ព័ត៌មានជាតិ

ឧត្តមសេនីយ៍ទោ អ៊ុច សុខុន នាំយកថវិកាប្រគល់ជូនមន្រ្តីនគរបាល មានជម្ងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ

បាត់ដំបង ៖នៅព្រឹកថ្ងៃ ចន្ទ ៦ កើត ខែ មិគសិរ ឆ្នាំកុរ ឯក ស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ២ ០១៩ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នង ការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបាន ដឹកនាំលោក លោកស្រី ជាស្នងការ រងព្រមទាំងថ្នាក់ដឹកនាំការិយាល័យជំនាញចំណុះស្នងការដ្ឋាន លោកអធិការនគរ បាលស្រុកមោងឫស្សី ទៅសាកសួរសុខទុក្ខលោក អនុ សេនីយ៍ឯក ស៊ុន រ៉ា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីក្រាំង នៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី ខណៈ លោក(ជួបឧប្បត្តិហេតុគ្រោះថ្នាក់ច រាចរ ណ៍ )កាលពីថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ២០១៩ នៅ លើផ្លូវជាតិលេខ៥ ក្នុងពេលដែលលោកបាន ព្យាយាម (បញ្ឈប់) រថយន្តមួយគ្រឿងដែលបាន បង្កគ្រោះថ្នាក់ចរាចរណ៍ក្នុងភូមិសាស្រ្តស្រុកមោងឫស្សីតែរថយន្តមិនព្រមឈប់បានប ន្ថែមល្បឿនបុកលោកឲ្យរងរបួសធ្ងន់ត្រូវបានសង្រ្គោះនាំយកមកសម្រាកព្យាបាលនៅ មន្ទីរពេទ្យ អ៊ីមេចិនស៊ី […]

ព័ត៌មានជាតិ

សម្ដេច ហេង សំរិន ៖រណសិរ្ស២ធ្នូ ជាព្រឹត្ដិការណ៍សំខាន់ ចំពោះបុព្វហេតុនៃការ រស់រានមានជីវិតឡើងវិញរបស់ជាតិ មាតុភូមិ និងប្រជាជនកម្ពុជា

ភ្នំពេញ ៖ថ្ងៃនេះជាខូប៤១ឆ្នាំ ថ្ងៃបង្កើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ធ្នូឆ្នាំ១៩៧៨-២ធ្នូឆ្នាំ២០១៩។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងឱកាសប្រារព្ឋមិទ្ទីញ មហាជនអបអរសាទរខួបអនុស្សាវរីយ៍ លើកទី ៤១ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា នៅសាលសន្និសីទចតុម្មុខ នាព្រឹក ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសង្កត់ធ្ងន់ថារណសិរ្ស ២ធ្នូ បានរំដោះ និងសង្គ្រោះជីវិតយើងទំាងអស់គ្នា និងបានស្ដារ កសាង និងអភិវឌ្ឍន៍សង្គមជាតិ នៅគ្រប់ទិសទី ធ្វើឱ្យមាតុភូមិកម្ពុជាមានការកែប្រែមុខមាត់ថ្មី ជាបន្ដបន្ទាប់។ «រណសិរ្ស សាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា» មានឈ្មោះដើមថា «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» ត្រូវបានបង្កើតឡើងនៅថ្ងៃ២ធ្នូ ឆ្នាំ១៩៧៨ នៅក្នុងតំបន់រំដោះនាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ ដែលជាអង្គការចាត់តាំងមហាជនមួយឈានមុខរបស់គណបក្សប្រជាជនកម្ពុជា រួបរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិ ដោយបានទទួលការជួយឧបត្ថម្ភយ៉ាងធំធេងពីការគាំទ្រពីមិត្ដភក្ដិជិតឆ្ងាយលើសកលលោក ដើម្បីផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ រហូតដល់ទទួលបានជ័យជំនះដ៏ត្រចះត្រចង់នាថ្ងៃ៧មករា ឆ្នាំ១៩៧៩ ។ សម្តេចបានគូសបញ្ជាក់ថា […]

ព័ត៌មានជាតិ

ឈ្មួញ​សម្រុក​នាំចូល​ទំនិញ គេចពន្ធ​តាម​ច្រកទ្វារ​តំបន់​អូរ​អន្លក់ ស្រុក​កំរៀង ដោយការឃុបឃិតបើកដៃពីសំណាក់លោក នួន ង៉ែត

បាត់ដំបង ៖​ប្រភពពីក្រុមឈ្មួញមួយចំនួន និងមន្ដ្រីគយដែលប្រចាំនៅបានបង្ហើបឲ្យលោក នួន ង៉ែត ប្រធានការិយាល័យ​គយ​ច្រកទ្វារ​តំបន់​អូរ​អន្លក់ ត្រូវបាន​បណ្ដាញ​ព័ត៌មាន​នានា​ចុះផ្សាយ​ជា​បន្តបន្ទាប់​ដើម្បី​ឲ្យ​លោក គុណ ញឹម ដែលជា​មេ​គយ​ធំ បាន​ដឹងឮ​និង​ចាត់វិធានការ​ទប់ស្កាត់​ឲ្យ​បាន​ទាន់ពេលវេលា​។ មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​មួយចំនួន​ក្នុង​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា លោក យូ ហេង ប្រធាន​សាខាគយ​ខេត្តបាត់ដំបង ជា​អ្នក​ឃុបឃិត​ឲ្យ​លោក នួន ង៉ែត មេ​គយ​ច្រកទ្វារ​តំបន់​អូរ​អន្លក់ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត ហើយ​មានការ​បែងចែក​ផលប្រយោជន៍​យ៉ាង​រលូន​។ ជាងនេះទៅទៀត​លោក នួន ង៉ែត កំពុង​ប្រើ​អំណាច​គាបសង្កត់​ទៅលើ​អាជីវករ​តូចតាច​និង​ប្រជាពលរដ្ឋ​យ៉ាង​កំរោល​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ ​ប្រភពពី​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រកទ្វារ​តំបន់​អូរ​អន្លក់ ស្រុក​កំរៀង ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា មួយរយៈ​ចុងក្រោយ​នេះ​លោក នួន ង៉ែត មេ​គយ​ច្រកទ្វារ​តំបន់​អូរ​អន្លក់ ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ​ទាំងយប់​ទាំង​ថ្ងៃ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​ស្និទ្ធ​នឹង​លោក នួន ង៉ែត បាន​ឲ្យ​ដឹងថា​ការដែល​លោក នួន ង៉ែត ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន គឺ​ដោយសារ​អាង​មានការ​ឃុបឃិត​សម្របសម្រួល​ពី​សំណាក់​លោក យូ ហេង ប្រធាន​សាខាគយ​ខេត្តបាត់ដំបង ដែល​កំពុង​ល្បីល្បាញ​ខាង​ពុករលួយ​។ បញ្ហា​នេះ​គឺជា​រឿង​ដែល​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ និង​លោក […]

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបថ្មីប្រចាំកម្ពុជា

ភ្នំពេញ ៖បន្ទាប់ពីបានទទួលជួបជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា ដែលត្រូវបានបញ្ចប់បេសកកម្មកាទូតរួចហើយនោះ នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបថ្មីប្រចាំកម្ពុជា។ នៅក្នុងជំនួបនេះ លោកជំទាវបានសម្តែងនូវការភ្ញាក់ផ្អើលនិងអបអរសាទរយ៉ាងខ្លាំងចំពោះការអភិវឌ្ឍរបស់កម្ពុជា។ ជាមួយគ្នានេះ លោកជំទាវបានមានប្រសាសន៍ថាកម្ពុជាយើងមានការអភិវឌ្ឍនិងកំពុងដើរលើផ្លូវត្រូវក្នុងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាពលើបញ្ហាប្រែប្រួលអាកាសធាតុ ការថែរក្សាគ្រប់គ្រងធនធានធម្មជាតិ និងការអភិវឌ្ឍពាណិជ្ជកម្មប្រកបដោយចីរភាព។ ទន្ទឹមនឹងនោះ លោកជំទាវបានមានប្រសាសន៍បន្ថែមថាទាំងនេះគឺទទួលបានមកពីសុខសន្តិភាព និងស្ថិរភាពដែលកម្ពុជាទទួលបានហើយសុខសន្តិភាព ស្ថិរភាពនេះ ទៀតសោធគឺជាមូលដ្ឋានចាំបាច់បំផុត សម្រាប់អនាគតកម្ពុជាយើង សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពក៏ដូចជាសម្រាប់យុវជនជំនាន់ក្រោយរបស់កម្ពុជាផងដែរ។ ក្នុងន័យនេះលោកជំទាវបានមានប្រសាសន៍ថា លោកជំទាវពិតជាមានមោទនភាពណាស់ចំពោះកម្ពុជា នឹងបន្តជាដៃគូជួយកម្ពុជាយើងដើម្បីគាំទ្រដល់ការអភិវឌ្ឍកម្ពុជាប្រកបដោយចីរភាពជាភាព។ ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរជូនចំពោះលោកជំទាវ Carmen ដែលបានត្រូវតែងតាំងជាអគ្គរដ្ឋទូតសហគមន៍អឺរ៉ុបប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនេះ សម្តេចតេជោ ក៏បានថ្លែងអំណរគុណនូវការមើលឃើញពីសុខសន្តិភាព និងស្ថិរភាពកម្ពុជា ដែលលោកជំទាវបានលើកឡើងព្រោះអ្វីដែលលោកជំទាវបានលើកឡើងគឺជាមូលដ្ឋានមួយដែលកម្ពុជានិងសហគមន៍អឺរុបអាចបន្តធ្វើការរួមគ្នាពង្រឹងទំនាក់ទំនងឲ្យកាន់តែរឹងមាំថែមទៀត។ សម្ដេចតេជោបានថ្លែងអំណរគុណជូនដល់សហគមន៍អឺរ៉ុប ដែលបានជួយដល់កម្ពុជា ជាពិសេសក្នុងការកាត់ទោសអតីតថ្នាក់ដឹកនាំកំពូលៗខ្មែរក្រហម និងបានជួយដល់កម្ពុជាជាច្រើនដែរលើវិស័យដទៃទៀត។ ទន្ទឹមនឹងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា យើងគប្បីណាឈរលើមូលដ្ឋានត្រឹមត្រូវនូវរាល់កិច្ចការងារដែលយើងបានសហការគ្នាកន្លងមក និងស្វែងរកនូវអ្វីដែលយើងអាចសហការធ្វើការរួមគ្នាបន្តទៀតក្នុងភាពជាដៃគូរផង និងក្នុងកិច្ចពង្រឹងពង្រីកទំនាក់ទំនងរវាងសហគមន៍អឺរ៉ុប និងកម្ពុជាផង។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានជូនពរ លោកជំទាវ […]

ព័ត៌មានជាតិ

នៅស្នាក់ការបក្សស្រុកតំបែរ រៀបចំប្រារព្វមីទ្ទូមហាជនអបអរសាទរខួបអនុស្សាវរីយ៍៤១(២ធ្នូ១៩៧៨-២ធ្នូ២០១៩)ទិវាកំណើតរណសិរ្យសាមគ្គី អភិវឌ្ឃន៌មាតុភូមិកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តមរដ្ធមន្ដ្រី វេង សាខុន

ត្បូងឃ្មុំ ៖នាព្រឹកថ្ងៃអាទិត្យ ៥កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ នៅស្នាក់ការបក្សស្រុកតំបែរ បានរៀបចំប្រារព្វមីទ្ទីញមហាជនអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១ (២ធ្នូ ១៩៧៨- ២ធ្នូ ២០១៩) ទិវាកំណើតរណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ក្រោមអធិបតីភាពឯកឧត្តមវេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ ពិធីនេះមានការអញ្ជើញចូលរួមផងដែរពីសំណាក់ឯកឧត្តមប្រធាន អនុប្រធានក្រុមការងារ សមាជិកក្រុមការងារ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បងប្អូនខ្មែរឥស្លាម យុវជន ស.ស.យ.ក កងកម្លាំងប្រដាប់អាវុធ ក្រុមប្រឹក្សាស្រុក ឃុំ ភូមិ និងបងប្អូនប្រជាពលរដ្ឋចំនួន ២ ០៥៤នាក់ ដែលអញ្ជើញមកពីឃុំទាំង ៧ នៃស្រុកតំបែរ។ ស្ថិតក្នុងឱកាសដែលពលរដ្ឋកំពុងចូលរួមអបអរសាទរពិធីរំលឹកខួបនេះ ឯកឧត្តមប្រធានបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី សម្តេចកិត្តិព្រឹត្តបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន សម្តេចមហាពញាចក្រីហេង […]

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អបអរសាទរ ខួប៣ឆ្នាំនៃការដាក់បញ្ចូលចាប៉ីដងវែង ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ

ភ្នំពេញ ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ធមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ជាខួប៣ឆ្នាំ (៣០ វិច្ឆិកា ២០១៦ – ៣០ វិច្ឆិកា ២០១៩) នៃការដាក់បញ្ចូលចាប៉ីដងវែង ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅទីក្រុង អាឌីស អាបាបា ប្រទេសអេត្យូពី។ សម្ដេចតេជោនាយករដ្ធមន្ដ្រី ចាប៉ីដងវែង ជាឧបករណ៍តន្ត្រីវ័យចំណាស់មួយរបស់កម្ពុជា ដែលជាឧបករណ៍ដែលមានឆ្លាក់នៅជញ្ជាំងប្រាសាទអង្គរវត្តផងដែរ។ ចាប៉ីអាចលេងបានមានអមជាមួយបទចម្រៀង ព្រមទាំងអាចច្នៃប្រឌិត និងបង្កើតបទថ្មីៗ ដោយខ្លួនឯងទៀតផង។ បទចម្រៀងចាប៉ីជាទូទៅរៀបរាប់អំពីរឿងបុរាណ ឬរឿងអប់រំខ្លីៗដល់ប្រជាជនពីគុណធម៌ និងវប្បធម៌ជាដើម។ សម្ដេចតេជោ អរគុណដល់ព្រឹទ្ធាចារ្យសិល្បករចាប៉ីដងវែងទាំងឡាយ ដែលបានចូលរួមក្នុងការថែរក្សា នូវសិល្បៈមួយនេះអោយបានគង់វង្ស និងអរគុណដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលតែងតែខ្នះខ្នែងក្នុងការសិក្សាស្រាវជ្រាវ ក៏ដូចជារៀបចំស្នើទៅអង្គការយូណេស្កូ ក្នុងការដាក់បញ្ចូលសម្បត្តិវប្បធម៌របស់កម្ពុជាមួយចំនួន ចូលក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក។ សម្ដេចេតជោ សូមបងប្អូនជនរួមជាតិបន្តថែរក្សាសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិយើងឱ្យនៅគង់វង្សជាបន្តបន្ទាប់ទៀត៕

ព័ត៌មានជាតិ

ឯកឧត្តមរដ្ធមន្ដ្រី វេង សាខុន និងសហការី បានធ្វើដំណើរដោយទូកម៉ាសុីមកកាន់ស្នាក់ការអធិការដ្ធាន ជលផលមេគងដើម្បីមកពិនិត្យការចិញ្ចើមត្រីក្នុងបែបរបស់ ប្រជានេសាទចំនួន២១គ្រួសារស្ថិតនៅក្រុងកំពង់ចាម

កំពង់ចាម ៖ ចេញពីបណ្តុំកសិករដាំបន្លែ ឯកឧត្តមរដ្ឋមន្រ្តី អមដោយលោក អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល និងសហការី បានធ្វើដំណើរដោយទូកម៉ាស៊ីនមកកាន់ស្នាក់ការអធិការដ្ឋានជលផលមេគង្គដើម្បីមកពិនិត្យការចិញ្ចឹមត្រីក្នុងបែររបស់ប្រជានេសាទចំនួន ២១ គ្រួសារស្ថិតនៅក្រុងកំពង់ចាមដែរ។ ម្ចាស់បែរបានឲ្យដឹងថា ជាទូទៅពួកគាត់ ចិញ្ចឹមត្រីក្នុងបែរតែប្រភេទត្រីមានតម្លៃខ្ពស់ ហើយប្រមូលផលនៅរដូវបិទនេសាទ។ ឯកឧត្តមរដ្ឋមន្ត្រីបានលើទឹកចិត្តឲ្យប្រជានេសាទក្នុងតំបន់នេះបង្កើនការចិញ្ចឹមដើម្បីផ្គត់ផ្គង់ទីផ្សារ ហើយក៏ត្រូវចូលរួមអភិរក្សប្រភេទត្រីជិតផុតពូជ និងត្រូវសហការឲ្យបានល្អជាមួយរដ្ឋបាលជលផលក្នុងការអភិវឌ្ឍវិស័យវារីវប្បកម្ម ធានាបានបរិមាណ និងគុណភាព និងជាពិសេសរក្សាភាតរបរិស្ថានឲ្យបានល្អប្រសើរ ចៀសវាងបញ្ហាបង្កភាពក្រខ្វក់នៃទឹកទន្លេដែលសាធារណជនប្រើប្រាស់។

ព័ត៌មានជាតិ

មេធាវីគ្រួសារ​រ​ប​ស់​កវី​​​គង្គ​​ ប៊ុន​​ឈឿន​ព្រ​មា​ន​ចាត់​វិ​​ធាន​ការ ​តាម​ច្បាប់​ចំពោះ​អ្នក​លួច​ចម្លង​ស្នា​ដៃ​

ភ្នំពេញ៖ ក្រោយ​ពី​ក្រសួង​វប្បធម៌​បាន​សម្រេច​ប្រគល់​សិទ្ធិ​គ្រប់​គ្រង ​មរតក​សាសន៍​នូវ​បទ​ចម្រៀង​របស់​លោក គង្គ ប៊ុនឈឿន ចំនួន​៥៥​បទ​រួចមក។លោក ពេជ អង្គ ជាមេ​ធាវី​​របស់​លោក​ស្រី គាត គឹមលន ភរិយា កវី គង្គ ប៊ុនឈឿន បាន​ចេញ​សេច​ក្តី​ប្រកាស​មួយ​​កាល​ពី​ម្សិល​មិញ​ព្រមទាំងព្រមានចាត់​វិធាន​ការ​តាម​ផ្លូវ​ចំពោះ​អ្នក​លួច​ចម្លង​បទ​ចម្រៀង​ដែល​ជាស្នា​ដៃ​និពន្ធ​របស់លោក គង្គ ប៊ុនឈឿន​។ ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅថ្ងៃ​ទី​៣០​វិច្ឆិកា​ឆ្នាំ​២០១៩ លោក ពេជ អង្គ ជាមេ​ធាវី​​របស់​លោក​ស្រី គាត គឹមលន ភរិយា កវី គង្គ ប៊ុនឈឿន បាន​កត់​សំគាល់​ថា កន្លង​មក និង​ពិសេស​នៅ​ពេល​ថ្មីៗ​នេះ មាន​ការ​រំលោភ​សិទ្ធិ​លើ​បទ​ចម្រៀង​ដែល​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ភរិយា លោក គង្គ ប៊ុនឈឿន ។ ជាការធ្វើ​អាជីវកម្ម​ខុស​ច្បាប់ យកទៅ​ចម្លង​ឡើងវិញ កែ​ឃ្លាឃ្លោង កែ​ភ្លេង​ ដោយ​ធ្វើ​អាជីវកម្ម​តាម​ Youtube ឬប្រព័ន្ធ​ផ្សព្វផ្សាយ​សាធារណៈនានា​ដោយ​គ្មាន​ការ​យល់​ព្រម​ពី​ម្ចាស់​សិទ្ធិ​គ្រប់​គ្រង។ ទង្វើ​នេះ ត្រូវ​បានលោក​មេធាវី​បញ្ជាក់ថា បានរំលោភលើ​ច្បាប់​ស្តីពី​សិទ្ធិ​អ្នក​និពន្ធឬ​សិទ្ធិ​ប្រហាក់​ប្រ​ហែល​​ឆ្នាំ​២០០៣ និងសិទ្ធិ​បេតិកភណ្ឌឬ​សិទ្ធិ​សីលធម៌​របស់​លោកស្រី គាត គឹមលន ដែល​ធ្វើ​លោក​ស្រី មានការ​ឈឺចាប់ និងជាការ​ប្រមាថ​​ដល់​ការ​ខិត​ខំប្រឹង​ប្រែង​ស្ទើរពេញ​មួយ​ជីវិត​របស់​​កវី គង្គ ប៊ុន​ឈឿន។លោក […]

ព័ត៌មានជាតិ

ឯកឧត្តមរដ្ធមន្ដ្រី វេង សាខុន បានទទួលជួបប្រតិភូអញ្ជើញរាជបណ្ដិតសភាវិទ្យាសាស្ដ្រកសិកម្ម នៃសាធារណៈរដ្ធប្រជាមានិតចិនដឹកនាំដោយលោកស្រីWang Chuxia

ភ្នំពេញ ៖នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃសុក្រ ៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបប្រតិភូអញ្ជើញមកពីរាជបណ្ឌិតសភាវិទ្យាសាស្រ្តកសិកម្មនៃសាធារណ:រដ្ឋប្រជាមានិតចិនដឹកនាំដោយលោកជំទាវ Wang Chunxia សាកលវិទ្យាធិការរងសាលាក្រោយឧត្តមនៃរាជ បណ្ឌិតសភាវិទ្យាសាស្រ្តកសិកម្ម ដើម្បីសម្តែងការគួរសម និងពិភាក្សាអំពីការបង្កើតកិច្ចសហ ប្រតិបត្តិការរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយរាជបណ្ឌិតសភាវិទ្យាសាស្រ្តកសិកម្ម លើការបណ្តុះបណ្តាលធនធានមនុស្ស ការស្រាវជ្រាវ ការគ្រប់គ្រងគុណភាពកសិផល ការកែច្នៃ និងការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍។ល។ នាឱកាសនេះលោកជំទាវ Wang បានបង្ហាញពីចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការវិវឌ្ឍន៍រីក ចម្រើនលើគ្រប់វិស័យរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោជានាយករដ្ឋមន្រ្តី។ លោកជំទាវបានបញ្ជាក់បន្ថែមថា នេះពិតជាបានមកដោយសារចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការពេញលេញ គ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រជាជន និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ហើយលោកជំទាវក៏បានសម្តែងនូវអំណរសាទរចំពោះសមិទ្ធផលដែលរាជរដ្ឋាភិបាល ក៏ដូចប្រជាជនកម្ពុជាសម្រេចបាននាពេលកន្លងមក។ នៅខណ:នេះដែរ លោកជំទាវបានជម្រាបពីគោលបំណងរបស់គណ:ប្រតិភូដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះគឺដើម្បីធ្វើការសិក្សាស្វែងយល់ឲ្យបានស៊ីជម្រៅបន្ថែមទៀតពីការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យកសិកម្ម ការស្រាវជ្រាវ ការកែច្នៃ និងគ្រប់គ្រងគុណភាពកសិផល និងផលិតផលកសិកម្មទាំងនៅជាវត្ថុធាតុដើម និងកែច្នៃរួម។ ទាំងអស់នេះគឺដើម្បីពិនិត្យពិចារណាបង្កើតកិច្ចសហប្រតិបត្តិការរវាងក្រសួងកសិកម្ម […]