អន្តរជាតិ៖សហរដ្ឋអាមេរិកកាលពីថ្ងៃពុធទី៨ខែកក្កដាឆ្នាំ២០២០បានឈានដល់ព្រឹត្តិការណ៍សំខាន់មួយទៀតគឺករណីកូវីដ១៩កើនដល់៣លានករណី។ខណៈប្រធានាធិបតីដូណាល់ត្រាំបាននិយាយសម្រាលអំពីហានិភ័យដែលបង្កដោយជំងឺរាតត្បាតនិងជំរុញឱ្យសាលារៀន បើកដំណើរការឡើងវិញ។
វីរុសកូរ៉ូណាកំពុងរីករាលដាលនៅចំណុចក្តៅនៅភាគខាងត្បូងជាច្រើន រួមមានរដ្ឋតិចសាស់ រដ្ឋផ្លរីដា រដ្ឋល្វីសៀណានិងរដ្ឋអារីហ្សូណាខណៈមេរោគស្ទើរតែស្រកចុះទាំងស្រុងពីអតីតចំណុចផ្ទុះដំបូងរបស់វានៅរដ្ឋញូវយ៉កនិងតំបន់ភាគឦសានប្រទេស។
សាកលវិទ្យាល័យចនហប់ឃីនបានដាក់ចំនួនឆ្លងកូវីដសរុប៣.០០៩.៦១១នាក់នៅក្នុងការរាប់ជាក់ស្តែងទាន់ហេតុការណ៍របស់ខ្លួន។អនុប្រធានាធិបតីអាមេរិក លោក ម៉ៃ ផេន បានប្រាប់អ្នកសារព័ត៌មានថា “នៅចំណុចនេះយើងបានធ្វើតេស្តជនជាតិអាមេរិកជាង៣៩លាននាក់។ក្នុងចំណោមនោះជនជាតិអាមេរិកជាង៣លាននាក់បានធ្វើតេស្តវិជ្ជមានហើយជនជាតិអាមេរិកជាង១,៣លាននាក់បានជាសះស្បើយ”។
ប៉ុន្តែលោកបានបន្ថែមថាឥឡូវនេះមានការចង្អុលបង្ហាញដំបូងៗថាតំបន់ដែលរងគ្រោះខ្លាំងជាងគេកំពុងឈានដល់ចំណុចរបត់មួយ ដោយភាគរយនៃការធ្វើតេស្តវិជ្ជមានចាប់ផ្តើមថយចុះនិងស្ថិតិ
បន្ទប់សង្គ្រោះបន្ទាន់ក៏បានធ្លាក់ចុះដែរ៕