំបន់​សមុទ្រ​មាន​ព្យុះ​រលក​ធំ​ភ្លៀង​ធ្លាក់​ច្រើន​កន្លងមក​អាជ្ញាធរខេត្ត​ព្រះសីហនុ​បាន​ជូនដំណឹង ដល់​ប្រជា​នេសាទ ទូក​ដឹកទំនិញ​និង​ទូក​ដឹក​ភ្ញៀវ​ទេសចរណ៍​តាម​ដែនសមុទ្រ ឱ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ផងដែរ​៕

   

adm

Leave a Reply

Your email address will not be published. Required fields are marked *