ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពតបើកកិច្ចប្រជុំពិនិត្យ និងដោះស្រាយការរំដោះទឹកចេញពីក្រុងកំពត និងស្រុកទឹកឈូ

ខេត្តកំពត ៖ នៅព្រឹកថ្ងៃទី២៨ ខែមេសាឆ្នាំ ២០២០ រដ្ឋបាលខេត្តកំពតបានបើកកិច្ចប្រជុំរវាងអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរ អង្គភាពជំនាញបច្ចេកទេសពាក់ព័ន្ធក្នុងខេត្ត ដើម្បីត្រួតពិនិត្យនិងដោះស្រាយការរំដោះទឹកចេញពីក្រុងកំពត និងស្រុកទឹកឈូ ក្រោមវត្តមានលោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត។ កិច្ចប្រជុំនេះ ផ្ដោតសំខាន់លើការងារចូលរួមពិនិត្យពិភាក្សាអំពីសមាសភាពតួនាទីភារកិច្ច របស់គណៈកម្មការ ដើម្បីឈានដល់ ការឆ្លើយតបបន្ទាន់ ជាអាទិភាពក្នុងការចុះអនុវត្ត រៀបចំប្រព័ន្ធរំដោះទឹកចេញពីក្រុងកំពត និងស្រុកទឹកឈូ ឲ្យបានមុនរដូវភ្លៀងមកដល់។ មានប្រសាសន៍ ក្នុងកិច្ចប្រជុំ លោក ជាវ តាយ អភិបាលខេត្ត បានលើកបញ្ជាក់ថា នៅចំពោះមុខនេះរដ្ឋបាលខេត្តកំពតមានក្ដីបារម្ភ ពីបញ្ហាទឹកភ្លៀងដែលបង្កឲ្យមានការដក់ទឹក ឬទឹកលិចផ្លូវបណ្ដាលមកពីការរាំងស្ទះប្រព័ន្ធលូមួយចំនួនដែលមានលក្ខណៈខុសស្តង់ដារបទដ្ឋានបច្ចេកទេសច្បាស់លាស់។ ពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងក្រុងកំពតនេះដែរ លោក ជាវ តាយ អភិបាលខេត្ត ក៏បានលើកសង្កត់ធ្ងន់ដែរថា សព្វថ្ងៃនេះហេដ្ឋារចនាសម្ព័ន្ធនៅក្នុងក្រុងកំពត ជាប្រព័ន្ធលូក្ដី ផ្លូវថ្នល់មួយចំនួនក្ដី មានលក្ខណៈកំបុត មិនមានការតភ្ជាប់ពីមួយទៅមួយទេ ដោយសារការធ្វើមិនមានគម្រោងច្បាស់លាស់។ ជាមួយនឹងកិច្ចប្រជុំនេះ លោកអភិបាលខេត្តក៏បានសំណូមពរ ដល់អាជ្ញាធរ មូលដ្ឋានក្រុង ស្រុកឃុំសង្កាត់ និងមន្ទីរអង្គភាព នឹងរាល់អ្នកពាក់ព័ន្ធទាំងអស់ នៅចំពោះមុខនេះ […]

ព័ត៌មានជាតិ

សំណុំរឿងករណីបង្កើតកងកម្លាំងប្រដាប់អាវុធខុសច្បាប់ តុលាការយោធានឹងប្រកាសសាលក្រម នៅថ្ងៃទី៧ឧសភា

ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២០​នេះ តុលាការយោធា​បាន​បើក​សវន​ការកាត់ទោស​អតីតមន្ត្រី​យោធា ២​នាក់ ពាក់ព័ន្ធ​នឹង​ការបង្កើត​កងកម្លាំងប្រដាប់អាវុធ​ខុសច្បាប់​ប្រព្រឹត្តទៅ​នៅ​ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ និង​រាជធានី​ភ្នំពេញ កាលពី​ឆ្នាំ​២០១៦​ដល់ខែមិថុនា ឆ្នាំ២០១៨កន្លងទៅ។​ ក្រោយពីបើកសវនាការសួរដេញដោលរយៈពេលពេញមួយព្រឹក លោក ប៉ោក ប៉ន អនុប្រធានតុលាការយោធា និងជាប្រធានអង្គសវនាការ បានសម្រេចនឹងប្រកាសសាលក្រមនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ ខាងមុខនេះ។ តាមរយៈការសួរដេញដោលនេះដែរ លោក ម៉ែន ហុង ព្រះរាជអាជ្ញារង តុលាការយោធា នៅតែបន្តរក្សាបទចោទប្រកាន់អតីតយោធាទាំងពីរនាក់នេះដដែល។ ជនជាប់ចោទ២រូប រួមមាន៖ ទី១៖ ឈ្មោះ សុខ ប៊ុនធឿន ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា និង ទី២៖ ឈ្មោះ រ័ត្ន ច័ន្ទមន្នី ហៅ ជ័យ មឿន ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា៕

ព័ត៌មានជាតិ

អភិបាលខេត្តកណ្តាលអំពាវនាវឱ្យមន្ត្រីរាជការ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់បន្តផ្សព្វផ្សាយវិធានការការពារជំងឺកូវីដ-១៩

ខេត្តកណ្ដាល ៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានអំពាវនាវឱ្យមន្ត្រីរាជការ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ក្នុងការការពារនឹងជំងឺកូវីដ-១៩បន្តទៀត ដើម្បីបញ្ចៀសឱ្យបាននូវការឆ្លងរាតត្បាត់ជំងឺនេះ ដោយឱ្យពួកគាត់អនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងបន្តថែរក្សាការពារអនាម័យ ដោយពាក់ម៉ាស់ លាងដៃនឹងសាប៊ូ ឬអាល់កុល ឬជែលឲ្យបានត្រឹមត្រូវ។ លោកអភិបាលខេត្ត អំពាវនាវបែបនេះក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលការអនុវត្តការងារ និងផ្សព្វផ្សាយយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺ កូវីដ១៩ របស់រដ្ឋបាលស្រុកល្វាឯម នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ នៅសាលាស្រុកល្វាឯម។ លោកថា បើទោះបីជាក្នុងរយៈពេលចុងក្រោយនេះ មិនមានកំណើនប្រជាពលរដ្ឋក្នុងការឆ្លងជំងឺកូវីដ១៩នេះនៅកក្នុងខេត្តកណ្ដាល និងទូទាំងប្រទេសក្ដី តែយើងមិនត្រូវមានការធ្វេសប្រហែសឡើយ ព្រោះថានៅលើពិភពលោកមិនទាន់មានការថតចុះនៅឡើយទេ ដូច្នេះយើងត្រូវតែបន្តផ្សព្វផ្សាយ និងអប់រំដល់ប្រជាពលរដ្ឋ ក្នុងការអនាម័យខ្លួនប្រាណជាប្រចាំ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ ក្នុងឱកាសនោះដែរ លោកអភិបាលខេត្តក៏បានស្នើឱ្យអាជ្ញាធរត្រូវកែប្រែឥរិយាបថពីអ្នកត្រួតត្រាទៅជាអ្នកផ្ដល់សេវាប្រកបដោយប្រសិទ្ធភាព តម្លាភាព និងភាពឆ្លើយតប ដោយប្រកាន់ភ្ជាប់នូវឥរិយាបថទាំងបួនរបស់មន្ត្រីរាជការគឺ ឆន្ទះម្ចាស់ការ ភក្តីភាព មនសិការវិជ្ជាជីវៈ និងវប្បធម៌សេវាសាធារណៈ ដោយរួមសាមគ្គីភាព សហការគ្នាយ៉ាងសកម្មក្នុងការផ្ដល់សេវាសាធាណៈ កាថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការកសាង និងអភិវឌ្ឍខេត្តឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ដែលជាមូលដ្ឋានក្នុងការទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាបក្រីក្រក្នុងខេត្ត។ ពិសេសត្រូវបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត នូវគោលនយោបាយភូមិឃុំ មានសុវត្ថិភាព […]

ព័ត៌មានជាតិ

អភិបាលមណ្ឌលគិរីជំរុញដល់អាជ្ញាធរ និងសមត្ថកិច្ចបន្តអប់រំផ្សព្វផ្សាយដល់ពលរដ្ឋនូវវិធានការបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩

ខេត្តមណ្ឌលគិរី ៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្ត បានជំរុញដល់អាជ្ញាធរ និងសមត្ថកិច្ច ត្រូវបន្តអប់រំផ្សព្វផ្សាយដល់ពលរដ្ឋ នូវវិធានការបង្ការ ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ ដើម្បីឱ្យប្រជាពលរដ្ឋមានការយល់ដឹង និងចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលបច្ចុប្បន្នជំងឺដ៏កាចសាហាវនេះ កំពុងរាតត្បាតនៅលើសកលលោក។ លោកមានប្រសាសន៍បែបនេះក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែមេសា ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តការងារបន្ត របស់រដ្ឋបាលខេត្តមណ្ឌលគិរី ដែលប្រព្រឹត្តទៅនៅអគារក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០។ លោក ស្វាយ សំអ៊ាង បានឱ្យដឹងថា ដោយអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល នូវវិធានការបង្ការ ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩។ ឯកឧត្តម បន្ថែមថា ក្នុងនាមអាជ្ញាធរខេត្ត រួមទាំងមន្ទីរអង្គភាព និងក្រុង/ស្រុក បានចុះពិនិត្យមើលទីតាំង ដើម្បីត្រៀមលក្ខណៈទុកជាមុន នៅតាមបណ្តាក្រុង/ស្រុកទាំង ០៥ក្នុងខេត្ត ក្នុងករណីមានអ្នកសង្ស័យ ឬអ្នកផ្ទុកជម្ងឺកូវីដ ១៩។ ជាមួយគ្នានោះ លោកក៏បានណែនាំដល់អភិបាលក្រុង/ស្រុក រួមទាំងសមត្ថកិច្ចទាំងអស់ ត្រូវបន្តអប់រំផ្សព្វផ្សាយពីវិធានការបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដល់បងប្អូនប្រជាពលរដ្ឋ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលដូចជា លាងដៃជាមួយសាប៊ូ ទឹកអាល់កុល រឺជែល ជាប្រចាំចៀសវាង […]

ព័ត៌មានជាតិ

ស្នងការខេត្ដកណ្ដាលឲ្យភាគីវៀតណាមរុះរើតង់ចំនួន៩កន្លែងចេញឲ្យឆ្ងាយពីតំបន់ស

ខេត្តកណ្ដាល ៖ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០នេះ លោកឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្ដ ស្នងការនគរបាលខេត្ដកណ្ដាលបានដឹកនាំលោកស្នងការរង ,មេបញ្ជាការវរៈការពារព្រំដែនលេខ៦០៥ ,លោកអធិការស្រុក និងកម្លាំងប៉ុស្ដិ៍ដំបូកចែវជាច្រើនរូប ចុះពិនិត្យតាមបន្ទាត់ព្រំដែនដោយថ្មើរជើងពីគោលដៅបាក់ដាយ និងគោលដៅចំការចេក ដែលជាចំណុះឲ្យប៉ុស្ដិ៍ដំបូកចែវ មានប្រវែង៤៧០០ម៉ែត្រ ដើម្បីសំដៅធ្វើយ៉ាងណា នៅក្នុងតំបន់សមិនមានការរំលោភសាងសង់ ឬដាំដំណាំផ្សេងៗពីភាគីខាងវៀតណាមចូលក្នុងទឹកដីខ្មែរបានឡើយ ។ បន្ទាត់ព្រំដែនដំបូកចែវមានប្រវែង៤៧០០ម៉ែត្រ ធ្វើដំណើរថ្មើរជើងទាំងទៅទាំងមកប្រវែងជិត១០គីឡូម៉ែត្រ។ ការចុះពិនិត្យតាមបណ្ដោយព្រំដែននេះ ឃើញថាមានតង់ដែលទានហានវៀតណាមសាងសង់បណ្ដោះអាសន្ន ដើម្បីជាការទប់ស្កាត់កូវីដ-១៩ នៅពេលដំណើរពិនិត្យនោះដែរ លោកស្នងការក៏បានឲ្យភាគីខាងវៀតណាម រុះរើតង់ចេញឲ្យឆ្ងាយពីបន្ទាត់សក្រោយពីពិនិត្យជាក់ស្ដែងឃើញថា ខាងភាគី វៀតណាមបានសាងសង់តង់ចំនួន៩កន្លែង និងចងជាអង្រឹងចូលក្នុងតំបន់ស ក៏កម្លាំងប្រាប់ទៅខាងវៀតណាមរុះរើ និងដកថយក្រោយឲ្យបានឆ្ងាយពីបន្ទាត់ព្រំដែនជាតំបន់ស។ សូមបញ្ជាក់ថា ប៉ុស្ដិ៍ព្រំដែនដំបូកចែវមានគោលដៅ២ប៉ុស្ដិ៍បន្ថែមទៀត ដើម្បីធ្វើយ៉ាងរក្សាសន្ដិសុខ ស្ថិរភាព និងទប់ស្កាត់បង្ការ បទល្មើសតាមបន្ទាត់ព្រំដែន។ បន្ទាប់ពីដើរពិនិត្យរួចមក លោកស្នងការ ក៏បានជំរុញឲ្យលោកមេបញ្ជាការលេខ៦០៥ បញ្ជាកម្លាំងប៉ុស្ដិ៍តាមបន្ទាត់ព្រំដែនដើរល្បាតជាប្រចាំតាមបន្ទាត់ព្រំដែនជាតំបន់ស ធ្វើយ៉ាងណារក្សាសន្ដិសុខ និងពិនិត្យមើលការបោះតង់ ក៏ដូចជាយកគោក្របីមកចងនៅតំបន់សនោះ។ ជាមួយគ្នានោះដែរ លោកស្នងការ ក៏បានឧបត្ថម្ភដល់ប៉ុស្ដិ៍គោលដៅក្នុងមួយប៉ុស្ដិ៍ទទួលបាន១លានរៀលផងដែរ៕

ព័ត៌មានជាតិ

កូរ៉េខាងត្បូង ៖ លោក គីម ជុងអ៊ុន នៅមានជីវិត និងសុខភាពល្អជាធម្មតា

សេអ៊ូល ៖ លោក មូន ជុងអ៊ីន (Moon Chung-in) ទីប្រឹក្សាជាន់ខ្ពស់សន្តិសុខជាតិកូរ៉េខាងត្បូងបាន អះអាងនៅក្នុងបទសម្ភាសន៍ជាមួយ CNN កាលពីថ្ងៃអាទិត្យម្សិលមិញថា មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅមានសុខភាពល្អធម្មតា និងមិនបានជួបគ្រោះអកុសល ដូចបណ្តាពាក្យចចាមអារ៉ាម ឬសារព័ត៌មានមិនផ្លូវការមួយចំនួន បានចុះផ្សាយនោះឡើយ។ នេះបើសារព័ត៌មាន CNN នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២០នេះ។ ថ្លែងនាឱកាសនោះ លោក Chung-in បានលើកឡើងដូច្នេះថា «ការបញ្ជាក់ដោយរដ្ឋាភិបាលរបស់យើងគឺច្បាស់លាស់ និងនៅដដែល នោះគឺលោក គីម ជុងអ៊ុន នៅមានជីវិតនៅឡើយ ហើយលោកមានសុខភាពល្អធម្មតា»។ ទីប្រឹក្សារូបនេះបន្ថែមថា លោក គីម បាននិងកំពុង ស្នាក់នៅក្នុងទីក្រុង Wonsan ភាគខាងកើតនៃប្រទេសកូរ៉េខាងជើង តាំងតែពីថ្ងៃទី១៣មក។ សូមជម្រាបថា កាលពីដើមសប្តាហ៍មុន សារព័ត៌មាន Daily NK មានមូលដ្ឋាននៅកូរ៉េខាងត្បូងបានចុះផ្សាយអត្ថបទមួយថា មេដឹកនាំកំពូលរបស់កូរ៉េខាងជើង លោក គីម ជុងអ៊ុន កំពុងមានបញ្ហាសុខភាព ក្រោយពីបានទទួលការវះកាត់ ទាក់ទងនឹងប្រព័ន្ធបេះដូង […]

ព័ត៌មានជាតិ

អាជ្ញាធរក្រុងព្រះសីហនុអំពាវនាវដល់ប្រជាពលរដ្ឋចូលរួចថែរក្សាអនាម័យ ត្រូវវិចខ្ចប់សំរាមឲ្យជិត និងដាក់ឲ្យបានត្រឹមត្រូវ

ខេត្តព្រះសីហនុ ៖ លោក ជួប សីហា មន្ត្រីសាលាក្រុងតំណាងឲ្យលោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុនៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ បានដឹកនាំក្រុមហ៊ុនប្រមូលសំណង់រឹង (សេង ទិត្យ) និងក្រុមហ៊ុនប្រមូលសំរាមបានចុះមកត្រួតពិនិត្យនៅទីតាំងចោលសំរាមដែលប្រជាពលរដ្ឋមួយចំនួនយកមកចោលពាសវាលពាសកាលបង្កឲ្យមានការជះក្លិនស្អុយបង្កឲ្យផលប៉ះពាល់សុខភាពដល់ភ្ញៀវទេសចរជាតិ អន្តរជាតិដែលធ្វើដំណើរតាមផ្លូវក៏ដូចបងប្អូនប្រជាពលរដ្ឋដែលរស់នៅទីតាំងនោះ និងបង្កឲ្យកកស្ទះប្រព័ន្ធលូ បណ្តាលឲ្យហូរទឹកស្អុយមកលើផ្លូវដែលស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុង.ខេត្តព្រះសីហនុ។ លោក ជួប សីហា មន្រ្តីសាលាក្រុងបានឲ្យដឹងថា សម្រាប់ថ្ងៃនេះ អាជ្ញាធរក្រុងសហកាជាមួយក្រុមហ៊ុនសំណង់រឹង (សេង ទិត្យ) និងក្រុមហ៊ុនប្រមូលសំរាមបានមកធ្វើការប្រមូលសំរាមទាំងនោះចេញពីទីតាំងខាងលើអស់រួចរាល់។ ជាមួយគ្នានេះផងដែរ លោកក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់ខាងលើសូមជួយថែរក្សាអនាម័យទាំងអស់គ្នា ត្រូវវិចខ្ចប់សំរាមឲ្យបានជិត ដាក់ឲ្យបានត្រឹមត្រូវងាយស្រួលរថយន្តប្រមូលសំរាមមកប្រមូល កុំចោលសំរាមទៅក្នុងលូ កុំដាក់លើគំរបលូបណ្តាលឲ្យមានការកកស្ទះប្រព័ន្ធលូ។ ប្រជាពលរដ្ឋនៅភូមិ៣ សង្កាត់លេខ៤ ក៏បានថ្លែងអំណរគុណទៅដល់លោក ជួប សីហា មន្ត្រីសាលាក្រុងព្រះសីហនុដែលជួយដោះស្រាយបញ្ហានេះ ក៏ដូចជារាល់បញ្ហាផ្សេងរបស់ប្រពលរដ្ឋក្នុងក្រុងព្រះសីហនុកន្លងមកផងដែរ៕

ព័ត៌មានជាតិ

អភិបាលខេត្តមណ្ឌលគិរីអញ្ជើញចុះពិនិត្យទីតាំងដំរីព្រៃស្ដ១ក្បាលតាមស្នេហ៍ដំរីស្រុកញី៣ក្បាលរបស់អ្នកភូមិពូត្រំ

ខេត្តមណ្ឌលគិរី ៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ បានអញ្ជើញចុះពិនិត្យទីតាំងកើតហេតុសត្វដំរីព្រៃស្ដមួយក្បាល ដែលតាមបណ្ដើរ និងកៀងសត្វដំរីស្រុកញីចំនួន៣ក្បាលរបស់អ្នកភូមិ រហូតឈានដល់ហ្មដំរី និងមនុស្សសរុប៥នាក់បានរត់ឡើងលើដើមឈើគេចពីការតាមឈ្មុសរបស់ដំរីព្រៃ១ក្បាលនេះ។ ហេតុការណ៍នេះកើតឡើងតាំងពីយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ នៅចំណុចព្រៃខាងក្រោយផ្ទះរបស់អ្នកភូមិពូត្រុំ ក្នុងសង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ក្នុងដែនជម្រកសត្វព្រៃកែវសីមា។ លោក ស្វាយ សំអ៊ាង បានណែនាំឲ្យមន្រ្តីជំនាញបរិស្ថានរបស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ឲ្យបង្កើនការប្រុងប្រយ័ត្នចំពោះសកម្មភាពរបស់សត្វដំរីព្រៃ១ក្បាលនេះ ដែលអាចបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ។ ទន្ទឹមនេះលោក ស្វាយ សំអ៊ាង បានណែនាំឲ្យមន្រ្តីជំនាញបរិស្ថាន សហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងការរៀបចំបច្ចេកទេសដើម្បីរិះរកវិធីសាស្រ្ត និងរកទីតាំងដើម្បីដុតភ្នក់ភ្លើងបញ្ចៀសសត្វដំរីព្រៃ១ក្បាលនេះឲ្យត្រឡប់ចូលទៅក្នុងព្រៃវិញ។ ឆ្លៀតក្នុងឱកាសអញ្ជើញចុះពិនិត្យនេះផងដែរ លោក ស្វាយ សំអ៊ាង បានចូលជួបសំណេះសំណាលនិងសាកសួរសុខទុក្ខប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ និងបានជួយសម្រាលបន្ទុករបស់ពលរដ្ឋមួយគ្រួសារ ដែលមានជំងឺប្រចាំកាយនិងខ្វះខាតជីវភាព ដោយបានជំរុញគិតគូរ និងជួយឧបត្ថម្ភថវិកាក្នុងការចំណាយថ្លៃព្យាបាលនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញផងដែរ៕ FacebookTwit

ព័ត៌មានជាតិ

សម្តេចតេជោ ៖ យេីងត្រូវតែប្រុងប្រយ័ត្នជាមួយនឹងជំងឺឆ្លងកូវីដ-១៩គ្រប់ពេលជានិច្

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០នេះបានសរសេរនៅលើហ្វេសប៊ុកថា សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជន និងកូនក្មួយកម្មករ កម្មការនី ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ចជាមួយនឹងជំងឺឆ្លងកូវីដ-១៩ ដ៏កាចសាហាវនេះ បើ់ទោះបីកម្ពុជាយើងបានទទួលជំនួយវិជ្ជសាស្រ្តជាច្រើនពីប្រទេសចិនយ៉ាងណាក្តី ហើយម៉្យាងវិញទៀត បើទោះបីមកទល់ថ្ងៃទី ២៦ មេសា នេះ មិនមានអ្នកកើតរោគកូវីដ-១៩ថ្មីទៀត ហើយចំនួនអ្នកព្យាបាលបានជាសះស្បើយបានកេីនឡេីងដល់​១១៧នាក់ នៅសល់តែ៥នាក់ទៀតក្តី គឺបងប្អូនមិនត្រូវមើលស្រាលចំពោះជំងឺកូវីដ-១៩នេះដាច់ខាត។ ការមើលស្រាលនឹងមិនយកចិត្តទុកដាក់អំពីជំងឺនេះ គឺអាចប្រឈមនឹងការឆ្លងរោគដ៏គ្រោះថ្នាក់ខ្លាំងបំផុត។ ថ្ងៃចុងសប្តាហ៍​ ទោះបីសម្រាកនៅផ្ទះ ឬធ្វើដំណើរទីជិតឆ្ងាយគឺត្រូវពាក់ម៉ាស ហើយមានទឹកអាល់កុល និងជឹលសម្រាប់ដុសលាងសម្អាតដៃកម្ចាត់មេរោគអោយបានស្អាតល្អគ្រប់ពេល ដើម្បីចៀសវាងការចម្លងរោគកូរ៉ូណាពីម្នាក់ទៅម្នាក់ទៀត។ ទន្ទឹមនឹងនេះ​ គ្រប់គ្នាត្រូវតែមានអនាម័យល្អក្នុងការរស់នៅ ហើយចូលរួមអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការទប់ស្កាត់កុំអោយឆ្លងជំងឺកូវីដ-១៩នៅក្នុងសហគម និងក្នុងប្រទេសជាតិយើងទាំងមូល៕

ព័ត៌មានជាតិ

តុលាការយោធាបើកសវនាការ កាត់ទោសក្រុមបង្កើតកម្លាំងប្រដាប់អាវុធខុសច្បាប់នៅថ្ងៃ២៨មេសា

ភ្នំពេញ ៖ សំណុំរឿងបង្កើតកម្លាំងប្រដាប់អាវុធខុសច្បាប់នៅរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង នឹងត្រូវតុលាការយោធាយក មកបើកសវនាការជំនុំជម្រះនៅថ្ងៃព្រឹកទី២៨ ខែមេសា ឆ្នាំ២០២០ ខាងមុខនេះ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់តុលាការយោធា។ យោងតាមសេចក្តីជូនដំណឹងរបស់តុលាការយោធា បានឲ្យដឹងថា ក្រុមប្រឹក្សាជំនុំជម្រះ នៃតុលាការយោធា នឹងបើកសវនការជំនុំជម្រះក្តីជាសាធារណៈ លើសំណុំរឿងព្រហ្មទណ្ឌលេខ ០០៨ ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ ដែលមានជនជាប់ចោទ: ១. ឈ្មោះ សុខ ប៊ុនធឿន ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា។ ២. ឈ្មោះ រ័ត្ន ច័ន្ទមន្នី ហៅជ័យ មឿន ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបបយោធា។ តុលាការយោធាបានបញ្ជាក់ថា ជនជាប់ចោទទាំងពីរ ជាប់ចោទពីបទបង្កើតដោយខុសច្បាប់នូវកងកម្លាំងប្រដាប់អាវុធដោយគ្មានសិទ្ធិ និងគ្មានការអនុញ្ញាតពីអាជ្ញាធរស្របច្បាប់ ប្រព្រឹត្តនៅខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៦ ដល់ខែមិថុនា ឆ្នាំ២០១៨ បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសតាមមាត្រា ៤៦៣ នៃក្រមព្រហ្មទណ្ឌ។ មាត្រា ៤៦៣ […]