ព័ត៌មានជាតិ

ការអាន​សៀវភៅ​ជា​ចំណែក​សំខាន់​ឆ្ពោះទៅរក​ភាពជោគជ័យ​សម្រាប់​ជីវិត​

កំ​ពត៖បច្ចុប្បន្ន​យុវវ័យ​ភាគច្រើន​កំពុង​បង្កើត​ទម្លាប់​និង​បង្វែ​ការចាប់អារម្មណ៍​មកលើ​ការអាន សៀវភៅ​ជាជាង​ចំណាយពេល​ឥតប្រយោជន៍​ដោយសារ​ផ្តោតលើ​ពាក្យ​ថា​អាន​ច្រើន​កើន​ចំណេះ​។

​ជា​បុគ្គលិក​ក្រុមហ៊ុន​មួយ​កំពុង​ចុះ​កម្មសិក្សា​នៅ​ខេត្ត​កែប​លោក​សួង​ក្តិ​ប​បាន​រៀបរាប់ថា​៖​ឆ្លៀតឱកាស​ក្នុង​ថ្ងៃ​ឈប់សម្រាក​លោក​បាន​ធ្វើដំណើ​រ​មករក​ទិញ​សៀវភៅអាន​នៅ​ខេត្តកំពត​។​ព្រោះតែ​ខេត្ត​កែប​មិនទាន់មាន​បណ្ណាល័យ និង​មិនសូវ​សម្បូរ​បណ្ណាគារ​លក់​សៀវភៅអាន​ដែល​ត្រូវ​តាមចិត្ត​ចង់បាន​របស់លោក​។

​ការអាន​សៀវភៅ​មាន​សារប្រយោជន៍​ក្នុងការ​បំពេញបន្ថែម​នូវ​បំ​ណិ​ន​ជីវិត​ព្រមទាំង​បង្កើន​សមត្ថភាព​ការងារ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​និង​ល្អ​ប្រសើរឡើង​។​សៀវភៅអាន​ជា​ជំនួយស្មារតី​ដ៏​វិសេសវិសាល​ក្នុងការ​សម្រេចចិត្ត​ដើម្បី​ផ្លាស់ប្តូរ​ជោគវាសនា​ក៏ដូចជា​ជោគជ័យ​សម្រាប់​ជីវិត​។​

​អ្នក​បំពេញ​កម្មសិក្សា​ដដែល​បាន​បន្តថា​លោក​គិតថា​ប្រសិនបើ​មាន​បណ្ណាគារ​កាន់តែច្រើន​នោះ​នឹង​បង្ក​ភាពងាយស្រួល​ចំពោះ​អ្នក​ស្វែងយល់​និង​អ្នក​ចង់បាន​នូវ​អ្វីដែល​សាមីខ្លួន​ម្នាក់ៗ​ត្រូវការ​ពិតប្រាកដ​។​សម្រាប់​លោក​ដោយសារ​មានបំណង​បើក​អាជីវកម្ម​ទើប​មករក​ទិញ​សៀវ​ភាព​ពាក់ព័ន្ធ​នឹង​មុខរបរ​ការងារ​ក៏ដូចជា​ចង់​យល់​ជ្រាប​ពី​គំនិតល្អៗ​នៃ​អ្នក​ល្បីល្បាញ​ពី​ជំនាន់​មុន​ក៏ដូចជា​បច្ចុប្បន្ន​ដើម្បី​ប្រណិប័តន៍​តាម​។​

កញ្ញា​ខន​សុភ​ណ្ឌ​តំណាង​ម្ចាស់​បណ្ណាគារ​សុគន្ធា​ក្នុង​ក្រុង​កំពត​បាន​រៀបរាប់ថា​ដោយសារ​ការកើនឡើង​នូវ​តម្រូវការ​នៃ​សម្ភារៈប្រើប្រាស់​ក្នុង​ការិយាល័យ​ទាំង​ស្ថាន​ប័ន​រដ្ឋ​និង​ឯកជន​ពិសេស​កំណើន​អ្នក​ចូលចិត្ត​អាន​បានធ្វើឱ្យ​តូប​លក់​សៀវភៅ​តូច​មួយ​ក្នុង​ផ្សារ​សាមគ្គី​ទី​រួម​កំពត​កាលពី​២០​ឆ្នាំមុន​ត្រូវ​ប្តូរ​ទីតាំង​និង​ពង្រីក​ខ្លួន​ជា​បណ្ណាគារ​ដ៏​ធំ​បែបនេះ​។

ជាការ​កត់សម្គាល់​បច្ចុប្បន្ន​យុវវ័យ​មួយចំនួនធំ​ចូលចិត្ត​ការអាន​សៀវភៅ​ច្រើនជាង​មុន​។ កញ្ញា​សុភ​ណ្ឌ បាន​បន្តថា​តាមរយៈ​ការ​បង្វែ​មក​ចាប់អារម្មណ៍​លើ​ការអាន​សៀវភៅ​ផ្សេងៗ​ពី​សំណាក់​អ្នកសិក្សា ក៏ដូចជា​អ្នកមាន​បំណង​បើក​អាជីវកម្ម​ណាមួយ​សង្ឃឹម​ថា​ក្តី​ប្រាថ្នា​របស់​ពួកគេ​នឹង​ទទួលជោគជ័យ​ក្នុង​កម្រិត​ភាគរយ​ខ្ពស់បំផុត​៕

   

adm

Leave a Reply

Your email address will not be published. Required fields are marked *