ព័ត៌មានជាតិ

អភិបាលខេត្តមណ្ឌលគិរីអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវក្រួសក្រហមពីរខ្សែ ក្នុងស្រុកអូររាំង

ខេត្តមណ្ឌលគិរី ៖ ដើម្បីឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ ដែលបានលើកឡើងក្នុងវេទិកាសាធារណៈថ្នាក់ជាតិ ដោយស្នើដល់អាជ្ញាធរខេត្ត រួមទាំងថ្នាក់ជាតិ ជួយជួសជុលផ្លូវក្នុងភូមិអណ្តូងក្រឡឹង និងផ្លូវទៅភូមិរការ មានការលំបាក ជាពិសេសនារដូវវស្សា ដើម្បីធ្វើយ៉ាងណា ងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ នៅស្រុកអូររាំង នាពេលកន្លងមក នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ លោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រួសក្រហមចំនួនពីរខ្សែ ប្រវែងជាង ៣០គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ ដែលប្រព្រឹត្តទៅនៅភូមិអណ្តូងក្រឡឹង ក្នុងឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ លោក ស្វាយ សំអ៊ាង អភិបាលខេត្តបានឱ្យដឹងថា ការសាងសង់ផ្លូវគ្រួសក្រហមចំនួន២ខ្សែ ប្រវែងសរុបចំនួន ៣១,៣០០ម៉ែត្រ ទី១. ផ្លូវទៅភូមិអណ្តូងក្រឡឹង ប្រវែង៧,៣០០ម៉ែត្រ ទទឹង០៦ម៉ែត្រ និងដាក់លូ ០២កន្លែង និងទី២ ផ្លូវទៅភូមិរការ ប្រវែង ២៤,០០០ម៉ែត្រ ស្ថិតនៅក្នុងឃុំសែនមនោរម្យ ស្រុកអូររាំងនាពេលនេះ គឺជាគម្រោងរបស់អាជ្ញាធរខេត្តមណ្ឌលគិរី ស្ថាបនាដោយក្រុមតេជោ សៀមរាម។ លោកបន្តថា ការសាងសង់ផ្លូវទាំងពីរខ្សែនេះ គឺដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋទូទៅ […]

ព័ត៌មានជាតិ

ពលរដ្ឋ៥០គ្រួសារមកពីភូមិចំនួន៦ក្នុងឃុំពពែតទទួលអំណោយលោក ម៉ក់ សារុន ប្រធានក្រុមការងារចុះជួយស្រុកស្វាយទាប

ខេត្តស្វាយរៀង ៖ ដោយមើលការលំបាកទីទល់ក្រក្នុងជីវភាពរស់នៅក្នុងមូលដ្ឋាននោះនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ លោក ម៉ក់ សារុន ក្រុមការងារថ្នាក់កណ្ដាល និងជាប្រធានក្រុមការងារចុះជួយស្រុកស្វាយទាប តាមរយៈលោកមេឃុំពពែតលោក កុយ សារ៉េន ស្មៀនឃុំពពែត ស្រុកស្វាយទាប លោក ជុំ រតនា ក្រុមប្រឹក្សាឃុំពពែតបានអំណោយអង្ករ និងថវិការបស់ក្រុមប្រឹក្សាឃុំព្រមទាំងសមាជិក ចែកជូនប្រជាពលរដ្ឋទីទល់ក្រ និងចាស់ជរាចំនួន៥០គ្រួសារមកពីភូមិចំនួន៦ក្នុងឃុំពពែត។ លោក កុយ សារ៉េន បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក ម៉ក់ សារុន ប្រធានក្រុមការងារចុះជួយស្រុកស្វាយទាបដល់បងប្អូនទាំងអស់ដោយក្តីនឹករលឹក។ លោក កុយ សារ៉េន បានលើកឡើងពីគ្រោះថ្នាក់ នៃជំងឺកូវីដ-១៩ ដែលមកដល់បច្ចុប្បន្នបានរីករាលដាលស្ទើរគ្រប់ប្រទេសលើសកលលោក បើទោះបីប្រទេសកម្ពុជាមិនទាន់ធ្ងន់ធ្ងរនៅឡើយ ហើយមានអ្នកជាសះស្បើយជាបន្តបន្ទាប់។ លោកបន្តថា ហេតុនេះ យើងត្រូវចូលរួមយ៉ាងសកម្មប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដបន្តទៀតតាមការដឹកនាំរបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាលគឺត្រូវរស់នៅអនាម័យខ្ជាប់ខ្ជួនលាងដៃនឹងសាប៊ូ ឬអាកុល រក្សាគម្លាតឲ្យបានសមស្រប ពាក់ម៉ាស់ ជាពិសេស ជៀសវាងការប្រមូលផ្តុំគ្នាមានមនុស្សច្រើន។ អំណោយដែលនាំយកមកចែកជួនដល់បងប្អូនប្រជាពលរដ្ឋទីទល់ក្រ និងចាស់ជរាទាំង៦ភូមិនៅឃុំពពែត ក្នុងមួយគ្រួសារទទួលបានអង្ករ១០គីឡូក្រាម និងថវិកាមួយចំនួន៕

ព័ត៌មានជាតិ

គម្រោងវិនិយោគថ្មីចំនួន៤ទៀតត្រូវបាន CDC សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ

ភ្នំពេញ ៖ យោងតាមផេកហ្វេសប៊ុកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផ្សាយកាលពីម្សិលមិញថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១-“WORLD BEST FEATHER CO., LTD.” គម្រោងបង្កើតរោងចក្រផលិតសំឡីពីរោមសត្វ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិពោធិរោងលិច ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មានទុនវិនិយោគប្រមាណ ២,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៨១កន្លែង។ ២-“HUA WU GARMENT (CAMBODIA) CO., LTD.”គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវព្រៃស ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.២២០កន្លែង។ ៣-“BAO HAO CHANG PACKING CO., LTD.” គម្រោងបង្កើតរោងចក្រផលិតកេសកាតុងនិងសម្ភារៈវេចខ្ចប់គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាំងស្រឹង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៦៦កន្លែង។ ៤-“T.S SPORT (CAMBODIA) CO., LTD.” […]

ព័ត៌មានជាតិ

រាជរដ្ឋាភិបាលសម្រួលវិធានការឲ្យពលរដ្ឋ អាចធ្វើដំណើរទៅមករវាងភ្នំពេញ និងខេត្តកណ្តាល

ភ្នំពេញ ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ បានចេញសេចក្តីសម្រេចថ្មីមួយ ស្តីពីការសម្រួលការដាក់កំហិតលើការធ្វើដំណើរ ដែលបានប្រកាសកាលពីម្សិលមិញ។ យោងតាមសេចក្តីសម្រេចថ្មី ប្រជាពលរដ្ឋអាចធ្វើដំណើរចេញចូលរវាងភ្នំពេញ និងខេត្តកណ្តាល និងអាចធ្វើដំណើរឆ្លងកាត់ពីស្រុកមួយ ទៅស្រុកមួយទៀត ដែលស្ថិតក្នុងខេត្តតែមួយប៉ុណ្ណោះ។ ចំណែកការធ្វើដំណើរឆ្លងចេញពីខេត្តមួយ ទៅខេត្តមួយទៀត នៅតែត្រូវហាមឃាត់ដដែល។ គួររំលឹកថា បទបញ្ជាលើកទី១ ដែលប្រមុខរដ្ឋាភិបាល ចេញនៅថ្ងៃទី៩ ខែមេសា ម្សិលមិញ គឺហាមមិនឲ្យធ្វើដំណើរចេញពីភ្នំពេញ ចូលទៅគ្រប់ខេត្ត រួមទាំងខេត្តកណ្តាលផងដែរ និង ហាមមិនឲ្យធ្វើដំណើរឆ្លងកាត់ពីខេត្តមួយ ទៅខេត្តមួយទៀត។ ចំពោះការដឹកជញ្ជូនទំនិញ មិនត្រូវបានហាមឃាត់ឡើយ។ ហើយបទបញ្ជាលើកទី១ និងលើកទី២ របស់ប្រមុខរាជរដ្ឋាភិបាល គឺចាប់អនុវត្តពីថ្ងៃទី៩ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ខាងមុខ៕

ព័ត៌មានជាតិ

រដ្ឋមន្រ្តីព័ត៌មានផ្ញើ​សារ​អ្វីខ្លះ​ចំពោះ​អ្នក​សំរុក​ចេញពី​ភ្នំពេញ​កាលពី​យប់មិញ

​ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​នៅថ្ងៃនេះ បាន​សរសេរ​សារ​បង្ហោះ នៅលើ​បណ្តាញ Facebook ដោយមាន​ខ្លឹមសារ​ថា « នៅតាម​មូលដ្ឋាន​ដែល​តឹងរឹង បងប្អូន​មួយចំនួន​ដែល​ខំ​សំរុក​ចេញ​កាលពី​យប់​ថ្ងៃ​ព្រ​ហ​ស្ប​ត៍ ទី ៩ មេសា ២០២០ ត្រូវគេ​យកទៅដាក់​ដោយឡែក ចំនួន ១៤ ថ្ងៃ គឺ​មិនបាន​ទៅដល់​ផ្ទះ​» ។ លោក​បន្តថា បើ​លោតែ​មកដល់​ភ្នំពេញ គេ​ដាក់ ដោយឡែក ១៤ ថ្ងៃ​ទៀត បានដឹងថា​ចាញ់បោក មេខ្យល់​មែនទែន​!​។​ ​លោក​រដ្ឋមន្ត្រី​ថ្លែង​ដូច្នេះ​ក្រោយ​ពេលដែល​នៅ​យប់មិញ​នេះ គេ​សង្កេតឃើញថា មាន​ប្រជាពលរដ្ឋ​ជាច្រើន​បាន​សំរុក​ចេញពី​ភ្នំពេញ ទៅ​ស្រុកកំណើត​រៀងៗ​ខ្លួន ក្រោយ​រាជរដ្ឋាភិបាល ចេញ​សារាចរ មិន​ឲ្យ​ធ្វើដំណើរ​ចេញ​-​ចូល​រាជធានី​ភ្នំពេញ និង​ពី​ស្រុក​មួយ​ទៅ​ស្រុក ព្រមទាំង​ពី​ខេត្ត​មួយ ទៅ​ខេត្ត​មួយ​ចាប់ពី​រាត្រី​ថ្ងៃ​៩ មេសា​ដល់​រាត្រី​១៦​មេសា ដើម្បី​ទប់ស្កាត់​ជំងឺ COVID-19 ៕

ព័ត៌មានជាតិ

លោក សុវណ្ណ រិទ្ធី ត្រូវព្រះរាជអាជ្ញារងអមសាលាដំបូងចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍

ភ្នំពេញ ៖ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០នេះ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញឲ្យដឹងថា លោក ប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់លោក សុវណ្ណ រិទ្ធី អគ្គនាយក TVFB ពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» តាម​មាត្រា​៤៩៤​ និង​មាត្រា​៤៩៥​នៃ​ក្រមព្រហ្មទណ្ឌ ដោយ​អាច​ប្រឈម​ជាប់ពន្ធនាគារ​ពី​៦​ខែ​ដល់​២​ឆ្នាំ ។ ​​លោក គុជ គឹម​ឡុង អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ក៏បាន​បញ្ជាក់ថា ក្រោយ​ព្រះរាជអាជ្ញា​ធ្វើការ​ចោទប្រកាន់​ហើយ​នោះ សំណុំរឿង​ខាងលើនេះ ​និង​ជន​ត្រូវ​ចោទ សុវណ្ណ រិទ្ធី ត្រូវបាន​បញ្ជូនទៅ​ចៅក្រម​ស៊ើបសួរ ចាត់ការ​បន្ត​តាម​នីតិវិធី​នៅថ្ងៃនេះ​ទៀត ។ លោក​បន្តថា​នៅ​ដំណាក់កាល​នេះ ចៅក្រម​ស៊ើបសួរ នឹង​សម្រេច​ឃុំខ្លួន​ឬ​មិន​ឃុំខ្លួន លោក សុវណ្ណ រិទ្ធី ។ ​ពាក់ព័ន្ធ​ករណី​ខាងលើនេះ​កាលពី​រសៀល​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០២០ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានចេញ​ប្រកាស​លុបចោល​អាជ្ញាប័ណ្ណ ផ្សព្វផ្សាយ​ព័ត៌មាន​របស់​មជ្ឈមណ្ឌល​ព័ត៌មាន TVFB ទាំងអស់ ដែលមាន​លោក សុវណ្ណ សុខា ជា​ម្ចាស់​ចាប់ពី​ថ្ងៃនេះ​តទៅ […]

ព័ត៌មានជាតិ

ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀងហ្គីហ្គារីសស៍ផ្ដល់ថវិកា២.០០០ដុល្លារដល់រដ្ឋបាលខេត្តក្នុងយុទ្ធនាការប្រយុទ្ធនឹងកូវីដ១៩

ខេត្តស្វាយរៀង ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ០២រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០នេះ នៅសាលប្រជុំរំដួល អគារ ក សាលាខេត្ត លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញទទួលយកអំណោយជាថវិកា ចំនួន ២.០០០ដុល្លារ ពីតំណាងក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀងហ្គីហ្គារីសស៍ ដែលបានផ្ដល់ជូនរដ្ឋបាលខេត្តសម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀងហ្គីហ្គារីសស៍ ដែលបានផ្ដល់ជូនអំណោយជាថវិកា ដល់រដ្ឋបាលខេត្តសម្រាប់គាំទ្រការងារប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ កូវីដ១៩ ដែលនេះពិតជាសបញ្ជាក់ឲ្យឃើញពីកាយវិការប្រកបដោយសប្បុរស និងជាការរួមចំណែកមិនអាចខ្វះបានពីផ្នែកឯកជន នៅក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមរួមដែលប្រទេសជាតិយើងកំពុងជួបប្រទះនាពេលបច្ចុប្បន្នគឺជំងឺកូវីដ១៩ ហើយថវិកានេះ រដ្ឋបាលខេត្តនឹងយកទៅប្រើប្រាស់បម្រើឲ្យសកម្មភាពនានានៅមូលដ្ឋាន ទាំងការងារផ្សព្វផ្សាយអប់រំពីវិធានការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងការងារសង្គម ជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលទទួលរងនូវផលប៉ះពាល់នៅមូលដ្ឋាន៕