ព័ត៌មានជាតិ

មន្ទីរពេទ្យខេត្តកំពង់ចាមបញ្ជាក់ថា ពុំមានករណីនៃអ្នកឆ្លងជំងឺកូវីត១៩នេះទៀតទេ

ខេត្តកំពង់ចាម ៖ តាមការបញ្ជាក់ពីមន្ទីរពេទ្យខេត្តកំពង់ចាមបានឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ កន្លងមកថ្មីៗនេះ អ្នកជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរបង្កដោយវីរុកូរ៉ូណា ដែលហៅថា Covid-19នោះ មកទល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ បានជាសះស្បើយអស់ហើយ ក្រោយពីបានទទួលការណែនាំ និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ក្រុមគ្រូពេទ្យ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់បានធ្វើឲ្យការងារព្យាបាល និងទប់ស្កាត់នូវជំងឺកូវី១៩ ទាំងអស់នេះមានប្រសិទ្ធភាព និងប្រកបដោយជោគជ័យនៅក្នុងខេត្តទាំងមូល។ យ៉ាងណាមិញទោះបីជាអ្នកជំងឺកូវីដ១៩ បានជាសះស្បើយ និងបានចេញពីមន្ទីរពេទ្យខេត្តកំពង់ចាមអស់យ៉ាងណាក្តី ក៏ប៉ុន្តែមន្ទីរពេទ្យនៅតែត្រៀមកម្លាំងមន្រ្តីជួរមុខសម្រាប់បំពេញបេសកកម្ម និងអនុវត្តន៍ការងារជាប់ជានិច្ច និងជាប្រចាំដើម្បីឆ្លើយតបនូវសភាពការណ៍ជាបន្ទាន់ក្នុងករណីថ្មីនៃជំងឺកូវីដ១៩ ដែលកើតមានជាយថាហេតុ។ សូមបញ្ជាក់ផងដែរថា សម្រាប់អ្នកជំងឺដែលបានជាសះស្បើយចុងក្រោយគេ ត្រូវបានក្រុមគ្រូពេទ្យខេត្តកំពង់ចាមអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យនោះ គឺជាបុរសជនជាតិម៉ាឡេស៊ីចំនួន០២នាក់ បានជាសះស្បើយកាលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ ហើយនិងបានធ្វើពិធីអបអរសាទរក្នុងការជូនដំណើរជាកិត្តិយសផងដែរ៕

ព័ត៌មានជាតិ

សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​បង្ហាញ​ពី​ជំហរក្នុង​ការដោះស្រាយ​បញ្ហា​អតិថិជន ដែល​រង​ផលប៉ះពាល់​ពីកូវីដ១៩

ភ្នំពេញ ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នៅថ្ងៃទី១៧ ខែមេសានេះ បានចេញសេចក្តីថ្លែងការណ៍ស្តីពីជំហរបស់សមាគម  រួមទាំងសមាជិក ក្នុងការដោះស្រាយបញ្ហាអតិថិជនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ  ដែលរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ១៩។ សេចក្តីថ្លែងការណ៍ បានលើកឡើងថា ក្នុងគ្រាដ៏លំបាកដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ១៩ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្នុងនាមជាសមាគមវិជ្ជាជីវៈ សូមយកឱកាសនេះជម្រាបជូនសាធារណជនដូចតទៅ៖ ១. សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នៅតែរក្សានិងប្រកាន់ខ្ជាប់នូវទស្សនៈវិស័យរបស់ខ្លួន តាមរយៈការជួយឱ្យប្រជាជនកម្ពុជាគ្រប់រូប ទទួលបានសេវាហិរញ្ញវត្ថុផ្លូវការសម្បូរបែប និងទាន់ពេលវេលា តាមរយៈប្រព័ន្ធហិរញ្ញវត្ថុ ប្រកបដោយនិរន្តរភាព។ សមាគមជឿជាក់ថា ទាំងអតិថិជន និងគ្រឹះស្ថានហិរញ្ញវត្ថុ គឺជាដៃគូដ៏មានសារៈសំខាន់ដែលមិនអាចខ្វះគ្នាបានគ្រប់កាលៈទេសៈ។ សមា​គមមីក្រូហិរញ្ញវត្ថុកម្ពុជា មានជំនឿថា ក្នុងកាលៈទេសៈនេះ មានតែការចូលរួមដោះស្រាយបញ្ហាទាំងអស់គ្នា រវាងអតិថិជន និងគ្រឹះស្ថាន ប្រកបដោយភាពស្មោះត្រង់ និងការទទួលខុសត្រូវនោះទេ ទើបយើងអាចឆ្លងកាត់ការលំបាកនេះបានទាំងអស់គ្នា។ ២. សមាជិកសមាគមទាំងអស់ នឹងខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីឆ្លើយតប និងគាំទ្រ អតិថិជនរបស់ខ្លួន។ ជាការពិតណាស់ ក្នុងគ្រាដ៏លំបាកនេះ គ្រឹះស្ថាននីមួយៗដែលជាសមាជិកសមាគម មានសមត្ថភាព និងលទ្ធភាពផ្សេងៗគ្នា ក្នុងការគាំទ្រអតិថិជនរបស់ខ្លួន។ គណៈគ្រប់គ្រង ភាគទុនិក បុគ្គលិកគ្រប់ជាន់ថ្នាក់នៃគ្រឹះស្ថាននីមួយៗ បាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំទៅតាមលទ្ធភាពរៀងៗខ្លួន ដើម្បីធានានិរន្តរភាពវិស័យ និងបន្តផ្តល់សេវាហិរញ្ញវត្ថុដល់អតិថិជន។ ៣. ក្នុងការគាំទ្រអតិថិជនរបស់ខ្លួនដែលទទួលរងផលប៉ះពាល់ […]

ព័ត៌មានជាតិ

អុញនោះ​!!! ថាមែនៗ ប្រាប់ហើយមិនជឿ……

ប្រពភថៃ៖ សមត្ថកិច្ច​ថៃ​ចាប់​ខ្លួន​ពលករ​ខ្មែរ​ប្រុស​ស្រី​ចំនួន​ ១៧នាក់​ បន្ទាប់​ពី​ពួកគេទាំងអស់គ្នា​បានជួបជុំ​​គ្នា​នៅ​មុខ​បន្ទាប់​ស្នាក់របស់ពួកគេ ដើម្បីផឹក​សុី​សប្បាយក្នងឧកាស់ចូលឆ្នាំខ្មែរ ថៃឆ្នាំ២០២០នេះ។ ​យ៉ាងណាមិញ ទង្វើបែបនេះបានបញ្ចាក់ថា នេះគឺជាការបំពាននូវ​សេចក្ដី​ប្រកាស់​ដែលទាក់ទងនឹងការការពារ COVID19 របស់​រាជរដ្ឋាភិបាលនៃប្រទេស​ថៃ​។ ដោយយោងតាមម្ចាស់គណនីហ្វេសបុក​ កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ ឈ្មោះ ប្រាក់ ភក្ត្រា Prak Pheaktra ដែលបានបង្ហោះសាររៀបរាប់ពីករណីពលករខ្មែរខាងលើនេះត្រូវបានចុះបង្ក្រាបដោយសមត្ថកិច្ចថៃ ថា ហេតុ​ការណ៍​ខាង​លេី​នេះបាន​កេីត​ឡើង​នៅវេលា​ម៉ោង​០៥​ល្ងាច​​ ថ្ងៃ​អង្គារ​ ទី​១៤​ ខែ​មេសា​ ឆ្នាំ​២០២០​ ​នៅមុខផ្ទះលេខ​៤/៦​ ​ស្ថិត​ក្នុង​ភូមិ​១២​ ឃុំ​ខ្លងសង ស្រុក​ខ្លងលួង​ ខេត្ត​ប៉ាធុមថានី​ ប្រទេស​ថៃ​ ។ បញ្ចាក់៖ បច្ចុប្បន្ន​ពលករ​ខ្មែរ​ទាំង​អស់១៧នាក់នោះ​ត្រូវ​បាន​កងកម្លាំង​សមត្ថកិច្ច​ថៃ​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​តម្រួត​ខ្លងលួង​ ដើម្បី​ចាត់​វិធានការ​ទៅតាម​ផ្លូវ​ច្បាប់​របស់​ប្រទេស​ថៃ​។ ប្រភពដើម៖ ភក្ត្រា​ ពលករខ្មែរ បុរី ហ្គារឌិន រ៉េសីឌិន ផ្តល់នូវទំនុកចិត្ត សំរាប់លោកអ្នក ចង់បាននូវ លំនៅដ្ឋាន ដ៏រឹងមាំ សាងសង់ដោយវិស្វករដែលមាន ឯកទេស..។ Address: ភូមិរំចេក 4 សង្កាត់ រតនះ […]

ព័ត៌មានជាតិ

អង្ករចំនួន៣តោនជាអំណោយសាខាគយ និងរដ្ឋាករខេត្តក្រចេះប្រគល់ជូនរដ្ឋបាលខេត្តសម្រាប់ចែកប្រជាពលរដ្ឋក្រីក្

ខេត្តក្រចេះ ៖ នាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ លោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានទទួលអង្ករដែលជាអំណោយរបស់សាខាគយ និងរដ្ឋាករខេត្តក្រចេះចំនួន៣តោន ស្មើនឹង១២០បាវ ដើម្បីទុកសម្រាប់បម្រើការងារមនុស្សធម៌ សម្រាប់ចែកជូនប្រជាពលរដ្ឋ ដែលមានភាពទីទាល់ក្រ ដែលជួបនឹងវិបត្តិជំងឺ កូវីដ១៩ នៅក្នុងស្រុក.ក្រុងចំនួន៦ របស់ខេត្តក្រចេះ។  អំណោយនេះបានទទួលពី លោក ចាន់ សំបូរ ប្រធានសាខាគយ និងរដ្ឋាករខេត្តក្រចេះ រួមនិងមន្ត្រីក្រោមឱវាទ។ លោក វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ សាខាគយ និងរដ្ឋាករខេត្តក្រចេះ ដែលដឹកនាំដោយលោក ចាន់ សំបូរ ជាប្រធាន បាននាំយកអង្ករចំនួន ៣តោនស្មើនឹង១២០បាវ យកមកប្រគល់ជូនរដ្ឋបាលខេត្តដើម្បីសម្រាប់ទុកចែកជូនពលករ និងប្រជាពលរដ្ឋក្រីក្រដែលជួបនឹងវិបត្តិជំងឺខូវិត១៩។ លោក ចាន់ សំបូរ  ប្រធានប្រធានសាខាគយ និងរដ្ឋាករខេត្តក្រចេះ បានបញ្ជាក់ឲ្យដឹងថា ប្រសិនបើខាង រដ្ឋបាលខេត្តក្រចេះ ត្រូវការជំនួយអង្ករ ឬសម្ភារៈអ្វីបន្ថែមទៀត ក្នុងការត្រៀមប្រយុទ្ធប្រឆាំងនឹងជំងឺ កូវិត១៩នេះ លោកនឹងបន្តជួយទៅតាមលទ្ធភាពដែលខាងសាខាគយ […]

ព័ត៌មានជាតិ

ទីតាំងដីមួយកន្លែង ចាក់ដីលុបព្រែកតំបន់ស្ពានអូរត្រេះ ត្រូវបានអភិបាលខេត្តបញ្ជាឲ្យកាយឡើងវិញ

ខេត្តព្រះសីហនុ ៖ ទីតាំងដីមួយកន្លែងដែលបានធ្វើសកម្មភាពចាក់លុបព្រែកតំបន់ស្ពានអូរត្រេះស្ថិតក្នុងភូមិគគី ឃុំ បិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានលោកគួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបញ្ជាឲ្យកាយឡើងវិញ នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះ។ បើតាមមន្រ្តីជលផល ខេត្តព្រះសីហនុនាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០កន្លងទៅនេះបានធ្វើការបញ្ជាក់ថា គ្រឿងចក្រ (អេស្ការវទ័រ) ដែលត្រូវបានចាប់ឃាត់ទុក ខណៈកំពុងធ្វើសកម្មភាពជាក់ស្តែង កាយដីចាក់លុបព្រែតំបន់ស្ពានអូរត្រេះ ស្ថិតក្នុងភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់នោះ គឺជាគ្រឿងចក្រ របស់កងវិស្វកម្មដែលមានភារកិច្ចសាងសង់ផ្លូវក្នុងខេត្តព្រះសីហនុ។ មន្រ្តីជលផលដដែលបានបន្តទៀតថា ទីតាំងដីចំណីព្រែកចំណុចនេះកន្លងមកមានការចាក់ដីលុបម្តងរួចមកហើយ ប៉ុន្តែរកមុខអ្នកទទួលខុសត្រូវមិនឃើញសោះដោយសារតែនៅពេលមន្រ្តីចុះទៅធ្វើការត្រួតពិនិត្យគ្រឿងចក្រត្រូវបានគេដកចេញអស់ និងរកមិនឃើញអ្នកទទួលខុសត្រូវជាម្ចាស់ដីនោះឡើយ ហើយសូម្បីតែអ្នកចាំដីក៏គ្មានដែរ គឺក្រុមការងារបានត្រឹមធ្វើកំណត់ហេតុធ្វើរបាយការណ៍ជូនទៅថ្នាក់ដឹកនាំរដ្ឋបាលខេត្តបានជ្រាបតែប៉ុណ្ណោះ។ ប៉ុន្តែសំរាប់ពេលនេះ មន្រ្តីជលផលបានធ្វើការចាប់ឃាត់ គ្រឿងចក្រ (អេស្កាវទ័រ) មួយគ្រឿង ខណៈកំពុងធ្វើសកម្មភាពកាយដីលុបព្រែកដោយខុសច្បាប់ ចំណែករថយន្តដឹកដីមួយចំនួនទៀតចាប់មិនបានទេ ដោយសារពួកគេដឹងមុនបានបើករត់គេចអស់ តែ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺទាំងគ្រឿងចក្រ (អេស្កាវទ័រ) និងរថយន្តដឹកដីសុទ្ធសឹងបំពាក់ស្លាកកងវិស្វកម្មទាំងអស់ និងប្រើប្រាស់ស្លាកលេខ ខម ផងដែរ គឺជារថយន្តរបស់ក្រុមកងអង្គភាពវិស្វកម្មដែលមានតួនាទីមកបំពេញការងារសាងសង់ផ្លូវក្នុងខេត្តព្រះសីហនុ។ ជាមួយគ្នានេះប្រជាពលរដ្ឋខេត្តព្រះសីហនុបានលើកឡើងបែបរិះគន់ត្រង់ៗថា កងវិស្វកម្មគឺជាអង្គភាពជំនាញខាងសាងសង់ផ្លូវរបស់រាជរដ្ឋាភិបាលចុះហេតុអីបានជាទៅយកគ្រឿងចក្រទាំងនោះទៅស៊ីឈ្នួល បំរើលើបទល្មើសដឹកដីចាក់លុបព្រែកធម្មជាតិដោយខុសច្បាប់ព្រោះតែប្រាក់ទៅវិញ ជាហេតុបង្កឲ្យមាន ភាពស្មុគស្មាញដល់រដ្ឋបាលខេត្ត។ អ្វីដែលបានលើកឡើងខាងលើ […]

ព័ត៌មានជាតិ

ពលរដ្ឋរងគ្រោះដោយសារអគ្គិភ័យទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង

ខេត្តស្វាយរៀង ៖ មានអគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋអស់មួយខ្នងនៅវេលាម៉ោង១០ និង១៥ នាទីយប់ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ បណ្តាលមកពីមានការធ្វេសប្រហេសពេលដុតទានធូបរៀបចំទទួលទេវតាបណ្តាលឲ្យឆេះផ្ទះទំហំ៥ណុគ៦ម៉ែត្រ សង់ពីឈើ ជញ្ជាំងស្លឹក ដំបូលប្រក់ស័ង្កសី ខូចខាតទាំងស្រុងរួមនឹងសម្ភារប្រើប្រាស់។ នៅថ្ងៃអង្គារ ៧រោច ខែចេត្រ ឆ្នាំ កុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងដឹកនាំដោយលោកស្រី ដួង វណ្ណា ប្រធានកិត្តិយសសាខា និងសហការីបាននាំយកអំណោយមនុស្សធម៌ចុះទៅសួរសុខទុក្ខ និងផ្តល់ជូនគ្រួសារដែលរងគ្រោះឈ្មោះ សេវ វង់ អាយុ៥៤ឆ្នាំ រស់នៅភូមិត្រពាំងធ្លកខាងត្បូង ឃុំចន្ត្រី ស្រុករមាសហែក។ ក្នុងឱកាសនោះ លោកស្រី ដួង វណ្ណា ប្រធានកិត្តិយសសាខាបានពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងការសោកស្តាយចំពោះឧបទ្ទវហេតុដែលបានបំផ្លាញលំនៅដ្ឋាន និងទ្រព្យសម្បត្តិរបស់គ្រួសាររងគ្រោះនាពេលនេះ។ ហើយសម្តេចតែងតែគិតគូរសុខទុក្ខដល់ប្រជាពលរដ្ឋងាយរងគ្រោះ មានដូចជាគ្រួសារមានជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្រ្តីមេម៉ាយ និងបានផ្ដាំផ្ញើដល់ពួកគាត់ឲ្យខិតខំថែរក្សាសុខភាព មានអនាម័យក្នុងការរស់នៅ ហើយត្រូវប្រកាន់ខ្ជាប់នូវការហូបស្អាត ផឹកស្អាត […]

ព័ត៌មានជាតិ

កម្ពុជា-ថៃ ឯកភាពបើកច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី ឡើងវិញដើម្បីដោះដូរទំនិញ

ខេត្តបាត់ដំបង ៖ សមត្ថកិច្ចព្រំដែនរបស់ភាគីទាំងពីរកម្ពុជា ថៃ ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី ឬគីឡូ ១៣ ស្ថិតក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង ប្រឈមគ្នានឹងស្រុកក្លងហាត ខេត្តស្រះកែវ របស់ថៃ បានបើកដំណើរការឡើងវិញហើយ ដើម្បីធ្វើការដោះដូរទំនិញទៅវិញទៅមក។ ការបើកច្រកនេះឡើងវិញ បានធ្វើឡើងបន្ទាប់ពីភាគីទាំងពីរបានបើកប្រជុំ កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ កន្លងមក ដើម្បីនាំចូលសត្វជ្រូករស់ពីប្រទេសថៃ និងនាំចេញនូវទំនិញកសិផលពីប្រទេសកម្ពុជា រួមមាន គ្រាប់ពោតចំណីសត្វ ផ្លែស្វាយស្រស់ និងម្ទេស ទៅកាន់ប្រទេសថៃ។ ចំពោះអ្នកបើកបរ តម្រូវឲ្យមានលិខិតបញ្ជាក់សុខភាពពីស្ថាប័នជំនាញរបស់ប្រទេសថៃ និងមានការត្រួតពិនិត្យសុខភាពពីផ្នែកចត្តាឡីស័ក ប្រចាំច្រកទ្វារព្រំដែននៅរាល់ពេលឆ្លងកាត់។ ចំពោះមធ្យោបាយដឹកជញ្ជូន ត្រូវមានការបាញ់ថ្នាំសម្លាប់មេរោគឲ្យបានត្រឹមត្រូវ មុនអនុញ្ញាតឲ្យឆ្លងកាត់ព្រំដែន ដែលការសម្រេចនេះ នឹងអនុវត្តន៍នៅចន្លោះពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៦ព្រឹក រហូតដល់ម៉ោង ១២រសៀលតែប៉ុណ្ណោះ៕ FacebookTwitterShare

ព័ត៌មានជាតិ

រដ្ឋបាលខេត្តកណ្ដាលរៀបចំពិធីសូត្រមន្តសុំសេចក្តីសុខ សិរីសួស្តីក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរ

ខេត្តកណ្តាល ៖ រសៀលថ្ងៃច័ន្ទ ០៦រោច ខែចេត្រ ឆ្នាំជូត ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ រដ្ឋបាលខេត្តកណ្ដាល បានរៀបចំពិធីសូត្រមន្ត សុំសេចក្តីសុខ សិរីសួស្តី ដល់មហាគ្រួសាររដ្ឋបាលខេត្ត នៅក្នុងឱកាសដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំជូត ដែលខិតជិតចូលមកដល់ នៅវេលាម៉ោង២០:៤៨នាទី យប់នេះ។ លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីក្នុងពិធីនេះ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ទីរជុំវិញខេត្ត និងមន្រ្តីរាជការរដ្ឋបាលខេត្តកណ្ដាលជាច្រើននាក់។ ពិធីនេះត្រូវបានរៀបចំធ្វើឡើងជារៀងរាល់ឆ្នាំ ព្រោះជាទំនៀមទម្លាប់ និងជាប្រពៃណីរបស់ប្រជាជនកម្ពុជាទូទាំងប្រទេស ដើម្បីបណ្តេញឧបទ្រពចង្រៃ នៃឆ្នាំចាស់ ហើយនាំមកនូវពរជ័យសិរីសួស្តី និងជោគជ័យក្នុងឱកាសចូលឆ្នាំថ្មី ហើយក៏បានបង្ហាញនូវការគោរព និងរក្សាដោយខ្ជាប់ខ្ជួននូវប្រពៃណី វប្បធម៌ដ៏រុងរឿងរបស់ប្រជាជាតិខ្មែរ។ ម្យ៉ាងវិញទៀត ដើម្បីឧទ្ទិសកុសលផលបុណ្យជូនចំពោះដួងវិញ្ញាណក្ខ័ន្ធ បុព្វការីជន ជីដូនជីតា ឪពុកម្តាយ និងញាតិការទាំង៧សន្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខ សូមរំដោះរួចចាកផុតពីកម្មពារ វេរាទាំងឡាយ និងបានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។ សូមបញ្ជាក់ថាពិធីសូត្រមន្ត សុំសេចក្តីសុខ សិរីសួស្តីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រដ្ឋបាលខេត្ត បាននិមន្តព្រះសង្ឃចំនួន៧អង្គ […]

ព័ត៌មានជាតិ

កិច្ចប្រជុំអាស៊ានឯកភាពបង្កើតមូលនិធិអាស៊ានសម្រាប់ឆ្លើយតបនឹងកូវីដ-១៩

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងមេដឹកនាំអាស៊ានដទៃទៀត នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ បើកកិច្ចប្រជុំពិសេសស្តីពីបញ្ហាបង្កឡើងដោយជំងឺកូវីដ១៩ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ (Video Conference) ស្តីពីផលប៉ះពាល់នៃជំងឺកូវីដ១៩ ទៅលើការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម និងកំណើនសេដ្ឋកិច្ចពិភពលោក ព្រមទាំងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃកូវីដ-១៩ ទៅលើសន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងកិច្ចការសង្គមជារួម។ បើតាម លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ប្រាប់អ្នកកាសែតនៅក្រោយជំនួបថា តាមរយៈកិច្ចប្រជុំនេះ ប្រមុខរដ្ឋាភិបាលអាស៊ាន បានអនុម័តលើសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន ពាក់ព័ន្ធនឹងជម្ងឺកូវីដ១៩ ចំនួន៨ ចំណុច។ ប្រមុខរដ្ឋាភិបាលអាស៊ានទទួលស្គាល់ថា កន្លងមកអាស៊ានមានយន្តការពិសេស ទៅលើវិស័យសុខាភិបាលអាស៊ាន និងយន្តការផ្សេងៗទៀតរបស់អាស៊ាន ដែលបានធ្វើការជាមួយគ្នាកន្លងទៅ ដើម្បីធ្វើការដោះស្រាយបញ្ហាប្រឈម និងបញ្ហាផ្សេងៗនៃការឆ្លងរីករាលដាលនៃវីរុសកូវីដ។ ១. ប្រមុខរដ្ឋាភិបាលអាស៊ាន បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើសុខភាពសាធារណៈពិ សេសចំណាត់ការផ្សេងៗ ដើម្បីទប់ស្កាត់ការឆ្លង និងការពារប្រជាពលរដ្ឋនៅក្នុងតំបន់អាស៊ាន តាមរយៈការផ្លាស់ប្ដូរព័ត៌មាន បទពិសោធន៍ពិសេសគឺការកសាង និងពង្រឹងសមត្ថភាពនៅប្រព័ន្ធសុខាភិបាលនៃប្រទេសមួយ។ ២. ជំរុញកិច្ចសហប្រតិបត្តិការក្នុងការផ្គត់ផ្គង់ថ្នាំពេទ្យនិ ងសម្ភារៈវេជ្ជសាស្រ្តផ្សេងៗទៀតក្នុងគោលដៅការពារដល់គ្រូពេទ្យជួរមុខ។ ៣. ជំរុញទំនាក់ទំនងសាធារណៈប្រកបដោយតម្លាភាព […]

ព័ត៌មានជាតិ

បាត់ដំបង : ករណីគ្រោះថ្នាក់់ចរាចរណ៍ រវាងម៉ូតូ និង ម៉ូតូបណ្តាលឲ្យភាគីជាសមត្តកិច្ច…….

ស្រុកឯកភ្នំ : មានករណីគ្រោះថ្នាក់ចរាចរដ៏រន្ធត់មួយរវាងម៉ូតូ និង ម៉ូតូនេះបង្កទ្បើង​ដោយភាគី ម្ខាងទៀត (បើកបរក្នុងជាតិអាល់កុល) ក្នុងទិសដៅផ្លូវកែង ហើយបើកបុលទាំងកំរោល បណ្តាលអោយគាគីម្ខាងទៀត រងរបួសធ្ងន់…។ សូមបញ្ជាក់ថា គាគីម្ចាងទៀតដែលរងរបួសធ្ងន់ ឈ្មោះ (កង វិសាល )ជាសមត្តកិច្ច នៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង បានជួបគ្រោះថ្នាក់ចរាចរណ៍ នៅម៉ោង 05:15នាទីល្ងាច ថ្ងៃទី (13/04/2020) នៅភូមិព្រែកកញ្ច្រែង ឃុំព្រែកនរិន ស្រុកឯកភ្នំ ខេត្តបាត់ដំបង ជនរងគ្រោះត្រូវបានគ្រួសារ យកមកព្យាបាល នៅមន្ទីរពេទ្យពពីរ ។ នៅពេលក្រុមការងារ ក្តាម ក្រហម​ ទៅដល់នៅម៉ោង 10:25 នាទីយប់ ជនរងគ្រោះ នៅសន្លប់បាត់ស្មារតី នៅទ្បើយបាក់ជើងខាងឆ្វេង ផុងលលាក្បាលខាងក្រោយ…។ ចំណែកភាគីជនបង្ក រងរបួសស្រាល របកចិញ្ចឹម បន្តិចបន្តួចប៉ុណ្ណោះ ក្រោយពីសមត្ថកិច្ចធ្វើការវាស់វែងរួច បានបញ្ជូនជនបង្កមកស្នងការដ្ឋាននគបាលខេត្តបាត់ដំបង រង់ចាំដោះស្រាយតាមផ្លូវច្បាប់…។ បញ្ជាក់ : សូមសមត្តកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និង បងប្អូនមិត្តភ័ក្ត្រ ជ្រាបជាព័ត៌មាន… រក្សាសិទ្ធិដោយ […]