ព័ត៌មានអន្តរជាតិ

អាជ្ញាធរ​រុស្សី​ចាប់ខ្លួន​អភិបាលរដ្ឋ​ម្នាក់​ពីបទ​សម្លាប់​ដៃគូ​អ្នកជំនួញ​របស់ខ្លួន​

អន្តរជាតិ​៖​ក្រុម​អ្នកស៊ើប​អង្កេត​របស់​រុស្សី​បាន​ចាប់ខ្លួន​លោក​Sergei Furgal អភិបាលរដ្ឋ​Khabarovsk កាលពី​ថ្ងៃទី​៩​ខែកក្កដា​ឆ្នាំ​២០២០​ដោយ​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ការធ្វើឃាត​ពាណិជ្ជករ​ម្នាក់​។​

​អ្នកស៊ើប​អង្កេត​ម្នាក់​បាន​និយាយថា​លោក​អភិបាលរដ្ឋ​ម្នាក់នេះ​សង្ស័យថា​បាន​ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ​មួយ​ដែល​បាន​កើតឡើង​កាលពី​អំឡុង​ឆ្នាំ​២០០៤​និង​២០០៥​។​លោក​Furgal​អាយុ​៥០​ឆ្នាំ​ត្រូវ​បានដាក់​ការសង្ស័យថា ជា​អ្នករៀបចំ​ផែនការ​នៃ​ការធ្វើឃាត និង​ការប៉ុនប៉ង​ធ្វើឃាត​ទៅលើ​មនុស្ស​មួយចំនួន​។​

​សារព័ត៌មាន​រុស្សី​បាន​រាយការណ៍​ថា​លោក​អភិបាលរដ្ឋ​ជាប់​ទាក់​ទឹ​ន​នឹង​ផែនការ​ធ្វើឃាត​ទៅលើ​មនុស្ស​២​នាក់​និង​ការប៉ុនប៉ង​ធ្វើឃាត​ទៅលើ​មនុស្ស​ម្នាក់​ផ្សេងទៀត​។​ក្នុងចំណោម​អ្នកស្លាប់​ទាំង​២​មាន​ម្នាក់​ជា​ពាណិជ្ជករ​។​មាន​មនុស្ស​៤​នាក់​ផ្សេងទៀត​ក៏​ត្រូវបាន​ចាប់ខ្លួន​ក្នុងករណី​នេះដែរ​។​ដែល​ពេលនេះ​ពួកគេ​កំពុងតែ​ត្រូវបាន​ឃុំខ្លួន​រួចហើយ​៕​

  

adm

Leave a Reply

Your email address will not be published. Required fields are marked *