Tag: Japan

អតីត​នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ត្រូវបាន…….

អតីត​នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានដួលនៅលើដីភ្លាមៗ នៅក្នុងទីក្រុង Nara ភាគខាងលិច ខណៈពេលដែលលោកកំពុងថ្លែងសុន្ទរកថា សម្រាប់យុទ្ធនាការបោះឆ្នោតជ្រើសរើសបេក្ខជនគណបក្សប្រជាធិបតេយ្យសេរី នៅម៉ោងប្រហែល ១១៖៣០នាទីព្រឹក។ អ្នកសារព័ត៌មាន NHK ម្នាក់ដែលនៅកន្លែងកើតហេតុនិយាយថា គាត់ប្រហែលជាត្រូវបានបាញ់ដោយកាំភ្លើង ដោយពួកគេ ឃើញឈាមហូរចេញពីខ្លួន​របស់​ Abe និងមានលឹសំឡេង​ដូចជាស្នូរកាំភ្លើង​នៅកន្លែងកើតហេតុផងដែរ។ នេះបើតាម​ការរាយការណ៍បឋម ដោយសារព័ត៌មានជប៉ុន NHK។