អគ្គីភ័យលេបត្របាក់ ផ្ទះប្រជាពលរដ្ឋជាង១០ខ្នង ផ្អើលពេញក្រុង…

ខេត្តបាត់ដំបង ៖ មានករណីអគ្គីភ័យមួយកើតឡើង ដ៏គួរអោយរន្ធត់ បណ្ដាលឲ្យឆេះអស់ផ្ទះប្រជាពលរដ្ឋជាង១០ខ្នង បង្កឲ្យមានការភ្ញាក់ផ្អើលពេញក្រុងបាត់ដំបង ។ ហេតុការណ៍នេះនៅ នៅចន្លោះវេលាម៉ោង 05 : 30 នាទីល្ងាច ថ្ងៃទី(06/កក្កដា/ 2022) ស្ថិតនៅត្រង់ចំណុចក្រុមទី 05 ភូមិ ព្រែកមហាទេព សង្កាត់ ស្វាយប៉ោ ក្រុង បាត់ដំបង ។ នៅក្នុងករណីនេះ ពុំមានបង្ករគ្រោះថ្នាក់ដល់អាយុជីវិត រឺរបួសស្នាមដល់នណារម្នាក់ឡេីយ។ សម្ភារខូចខាត រួមមាន :…

លិខិតឆ្លើយបំភ្លឺរបស់លោក ឌួង ចំរើន

ភ្នំពេញ ៖ លិខិតឆ្លើយបំភ្លឺរបស់លោក ឌួង ចំរើន ជម្រាបជូនមេធាវី ស៊ា វណ្ណរ៉េត មេធាវី ឆាន់ យូសែ និងមេធាវី ឈុន ច័ន្ទតារា ដែលជាមេធាវីតំណាងដោយអាណត្តិឱ្យឈ្មោះ គង់ ទីលីន ចំពោះករណី ការបកស្រាយបំភ្លឺពាក់ព័ន្ធទៅនឹងបណ្តឹងបុគ្គលិកដែលបានចុះផ្សាយក្នុងគេហទំព័រសារព័ត៌មានមួយចំនួន កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលមានចំណងជើងថា ” ប្តឹងអគារធិការរងក្រសួងមហាផ្ទៃទៅ ACU ចោទថា នៅពីក្រោយ និងបានប្រយោជន៍ពីក្រុមហ៊ុន ឌួង…

ហង្សសំណាងត្រូវបានឈ្មួញដែលនាំចេញជ័រទឹកខុសច្បាប់ទៅវៀតណាម តាមប្រម៉ាញ់និងធ្វើឃាតក្នុងពេលចុះយកព័ត៍មាន

ខេត្តក្រចេះ៖លោក ហង្សសំណាងដែលគេស្គាល់ច្បាស់ ថាអ្នកឡាយព័ត៌មានដល់ល្បី ក្នុងព្រះរាជាណាចក្រកម្ពុជា ពេលនេះត្រូវបានជនមិនស្គាល់មុខតាមប៉ុនប៉ងធ្វើមនុស្សឃាតក្រោងទុកជាមុន នៅយប់ថ្ងៃទី 16 ខែសីហាឆ្នាំ 2022 នៅវេលាម៉ោងប្រហែល 7 យប់។ វីដេអូ៖

អតីត​នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ត្រូវបាន…….

អតីត​នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានដួលនៅលើដីភ្លាមៗ នៅក្នុងទីក្រុង Nara ភាគខាងលិច ខណៈពេលដែលលោកកំពុងថ្លែងសុន្ទរកថា សម្រាប់យុទ្ធនាការបោះឆ្នោតជ្រើសរើសបេក្ខជនគណបក្សប្រជាធិបតេយ្យសេរី នៅម៉ោងប្រហែល ១១៖៣០នាទីព្រឹក។ អ្នកសារព័ត៌មាន NHK ម្នាក់ដែលនៅកន្លែងកើតហេតុនិយាយថា គាត់ប្រហែលជាត្រូវបានបាញ់ដោយកាំភ្លើង ដោយពួកគេ ឃើញឈាមហូរចេញពីខ្លួន​របស់​ Abe និងមានលឹសំឡេង​ដូចជាស្នូរកាំភ្លើង​នៅកន្លែងកើតហេតុផងដែរ។ នេះបើតាម​ការរាយការណ៍បឋម ដោយសារព័ត៌មានជប៉ុន NHK។

រដ្ឋបាលស្រុករតនមណ្ឌល ហាក់មាន…….

រដ្ឋបាលសាលាស្រុករតនមណ្ឌល ហាក់មានមោទនភាព ដែលបានបង្រ្កាបបទល្មើសនេសាទរបស់ប្រជាពលរដ្ឋនេសាទ រាវលៀស គ្រំ ក្តាម ខ្យង ខ្ចៅ ដោយដៃ ក្នុងបឹងសាធារណៈ ដោយប្រើឧប្បករណ៍ រនាបឫស្សី ឈ្នាង ដើម្បីចិញ្ចឹមឆ្នាំង មិនគួរ អាជ្ញាធរស្រុក ចោទថា ជាបទល្មើសទេ! ខេត្តបាត់ដំបង : នៅថ្ងៃទី04 ខែកក្តដា ឆ្នាំ2022នេះ អាជ្ញាធរស្រុករតនមណ្ឌល បានដឹកនាំកំលាំង ចុះបង្ក្រាបប្រជាពលរដ្ឋ ដែលកំពុងធ្វើនេសាទ នៅចំណុចទំនប់សេកសស ភូមិបឹងសាប និងភូមិសេកសស…

ករណីផ្ទុះអាវុធបាញ់សម្លាប់ខ្លួនឯងេជាច្រើន…………

ស្វយរៀង៖ នៅថ្ងៃទី១១ ខែ មិនា ឆ្នាំ២០២២ វេលាម៉ោង១៧និង៤០នាទី មានកណីបាញ់សម្លាប់ខ្លួនឯងក្រោយពីទទួលបានព័ត៌មានខាងលើនេះភ្លាម កម្លាំងជំនាញព្រហ្មទណ្ឌអធិការដ្ឋាននគស្រុកកំពង់រោទិ៍ សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលឃុំខ្សែត្រ បានចុះទៅដល់កន្លែងកើតហេតុបានអោយដឹងថា នៅផ្ទះរបស់ឈ្មោះ នង សុង ភេទស្រីអាយុ ៧៦ឆ្នាំ ស្ថិតនៅក្នុងភូមិត្រពាំងកំពិស ឃុំខ្សែត្រស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ពិតជាមានកណីបាញ់សម្លាប់ខ្លួនឯង ពិតប្រាកដមែន៕ រងគ្រោះដែលបានបាញ់សម្លាប់ខ្លួនឯង ឈ្មោះ នួន តេជះ ភេទប្រុស អាយុ៣៣ ឆ្នាំ បម្រើការងារជានគរបាល តួនាទីនាយរងការិយាលយ័រដ្ឋបាលសរុប ប្រឆាំងផលិទ្ឋផលក្លែងក្លាយ…