ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបថ្មីប្រចាំកម្ពុជា

ភ្នំពេញ ៖បន្ទាប់ពីបានទទួលជួបជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា ដែលត្រូវបានបញ្ចប់បេសកកម្មកាទូតរួចហើយនោះ នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបថ្មីប្រចាំកម្ពុជា។ នៅក្នុងជំនួបនេះ លោកជំទាវបានសម្តែងនូវការភ្ញាក់ផ្អើលនិងអបអរសាទរយ៉ាងខ្លាំងចំពោះការអភិវឌ្ឍរបស់កម្ពុជា។ ជាមួយគ្នានេះ លោកជំទាវបានមានប្រសាសន៍ថាកម្ពុជាយើងមានការអភិវឌ្ឍនិងកំពុងដើរលើផ្លូវត្រូវក្នុងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាពលើបញ្ហាប្រែប្រួលអាកាសធាតុ ការថែរក្សាគ្រប់គ្រងធនធានធម្មជាតិ និងការអភិវឌ្ឍពាណិជ្ជកម្មប្រកបដោយចីរភាព។ ទន្ទឹមនឹងនោះ លោកជំទាវបានមានប្រសាសន៍បន្ថែមថាទាំងនេះគឺទទួលបានមកពីសុខសន្តិភាព និងស្ថិរភាពដែលកម្ពុជាទទួលបានហើយសុខសន្តិភាព ស្ថិរភាពនេះ ទៀតសោធគឺជាមូលដ្ឋានចាំបាច់បំផុត សម្រាប់អនាគតកម្ពុជាយើង សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពក៏ដូចជាសម្រាប់យុវជនជំនាន់ក្រោយរបស់កម្ពុជាផងដែរ។ ក្នុងន័យនេះលោកជំទាវបានមានប្រសាសន៍ថា លោកជំទាវពិតជាមានមោទនភាពណាស់ចំពោះកម្ពុជា នឹងបន្តជាដៃគូជួយកម្ពុជាយើងដើម្បីគាំទ្រដល់ការអភិវឌ្ឍកម្ពុជាប្រកបដោយចីរភាពជាភាព។ ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរជូនចំពោះលោកជំទាវ Carmen ដែលបានត្រូវតែងតាំងជាអគ្គរដ្ឋទូតសហគមន៍អឺរ៉ុបប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនេះ សម្តេចតេជោ ក៏បានថ្លែងអំណរគុណនូវការមើលឃើញពីសុខសន្តិភាព និងស្ថិរភាពកម្ពុជា ដែលលោកជំទាវបានលើកឡើងព្រោះអ្វីដែលលោកជំទាវបានលើកឡើងគឺជាមូលដ្ឋានមួយដែលកម្ពុជានិងសហគមន៍អឺរុបអាចបន្តធ្វើការរួមគ្នាពង្រឹងទំនាក់ទំនងឲ្យកាន់តែរឹងមាំថែមទៀត។ សម្ដេចតេជោបានថ្លែងអំណរគុណជូនដល់សហគមន៍អឺរ៉ុប ដែលបានជួយដល់កម្ពុជា ជាពិសេសក្នុងការកាត់ទោសអតីតថ្នាក់ដឹកនាំកំពូលៗខ្មែរក្រហម និងបានជួយដល់កម្ពុជាជាច្រើនដែរលើវិស័យដទៃទៀត។ ទន្ទឹមនឹងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា យើងគប្បីណាឈរលើមូលដ្ឋានត្រឹមត្រូវនូវរាល់កិច្ចការងារដែលយើងបានសហការគ្នាកន្លងមក និងស្វែងរកនូវអ្វីដែលយើងអាចសហការធ្វើការរួមគ្នាបន្តទៀតក្នុងភាពជាដៃគូរផង និងក្នុងកិច្ចពង្រឹងពង្រីកទំនាក់ទំនងរវាងសហគមន៍អឺរ៉ុប និងកម្ពុជាផង។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានជូនពរ លោកជំទាវ […]

ព័ត៌មានជាតិ

នៅស្នាក់ការបក្សស្រុកតំបែរ រៀបចំប្រារព្វមីទ្ទូមហាជនអបអរសាទរខួបអនុស្សាវរីយ៍៤១(២ធ្នូ១៩៧៨-២ធ្នូ២០១៩)ទិវាកំណើតរណសិរ្យសាមគ្គី អភិវឌ្ឃន៌មាតុភូមិកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តមរដ្ធមន្ដ្រី វេង សាខុន

ត្បូងឃ្មុំ ៖នាព្រឹកថ្ងៃអាទិត្យ ៥កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ នៅស្នាក់ការបក្សស្រុកតំបែរ បានរៀបចំប្រារព្វមីទ្ទីញមហាជនអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១ (២ធ្នូ ១៩៧៨- ២ធ្នូ ២០១៩) ទិវាកំណើតរណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ក្រោមអធិបតីភាពឯកឧត្តមវេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ ពិធីនេះមានការអញ្ជើញចូលរួមផងដែរពីសំណាក់ឯកឧត្តមប្រធាន អនុប្រធានក្រុមការងារ សមាជិកក្រុមការងារ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បងប្អូនខ្មែរឥស្លាម យុវជន ស.ស.យ.ក កងកម្លាំងប្រដាប់អាវុធ ក្រុមប្រឹក្សាស្រុក ឃុំ ភូមិ និងបងប្អូនប្រជាពលរដ្ឋចំនួន ២ ០៥៤នាក់ ដែលអញ្ជើញមកពីឃុំទាំង ៧ នៃស្រុកតំបែរ។ ស្ថិតក្នុងឱកាសដែលពលរដ្ឋកំពុងចូលរួមអបអរសាទរពិធីរំលឹកខួបនេះ ឯកឧត្តមប្រធានបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី សម្តេចកិត្តិព្រឹត្តបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន សម្តេចមហាពញាចក្រីហេង […]

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អបអរសាទរ ខួប៣ឆ្នាំនៃការដាក់បញ្ចូលចាប៉ីដងវែង ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ

ភ្នំពេញ ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ធមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ជាខួប៣ឆ្នាំ (៣០ វិច្ឆិកា ២០១៦ – ៣០ វិច្ឆិកា ២០១៩) នៃការដាក់បញ្ចូលចាប៉ីដងវែង ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅទីក្រុង អាឌីស អាបាបា ប្រទេសអេត្យូពី។ សម្ដេចតេជោនាយករដ្ធមន្ដ្រី ចាប៉ីដងវែង ជាឧបករណ៍តន្ត្រីវ័យចំណាស់មួយរបស់កម្ពុជា ដែលជាឧបករណ៍ដែលមានឆ្លាក់នៅជញ្ជាំងប្រាសាទអង្គរវត្តផងដែរ។ ចាប៉ីអាចលេងបានមានអមជាមួយបទចម្រៀង ព្រមទាំងអាចច្នៃប្រឌិត និងបង្កើតបទថ្មីៗ ដោយខ្លួនឯងទៀតផង។ បទចម្រៀងចាប៉ីជាទូទៅរៀបរាប់អំពីរឿងបុរាណ ឬរឿងអប់រំខ្លីៗដល់ប្រជាជនពីគុណធម៌ និងវប្បធម៌ជាដើម។ សម្ដេចតេជោ អរគុណដល់ព្រឹទ្ធាចារ្យសិល្បករចាប៉ីដងវែងទាំងឡាយ ដែលបានចូលរួមក្នុងការថែរក្សា នូវសិល្បៈមួយនេះអោយបានគង់វង្ស និងអរគុណដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលតែងតែខ្នះខ្នែងក្នុងការសិក្សាស្រាវជ្រាវ ក៏ដូចជារៀបចំស្នើទៅអង្គការយូណេស្កូ ក្នុងការដាក់បញ្ចូលសម្បត្តិវប្បធម៌របស់កម្ពុជាមួយចំនួន ចូលក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក។ សម្ដេចេតជោ សូមបងប្អូនជនរួមជាតិបន្តថែរក្សាសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិយើងឱ្យនៅគង់វង្សជាបន្តបន្ទាប់ទៀត៕

ព័ត៌មានជាតិ

ឯកឧត្តមរដ្ធមន្ដ្រី វេង សាខុន និងសហការី បានធ្វើដំណើរដោយទូកម៉ាសុីមកកាន់ស្នាក់ការអធិការដ្ធាន ជលផលមេគងដើម្បីមកពិនិត្យការចិញ្ចើមត្រីក្នុងបែបរបស់ ប្រជានេសាទចំនួន២១គ្រួសារស្ថិតនៅក្រុងកំពង់ចាម

កំពង់ចាម ៖ ចេញពីបណ្តុំកសិករដាំបន្លែ ឯកឧត្តមរដ្ឋមន្រ្តី អមដោយលោក អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល និងសហការី បានធ្វើដំណើរដោយទូកម៉ាស៊ីនមកកាន់ស្នាក់ការអធិការដ្ឋានជលផលមេគង្គដើម្បីមកពិនិត្យការចិញ្ចឹមត្រីក្នុងបែររបស់ប្រជានេសាទចំនួន ២១ គ្រួសារស្ថិតនៅក្រុងកំពង់ចាមដែរ។ ម្ចាស់បែរបានឲ្យដឹងថា ជាទូទៅពួកគាត់ ចិញ្ចឹមត្រីក្នុងបែរតែប្រភេទត្រីមានតម្លៃខ្ពស់ ហើយប្រមូលផលនៅរដូវបិទនេសាទ។ ឯកឧត្តមរដ្ឋមន្ត្រីបានលើទឹកចិត្តឲ្យប្រជានេសាទក្នុងតំបន់នេះបង្កើនការចិញ្ចឹមដើម្បីផ្គត់ផ្គង់ទីផ្សារ ហើយក៏ត្រូវចូលរួមអភិរក្សប្រភេទត្រីជិតផុតពូជ និងត្រូវសហការឲ្យបានល្អជាមួយរដ្ឋបាលជលផលក្នុងការអភិវឌ្ឍវិស័យវារីវប្បកម្ម ធានាបានបរិមាណ និងគុណភាព និងជាពិសេសរក្សាភាតរបរិស្ថានឲ្យបានល្អប្រសើរ ចៀសវាងបញ្ហាបង្កភាពក្រខ្វក់នៃទឹកទន្លេដែលសាធារណជនប្រើប្រាស់។

ព័ត៌មានជាតិ

មេធាវីគ្រួសារ​រ​ប​ស់​កវី​​​គង្គ​​ ប៊ុន​​ឈឿន​ព្រ​មា​ន​ចាត់​វិ​​ធាន​ការ ​តាម​ច្បាប់​ចំពោះ​អ្នក​លួច​ចម្លង​ស្នា​ដៃ​

ភ្នំពេញ៖ ក្រោយ​ពី​ក្រសួង​វប្បធម៌​បាន​សម្រេច​ប្រគល់​សិទ្ធិ​គ្រប់​គ្រង ​មរតក​សាសន៍​នូវ​បទ​ចម្រៀង​របស់​លោក គង្គ ប៊ុនឈឿន ចំនួន​៥៥​បទ​រួចមក។លោក ពេជ អង្គ ជាមេ​ធាវី​​របស់​លោក​ស្រី គាត គឹមលន ភរិយា កវី គង្គ ប៊ុនឈឿន បាន​ចេញ​សេច​ក្តី​ប្រកាស​មួយ​​កាល​ពី​ម្សិល​មិញ​ព្រមទាំងព្រមានចាត់​វិធាន​ការ​តាម​ផ្លូវ​ចំពោះ​អ្នក​លួច​ចម្លង​បទ​ចម្រៀង​ដែល​ជាស្នា​ដៃ​និពន្ធ​របស់លោក គង្គ ប៊ុនឈឿន​។ ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅថ្ងៃ​ទី​៣០​វិច្ឆិកា​ឆ្នាំ​២០១៩ លោក ពេជ អង្គ ជាមេ​ធាវី​​របស់​លោក​ស្រី គាត គឹមលន ភរិយា កវី គង្គ ប៊ុនឈឿន បាន​កត់​សំគាល់​ថា កន្លង​មក និង​ពិសេស​នៅ​ពេល​ថ្មីៗ​នេះ មាន​ការ​រំលោភ​សិទ្ធិ​លើ​បទ​ចម្រៀង​ដែល​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ភរិយា លោក គង្គ ប៊ុនឈឿន ។ ជាការធ្វើ​អាជីវកម្ម​ខុស​ច្បាប់ យកទៅ​ចម្លង​ឡើងវិញ កែ​ឃ្លាឃ្លោង កែ​ភ្លេង​ ដោយ​ធ្វើ​អាជីវកម្ម​តាម​ Youtube ឬប្រព័ន្ធ​ផ្សព្វផ្សាយ​សាធារណៈនានា​ដោយ​គ្មាន​ការ​យល់​ព្រម​ពី​ម្ចាស់​សិទ្ធិ​គ្រប់​គ្រង។ ទង្វើ​នេះ ត្រូវ​បានលោក​មេធាវី​បញ្ជាក់ថា បានរំលោភលើ​ច្បាប់​ស្តីពី​សិទ្ធិ​អ្នក​និពន្ធឬ​សិទ្ធិ​ប្រហាក់​ប្រ​ហែល​​ឆ្នាំ​២០០៣ និងសិទ្ធិ​បេតិកភណ្ឌឬ​សិទ្ធិ​សីលធម៌​របស់​លោកស្រី គាត គឹមលន ដែល​ធ្វើ​លោក​ស្រី មានការ​ឈឺចាប់ និងជាការ​ប្រមាថ​​ដល់​ការ​ខិត​ខំប្រឹង​ប្រែង​ស្ទើរពេញ​មួយ​ជីវិត​របស់​​កវី គង្គ ប៊ុន​ឈឿន។លោក […]

ព័ត៌មានជាតិ

ឯកឧត្តមរដ្ធមន្ដ្រី វេង សាខុន បានទទួលជួបប្រតិភូអញ្ជើញរាជបណ្ដិតសភាវិទ្យាសាស្ដ្រកសិកម្ម នៃសាធារណៈរដ្ធប្រជាមានិតចិនដឹកនាំដោយលោកស្រីWang Chuxia

ភ្នំពេញ ៖នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃសុក្រ ៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបប្រតិភូអញ្ជើញមកពីរាជបណ្ឌិតសភាវិទ្យាសាស្រ្តកសិកម្មនៃសាធារណ:រដ្ឋប្រជាមានិតចិនដឹកនាំដោយលោកជំទាវ Wang Chunxia សាកលវិទ្យាធិការរងសាលាក្រោយឧត្តមនៃរាជ បណ្ឌិតសភាវិទ្យាសាស្រ្តកសិកម្ម ដើម្បីសម្តែងការគួរសម និងពិភាក្សាអំពីការបង្កើតកិច្ចសហ ប្រតិបត្តិការរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយរាជបណ្ឌិតសភាវិទ្យាសាស្រ្តកសិកម្ម លើការបណ្តុះបណ្តាលធនធានមនុស្ស ការស្រាវជ្រាវ ការគ្រប់គ្រងគុណភាពកសិផល ការកែច្នៃ និងការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍។ល។ នាឱកាសនេះលោកជំទាវ Wang បានបង្ហាញពីចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការវិវឌ្ឍន៍រីក ចម្រើនលើគ្រប់វិស័យរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោជានាយករដ្ឋមន្រ្តី។ លោកជំទាវបានបញ្ជាក់បន្ថែមថា នេះពិតជាបានមកដោយសារចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការពេញលេញ គ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រជាជន និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ហើយលោកជំទាវក៏បានសម្តែងនូវអំណរសាទរចំពោះសមិទ្ធផលដែលរាជរដ្ឋាភិបាល ក៏ដូចប្រជាជនកម្ពុជាសម្រេចបាននាពេលកន្លងមក។ នៅខណ:នេះដែរ លោកជំទាវបានជម្រាបពីគោលបំណងរបស់គណ:ប្រតិភូដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះគឺដើម្បីធ្វើការសិក្សាស្វែងយល់ឲ្យបានស៊ីជម្រៅបន្ថែមទៀតពីការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យកសិកម្ម ការស្រាវជ្រាវ ការកែច្នៃ និងគ្រប់គ្រងគុណភាពកសិផល និងផលិតផលកសិកម្មទាំងនៅជាវត្ថុធាតុដើម និងកែច្នៃរួម។ ទាំងអស់នេះគឺដើម្បីពិនិត្យពិចារណាបង្កើតកិច្ចសហប្រតិបត្តិការរវាងក្រសួងកសិកម្ម […]